ប្រកាស​ទទួលស្គាល់​សមា​ជិ​ក​ក្រុមប្រឹក្សា​ថ្មី​ចំនួន​២​រូប​និង​ទទួលស្គាល់​ប្រធាន​.​អនុប្រធាន​ការិយាល័យ​ចំនួន​២០​រូប​

1194
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​១១​ខែកក្កដា​នេះ​នៅ​រដ្ឋបាល​រាជធានី​មាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥០​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អាណត្តិ​ទី​២​បានប្រកាស​ទទួលស្គាល់​តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​ស្តីពី​ការផ្លាស់ប្តូរ​និង​ទទួលស្គាល់​សមាសភាព​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ចំនួន​២​រូប​ដែល​បានដាក់​ពាក្យសុំ​លាឈប់​ពីមុខ​តំណែង​ពី​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​មាន​លោកស្រី មុំ សណ្តាប់ លំដាប់​លេខ​រៀង​ទី​៤​នៃ​បញ្ជី​លទ្ធផល​បោះឆ្នោត​ផ្លូវការ​របស់​គ​.​ជ​.​ប​ទៅកាន់​តួនាទី​ថ្មី​ជា​សមាជិក​ព្រឹទ្ធសភា​, លោក ផន សូ​គីម លំដាប់​លេខ​រៀង​ទី​១៥​នៃ​បញ្ជី​លទ្ធផល​បោះឆ្នោត​ផ្លូវការ​របស់​គ​.​ជ​.​ប​ទៅកាន់​តួនាទី​ជា​អគ្គលេខាធិការរង​នៃ​ព្រឹទ្ធសភា​។​
​ ​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥០​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អាណត្តិ​ទី​២​ក្រោម​អធិបតីភាព​លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​និង​លោក​កើត ឆែ និង​លោក​ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ​ក៏បាន​អញ្ជើញ​ចូលរួម​ផងដែរ​។​
​ជាមួយគ្នានេះ​ក្រុមប្រឹក្សា​ក៏បាន​ប្រកាស​ទទួលស្គាល់​សមាសភាព​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ចំនួន​២​រូប​ជំនួស​សមាជិក​ចាស់​ដែល​បាន​លាឈប់​ក្នុងនោះ​មាន​លោកស្រី ម៉ម សុធី និង​លោក សេង គួ​ន​ណូ ។​កិច្ចប្រជុំ​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​បាន​លើកយក​របៀប​វា​រះ​សំខាន់ៗ​ចំនួន​៥​មក​ពិភាក្សា​និង​អនុ​ម​ត័​ក្នុងនោះ​ក៏មាន​ការប្រកាស​ទទួល​ស្គាល់​ប្រធាន​.​អនុប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ​, ប្រធាន​.​អនុប្រធាន​ផ្នែក​, នាយករង​ទីចាត់ការ និង​ប្រធាន​.​អនុប្រធាន​ការិយាល័យ​នៃ​សាលា​រាជធានី​ភ្នំពេញ​ចំនួន​២០​រូប​៕