ប្រកាស​តែងតាំង អភិបាលរង​រាជធានី​ភ្នំពេញ​ថ្មី​១​រូប​នាយក​រដ្ឋបាល​ថ្មី​១​រូប​និង​ផ្ទេរ​អភិបាលរង​ម្នាក់​ទៅ​ក្រសួងមហាផ្ទៃ​

883
ចែករម្លែក

 

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​០៥ មេសា ២០១៨​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុងដំណើរការ ពិធី​ប្រកាស​តែងតាំង​និង​ផ្ទេរ​ភារកិច្ច​អភិបាលរង​រាជធានី​ភ្នំពេញ​១​រូប និង​លោកនាយក​រដ្ឋបាល​រាជធានី​ភ្នំពេញ​
​មួយរូប ដើម្បី​បំពេញ​បន្លែ​ម​លើ​ការងាររដ្ឋបាល​បំរើ​ប្រជាពលរដ្ឋ​។​
​ពិធី​ប្រកាស​តែងតាំង​និង​ផ្ទេរ​ភារកិច្ច​នេះ​ធ្វើឡើង ក្រោម​អធិបតីភាព​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​មន្ត្រី​ចំណុះអោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជាច្រើនរូប​ទៀត​។​
​ពិធី​នេះ​ត្រូវបាន​ប្រកាស​តែងតាំង​និង​ផ្ទេរ​ភារកិច្ច លោក​អៀង អូន​នី​អភិបាលរង​រាជធានី​ភ្នំពេញ ទៅ​បំរើ​ការងារ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ។​លោក​ហួត ហៃ នាយក​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវបាន​ប្រកាស​តែងតាំង​ជា​អភិបាលរង​រាជធានី​ភ្នំពេញ ជំនួស​លោក​អៀង អូន​នី ហើយ​លោក​សេង វណ្ណៈ ត្រូវបាន​ប្រកាស​តែងតាំង​ជា​នាយក​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជំនួស​លោក​ហួត ហៃ ៕​

#