ប្រកាស​តែងតាំង​លោក ម៉ន នី​បណ្ឌិត ជា​អភិបាលក្រុង​ព្រៃវែង​ជំនួស​លោក លាត ភា​រុណ​

680

(​ព្រៃវែង​)៖​លោក​ម៉ន​នី​បណ្ឌិត​អតីត​អភិបាលស្រុក​ស៊ីធរ​កណ្ដាល​ត្រូវបាន​ប្រកាស​ឲ្យ​ចូលកាន់​តំណែង​ជា​អភិបាលក្រុង​ព្រៃវែង​ជំនួស​លោក​លាត​ភិ​រុណ​ដែល​ត្រូវ​ឲ្យ​មក​បំរើ​ការងារ​នៅ​សាលាខេត្ត​។​ពិធី​ប្រកាស​និង​ផ្ទេរ​ភារៈកិច្ច​នេះ​បានធ្វើ​នៅ​សាលាក្រុង​ព្រៃវែង​នៅ​ព្រឹក​ថ្ងៃទី​២៧​ខែធ្នូ​ឆ្នាំ​២០១៧​ក្រោម​អធិបតីភាព​លោក ស្បោង សារ៉ាត់ ប្រធាន​ក្រុម​ព្រឹក្សា​ខេត្ត លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង លោក ស្រេង ជា ស្នងការ​ខេត្ត អភិបាលក្រុង​ស្រុក​ទាំង​១៣​និង​កងកំលាំង​ទាំង​៣​ស្ថាប័ន​។​

​ក្នុងឱកាស​នោះ​លោក ជា សុ​មេធី អភិបាលខេត្ត ព្រៃវែង បាន​ថ្លែងថា លោក លាត ភិ​រុណ អភិបាលក្រុង​ព្រៃវែង ត្រូវបាន​ឲ្យ​មក​បំរើ​ការងារ​នៅ​សាលាខេត្ត​។ ដោយបាន​តែងតាំង​លោក ម៉ន នី​បណ្ឌិត ជា​អភិបាលក្រុង​ជ​នួ​ស​។​ជាមួយគ្នា​នោះ លោក​សូម​ឲ្យ អភិបាលក្រុង​ថ្មី​ត្រូវខិតខំ​បំពេញការងារ​ឲ្យ​បានល្អ​។

សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ពង្រឹងសមត្ថភាព​រប​ស់​ខ្លួន​បន្ថែមទៀត ត្រូវមាន​ទំនាក់ទំនង​ល្អជា​មួយក្រុម​ប្រឹក្សា​ក្រុង ដើម្បី​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​នានា​ដែល​នៅក្នុង​ក្រុង ជាពិសេស​ត្រូវ​បំរើសេវា​សាធារណៈ​ឲ្យ​ពលរដ្ឋ​ទាន់ពេល​វា​លា​។​

​លប់បំបាត់​ល្បែងស៊ីសង ខុសច្បាប់ ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន នៅក្នុង​ក្រុង​ទាំងមូល​។ ថែរក្សា​សន្តិភាព​អោយបាន​គង់វង្ស និង​ក្តាប់​ព័ត៌មាន​អោយ​ជុំរាល់​ការឃោសនា​ណា ដែល​ធ្វើអោយប៉ះពាល់​ដល់​សន្តិសុខ​សង្គម​៕S/​ដោយ​៖​ចាន់ ថន​

​ប្រកាស​តែងតាំង​លោក ម៉ន នី​បណ្ឌិត ជា​អភិបាលក្រុង​ព្រៃវែង​ជំនួស​លោក លាត ភា​រុណ​