ប្រកាស​តំណែង​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ​-​អគ្គនាយកដ្ឋាន​កសិក​ម្ម​

1654
ចែករម្លែក
  • 28
    Shares

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ធ្វើ​ពិធី​ប្រកាស​និង​ផ្ទេរតំណែង​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ និង​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​។ ពិធី​នេះ ក្រោម​អធិបតីភាព​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ (​រូប​: មុនី​រ័ត្ន​)​

​យោងតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បាន​ត្រាស់បង្គាប់​តែងតាំង​លោក កែវ អូ​ម៉ាលី​ស្ស ជា​ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ជំនួស​លោក អ៊ុង សំអាត ដែល​បានទទួល​ភារកិច្ច​ថ្មី​។ លោក ងិន ឆាយ ជា​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កសិកម្ម មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ជំនួស​លោក ហ៊ាន វណ្ណ​ថន ដែល​ត្រូវ​ទទួល​ភារកិច្ច​ថ្មី​។ រីឯលោក ចាន់ សុវត្ថិភាព ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចេញអនុក្រឹត្យតែងតាំងជាអនុប្រធានរដ្ឋបាលព្រៃឈើ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨។

​លោក​កែវ អូ​ម៉ាលី​ស្ស ស្ប្រ​តិ​ភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ (​រូប​: មុនី​រ័ត្ន​)

​លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៨ បានធ្វើ​លិខិត​ទៅ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​តែងតាំង​មន្ត្រី​ចំនួន​បី​រូប រួមមានៈ ១. លោក កែវ អូ​ម៉ាលី​ស្ស ស្នើ​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ជំនួស​លោក​អ៊ុង សំអាត ដែល​ត្រូវ​ទទួល​ភារកិច្ច​ថ្មី (​អនុរដ្ឋលេខាធិការ​)​។ ២. លោក​ងិន ឆាយ ស្នើ​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កសិកម្ម មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ជំនួស​លោក​ហ៊ាន វណ្ណ​ថន ដែល​ត្រូវ​ទទួល​ភារកិច្ច​ថ្មី (​រដ្ឋលេខាធិការ​)​។ ៣. លោក ចាន់ សុវត្ថិភាព ស្នើ​ជា​អនុប្រធាន​រដ្ឋបាល​ព្រៃឈើ​ជំនួស​លោក​កែវ អូ​ម៉ាលី​ស្ស​៕ ល​

លោក​ងិន ឆាយ ស្នើ​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កសិកម្ម (​រូប​: មុនី​រ័ត្ន​)