ប្រកួត​ជ្រើសរើស​បវរកញ្ញា​ធាត់​ល្មម នៅ​ប្រេ​ស៊ី​ល​

1207
ចែករម្លែក
  • 7
    Shares

​អ្នកចូលរួម​ប្រកួត​ចំនួន​២៤​នាក់ បាន​ចូលរួម​ប្រកួត​ជ្រើសរើស​បវរកញ្ញា​ធាត់​ល្មម “Miss Plus Size Carioca” កាលពី​ថ្ងៃទី​៨​ខែកក្កដា នៅ​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល ។ ក្រុម​អ្នកចូលរួម​ប្រកួត មាន​អាយុ​ពី​១៨​ទៅ​៤៥​ឆ្នាំ ។​

នាង ជេស​ស៊ីកា លី​ម៉ា អាយុ​២៦​ឆ្នាំ មកពី​ទីក្រុង​ណូ​វ៉ា ហ្វ្រី​បួ​ហ្គោ ប្រទេស​ប្រេ​ស៊ី​ល​បានឈ្នះ​ការប្រកួត​បវរកញ្ញា​នេះ​។​

​រង្វាន់​នេះ គឺ​រួមមាន​ការធ្វើដំណើរ​កម្សាន្ត​ទៅ​ប្រទេស​អា​ហ្ស​ង់​ទីន និង ប្រាក់រង្វាន់​លុយ​ប្រេ​ស៊ី​ល ១.៥០០ រៀល​ប្រេ​ស៊ី​ល ព្រមទាំង​ការចុះកិច្ចសន្យា​ជា​បវរកញ្ញា​នៃ​ក្រុមហ៊ុន​ឧបត្ថម្ភ​ធំៗ​។​

ប្រកួត​ជ្រើសរើស​បវរកញ្ញា​នេះ ត្រូវបាន​រៀបចំឡើង​ដោយ លោក អេ​ដូ​អា​ដូ អា​រូ​ចូ ដែលជា​ពាណិជ្ជករ​៕ ​ដោយ ៖សុខា

​អ្នកចូលរួម​ប្រកួត​ចំនួន​២៤​នាក់ ចូលរួម​ប្រកួត​ជ្រើសរើស​បវរកញ្ញា​ធាត់​ល្មម ” Miss Plus Size Carioca ” កាលពី​ថ្ងៃទី​៨​ខែកក្កដា នៅ​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល