ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ​នៅ​ម៉ោង​៧:៣០​យប់​ថ្ងៃទី​១៥​សីហា​

962
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​សោម សូលី​ដា អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) បាន​ប្រាប់​រស្មី​កម្ពុជា​ថា គ​.​ជ​.​ប​. នឹងធ្វើ​ការប្រកាស​លទ្ធ​ផល​ផ្លូវការ នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ល​ទី​៦ នៅវេលា​ម៉ោង​៧:៣០​យប់ ថ្ងៃទី​១៥ ខែសីហា ស្អែក​នេះ​។​

អ្នកសង្កេតការណ៍អន្តរជាតិពិនិត្យមើលដំណើរការបោះឆ្នោតថ្ងៃ២៩ខែកក្កដា២០១៨(រូបថតគន្ធា)

​លោក​សោម សូរី​ដា បាន​បញ្ជាក់ថា “​ការប្រកាស​លទ្ធផល​ផ្លូវការ នៃ​ការបោះឆ្នោត គឺ​ប្រកាស​នៅតាម​ទូរទស្សន៍ និង​វិទ្យុជាតិ​។​ការប្រកាស​នេះ គឺមាន​លទ្ធផល​ចំនួន​បី គឺ​ទី​១. លទ្ធផល​សន្លឹកឆ្នោត​ដែល​គណបក្ស​និ​មួយៗ​ទទួលបាន​នៅក្នុង​មណ្ឌលបោះឆ្នោត​ពាក់ព័ន្ធ​។ ទី​២. អាសនៈ​របស់​គណបក្ស​ដែល​ទទួលបាន​នៅក្នុង​មណ្ឌលបោះឆ្នោត​ពាក់ព័ន្ធ និង​ទី​៣. ឈ្មោះ​របស់​បេក្ខជន​ជាប់ឆ្នោត​នៅក្នុង​មណ្ឌលបោះឆ្នោត​ពាក់ព័ន្ធ​”​។ លោក​បញ្ជាក់ថា លទ្ធផល​ទាំងបី​នេះ នឹង​ប្រកាស​នៅ​ម៉ោង​៧:៣០​យប់ ថ្ងៃទី​១៥ ខែសីហា​។​

​ការប្រកាស​លទ្ធផល​ផ្លូវការ​នេះ គឺ​បន្ទាប់ពី​គ្មាន​បណ្តឹងតវ៉ា​របស់​គណ​បក្សនយោបាយ​។​

​យោងតាម​លិខិត​របស់លោក​ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប​. បាន​ជម្រាបជូន​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ កាលពី​ថ្ងៃទី​១៤ ខែសីហា ថា បន្ទាប់ពី​ការប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ល​ទី​៦ កា​ពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​៧​ព្រឹក រហូតមកដល់​ថ្ងៃទី​១៤ ខែសីហា ម៉ោង​៧​ព្រឹក​មាន​ពាក្យបណ្តឹង​ចំនួន​១​មួយ​បណ្តឹង​ប៉ុណ្ណោះ ត្រូវបាន​ប្តឹង​មក​គ​.​ជ​.​ប​. ហើយ​ពាក្យបណ្តឹង​នេះ ត្រូវបាន​ដើមបណ្តឹង​​ស្នើសុំ​ដក​ពាក្យបណ្តឹង​វិញ​៕​សរន​

ពលរដ្ឋជាង៨០ភាគរយបានចូលរួមបោះឆ្នោតថ្ងៃទី២៩កក្កដា២០១៨(រូបថតគន្ធា)