ប្រកួត​បវរកញ្ញា​ទេសចរណ៍​អន្តរជាតិ​ធ្វើឱ្យមាន​ការផ្សព្វផ្សាយ​តាម​គោលដៅ​ទេសចរណ៍​នានា​

275
ចែករម្លែក

ដោយ​មូល​សម្បត្តិ​/​ភ្នំពេញ​៖​កម្ពុជា​ត្រូវបាន​ជ្រើសរើស​ឱ្យធ្វើជា​ផ្ទះការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នូវ​កម្មវិធី​ប្រឡង​បវរកញ្ញា​ទេសចរណ៍​អន្តរជាតិ​ពិភពលោក​លើក​ទី​១៣ (The 13th Miss Tourism Metropolitan InternationalWoldPageant)​នៅ​សណ្ឋាគារ​NagaWoldII​នា​រាត្រី​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​២០១៩​ដោយ​រំពឹង​ទទួលបាន​ការជួយ​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​កាន់តែ​ទូលំទូលាយ​ថែមទៀត​។​

​កម្មវិធី​នេះ​រៀបចំ​ដោយ​ក្រុមហ៊ុន​D’TouchInternationalSdn.Bhd.​សហការ​គាំទ្រ​ដោយ​ក្រសួងទេសចរណ៍​និង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ហើយ​ធ្វើឡើង​ក្រោម​វត្តមាន​លោក​សូ​ម៉ា​រ៉ា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​អមដោយ​លោក​TanSriDatukDannyOoi​ស្ថាបនិក​នៃ​កម្មវិធី​ប្រកួត​បរ​វ​កញ្ញា​ទេសចរណ៍​អន្តរជាតិ​ពិភពលោក ព្រមទាំង​បណ្ដា​ឯកអគ្គ​រាជ​-​រដ្ឋទូត​នានា និង​អ្នកចូលរួម​ទស្សនា​ប្រមាណ​ជាង ២,០០០​នាក់​។​

ព្រឹត្តិការណ៍​នេះដែរ​ក៏ត្រូវ​បានធ្វើកា​ផ្សាយ​បន្ត​តាមរយៈ​ទូរទស្សន៍​ជាតិ​-​អន្តរជាតិ​មួយចំនួន​ព្រមទាំង​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​នានា​ដែលមាន​អ្នកទស្សនា​រាប់លាន​នាក់​។​កម្ពុជា​ត្រូវបាន​ជ្រើសរើស​ជា​ម្ចាស់ផ្ទះ​ជា​លើក​ទី​២ ក្នុង​ការរៀបចំ​កម្មវិធី​ប្រកួត​បរ​វក​ញ្ញា​ទេសចរណ៍​អន្តរជាតិ​ពិភពលោក​លើក​ទី​១៣ ដែលមាន​បវរកញ្ញា​មកពី​៣០​ប្រទេស​ជុំវិញ​ពិភពលោក​ចូលរួម​។​

​លោក​បាន​ថ្លែងថា នេះ​ជា​ឱកាស​សម្រាប់​កម្ពុជា​ក្នុងការ​ឃោសនា​ផ្សព្វផ្សាយ​លើកកម្ពស់ «​ទេសចរណ៍ វប្បធម៌ និង​មិត្តភាព​» និង​បន្ត​ផ្សព្វផ្សាយ​ពី «​កម្ពុជា​៖ ព្រះរាជាណាចក្រ​អច្ឆរិយៈ ផ្ដល់​ភាពកក់ក្ដៅ​» និង​ចលនា​ប្រលងប្រណាំង​«​ទីក្រុង​ស្អាត​រមណីយដ្ឋាន​ស្អាត​សេវា​ល្អ​បដិសណ្ឋារកិច្ច​ល្អ​»​និង​«​ឆ្នេរសមុទ្រ​កម្ពុជា​ជាតា​រា​រះ​នា​ទិសនិរតី​»​ទៅលើ​ឆាក​អន្តរជាតិ​ឲ្យ​គេ​ស្គាល់​កម្ពុជា​កាន់តែច្រើន​ថែមទៀត​។​

​បវរកញ្ញា​ទេសចរណ៍​អន្តរជាតិ​ពិភពលោក​ទាំង​៣០​រូប​នឹង​ក្លាយជា​ឯកអគ្គរដ្ឋទូត​សុ​ឆន្ទៈ​តំណាងឱ្យ​ទេសចរណ៍វប្បធម៌​និង​មិត្តភាព​សម្រាប់​ប្រជាជន​ទូទាំង​ពិភពលោក​។​ព្រមជាមួយ​គ្នា​នោះ​ក៏បាន​ផ្លាស់ប្តូរ​និង​ពាំនាំ​អនុស្សាវរីយ៍​ល្អៗ​នៅ​កម្ពុជា​ទៅកាន់​ប្រទេស​ពួកគេ​ដែលជា​មធ្យោបាយ​ផ្សព្វផ្សាយ​ដ៏​មាន​ប្រសិទ្ធភាព និង​ភាពជឿជាក់​៕S/​