ប្រកាស​ផ្អាក​នាវា​ទេសចរណ៍​និង​នាវា​ដឹក​អ្នកដំណើរ​ចូល​តាម​ច្រក​ក្អម​សំណ​ជា​បណ្តោះអាសន្ន​

88
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​កាលពី​រសៀល​ថ្ងៃទី​១៣​មីនាឆ្នាំ​២០២០​នេះ​បានប្រកាស​ផ្អាក​នាវា​ទេសចរណ៍​និង​នាវា​ដឹក​អ្នកដំណើរ​ចូល​តាម​«​ច្រក​អន្តរជាតិ​ក្អម​សំណ​»​ជា​បណ្តោះអាសន្ន​រហូត​មានការ​សម្រេច​ជាថ្មី​។​នេះ​ជាការ​ជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់ផែ​ដល់​តំណាង​ក្រុមហ៊ុន​ភ្នាក់ងារ​នាវា​នៃ​នាវា​ទេសចរណ៍​ទាំងអស់​។​

​សូមជម្រាបថា​៖ ការសម្រេច​ផ្អាក​នាវា​ដឹក​អ្នកដំណើរ ឬ ដឹក​ភ្ញៀវ​ទេសចរណ៍​ចូលមក​ប្រទេស​កម្ពុជា​នេះ ធ្វើឡើង​ចំពោះតែ​ច្រក​ក្អម​សំណ​ស្ថិតនៅ​ស្រុក​កោះធំ ខេត្តកណ្តាល តែមួយ​ប៉ុណ្ណោះ​៕S/​