ប្រកាស​ឱ្យ​ពលរដ្ឋ​ចូលរួម​ប្រើ​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​តាមរយៈ​អ៊ែ​ប​រថយន្តក្រុង​ថ្មី​

223
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្វើឱ្យ​កាន់​តែមាន​ភាពងាយស្រួល​ដល់​អ្នកជិះ​តាមរយៈ​អ៊ែ​ប​រថយន្តក្រុង​ថ្មី​បានប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​ទាំងអស់គ្នា​ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​កា​រ​គ្រោះថ្នាក់​និង​ការបំពុល​បរិស្ថាន​។​

​មន្ត្រីរដ្ឋបាល​បាន​បញ្ជាក់ថា​៖​ថ្មីៗ​នេះ​អ៊ែ​ប​រថយន្តក្រុង​(CITYBUSApp)​បាន​បាន​បន្ថែម​មុខងារ​ថ្មី​ថែម​ទៀតហើយ​ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​អ្នកជិះ​។​ក្នុងនោះ​មានដូចជា​៖​អ្នកជិះរថយន្ត​ក្រុង​អាច​ហៅ​កង់​បី​ឬ​រថយន្ត​តាក់ស៊ី​ជិះ​បន្ត​ពី​ចំណតរថយន្ត​ក្រុង​ដែល​ខ្លួន​ចុះ​ឆ្ពោះទៅ​ផ្ទះ​ឬក៏​ជិះ​ពី​ផ្ទះ​ទៅ​ចំណតរថយន្ត​ក្រុង​ដើម្បី​ជិះ​រថយន្តក្រុង​បន្តបាន​យ៉ាង​ងាយស្រួល​។​

​ជួយ​កាត់បន្ថយ​ពេលវេលា​ក្នុងការ​ធ្វើដំណើរ​និង​តាមរយៈ​ការប្រើប្រាស់​App​។​បង្ហាញ​ព័ត៌មាន​ខ្សែ​រត់​លើ​រថយន្ត​ដែល​កំពុង​រត់​។​ពេល​ជ្រើសរើស​ខ្សែរ​ណាមួយ​បង្ហាញ​តែ​រថយន្ត​រត់​លើ​ខ្សែ​នោះ​។​បង្ហាញ​ព័ត៌មាន​ខ្សែ​ផងដែរ​ពេល​ចុច​លើ​ចំណត​ធ្វើអោយ​អែប​ដើរ​រលូន​ជាង​មុន​។

​ជាមួយនិង​ការទាញយក និង​តម្លើង​កម្មវិធី City Bus ដោយ​ឥតគិតថ្លៃ (FreeDownload)AppStore(iOS)&PlayStore(Android):http://onelink.to/citybuse​ដើម្បី​ងាយស្រួល​ដល់​បងប្អូន​ប្រជា​ពល​
​រដ្ឋ​រង់ចាំ និង​ជិះ​រថយន្តក្រុង​៕S/​