ប្រកាស​ឱ្យ​ផ្អាក​​កម្មវិធី​ប្រគំ​តន្ត្រី​នៅតាម​ទីធ្លា​សាធារណៈ ដែលមាន​មនុស្ស​ច្រើន​កុះករ​

134
ចែករម្លែក
ការប្រគំតន្រ្តីនាពេលកន្លងទៅ(រូបថតឯកសារ)

ដោយៈ​សុផល​/​ភ្នំពេញ​:​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នា​ថ្ងៃទី​១៧ ខែមីនា ហើយ​ត្រូវបាន​ផ្សព្វផ្សាយ​នា​រាត្រី​នេះ​បាន​បញ្ជាក់ថា​ក្នុងស្ថានភាព​ជំងឺ​កូ​វីដ​១៩​កំពុង​រីក​រាលដាល​ជា​សាកល ក្រសួងសុខាភិបាល​កម្ពុ​ជា​បានសម្រេច​ឱ្យ​ផ្អាក​ការប្រគំ​តន្ត្រី​នៅតាម​ទីធ្លា​សាធារណៈ​ដែលមាន​មនុស្ស​ច្រើន​កុះករ នៅ​ទូទាំងប្រទេស ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​វីរុស​កូ​រ៉ូ​ណា​នេះ​។​
​ប្រភព​ដដែល​បញ្ជាក់ថា​យោងតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គឺ​ការផ្អាក​ការប្រគំ​តន្ត្រី​នៅតាម​ទីធ្លា​សាធារណៈ​ដែលមាន​មនុស្ស​ច្រើន​កុះករ នៅ​ទូទាំងប្រទេស​នេះ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​១៧​ខែមីនា រហូត​ដល់ពេល​ជំងឺ​កូ​វីដ​១៩ បាន​ធូរស្រាល​។​
​ខាងក្រោម​នេះ​ជា​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​៖​