ប្រកាស​លក់​ខ្មោច​នាវាចម្បាំង​ច្រែះ​ស៊ី​៤​គ្រឿង

681
ចែករម្លែក

ខ្មោច​នាវាចម្បាំង ៤ គ្រឿង​បន្សល់​ពី​សម័យ​សង្គ្រាមលោក​លើក​ទី​១ ដែល​លិច​នៅ បាតសមុទ្រ​ក្នុងប្រទេស​ស្កុ​តលែ​ន តាំងពី​សម័យ​នោះ ត្រូវបាន​គេ​ប្រកាស​លក់​តាម គេហទំព័រ eBay ក្នុងតម្លៃ​ប្រមាណ​ជាង ១ លាន​ដុល្លារ​កាលពីពេល​ថ្មីៗ​នេះ​។​

​ខ្មោច​នាវាចម្បាំង​ទាំងនេះ​ត្រូវបាន​ប្រកាស​លក់​ដោយ​លោក ថូ​ម៉ាស ខ្លាក (Thomas Clark) អ្នក​មុជទឹក​ចូលនិវត្តន៍​វ័យ ៧០ ឆ្នាំ​ដែល​បាន​ទិញយក​វា​នៅ​ឆ្នាំ​១៩៨១ ក្នុងតម្លៃ មិន​បង្ហើប​ឱ្យដឹង​។

​នាវាចម្បាំង​ធុន SMS Kronprinz Wilhelm នាវាចម្បាំង​ធុន SMS Konig និង​នាវា ចម្បាំង​ធុន SMS Markgraf ត្រូវបាន​ប្រកាស​លក់​ក្នុង​មួយគ្រឿង​ជាង ៣១ ម៉ឺន​ដុល្លារ ចំណែកឯ​នាវាចម្បាំង​ធុន SMS Karlsruhe លក់​ក្នុងតម្លៃ​ត្រឹមតែ​ជិត ៨​ម៉ឺន​ដុល្លារ ប៉ុណ្ណោះ​៕ ដោយៈ ខុម