ប្រគល់​ការរៀបចំ​សណ្តាប់ធ្នាប់​ជុំវិញ​បរិវេណ​ទីលាន​ប្រជាធិបតេយ្យ​ចាស់ អោយទៅ​រដ្ឋបាល​ខណ្ឌដូនពេញ​ចាត់ការ​

1292
ចែករម្លែក

(​ភ្នំពេញ​)៖ ក្រោយពី​ប្រជុំ​សំរេច​មិន​អនុញ្ញាតអោយ​យក​ទ្រូង​-​ចិញ្ចើមផ្លូវ​ជុំវិញ​បរិវេណ​ទីលាន​ប្រជាធិបតេយ្យ​ចាស់​ធ្វើ​អាជីវកម្ម​រកស៊ី​ផ្សេង​​ៗ នៅ​ព្រឹក​ថ្ងៃទី​១៦ សីហា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានធ្វើ​ពិធី​ចុះហត្ថលេខា​ប្រគល់​ចំណត​ជុំវិញ​បរិវេណ​ទីលាន​ប្រជាធិបតេយ្យ​ចាស់​​នេះ អោយទៅ​រដ្ឋបាល​ខណ្ឌដូនពេញ​ជា​ផ្លូវការ ដើម្បីអោយ​រដ្ឋបាល​ខណ្ឌ​មួយ​នេះ​មាន​វិធានការ លុបបំបាត់​អោយខាងតែបាន​។​

​លោក​សុខ ពេញ​វុ​ធ ចូលទទួលភារកិច្ចពីអភិបាលក្រុង

​លោក​សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ​បានបញ្ជាក់​អោយដឹង​ក្រោយពី​ចុះហត្ថលេខា​នេះ​ថា ក្នុងនាម​រដ្ឋបាល​ខណ្ឌ​មិនទាន់​ចុះ​អនុវត្ត​​ការងារ​នេះ​ភ្លាមៗ​ទេ ដោយ​ជំហាន​ទី​១ រដ្ឋបាល​ខណ្ឌដូនពេញ​នឹង​បើក​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខ​ណ្ឌ ហើយ​ជំហាន​ទី​២​រដ្ឋបាល​ខណ្ឌ​នឹង​បន្តទៅ​បើក​វេទិកាសាធារណៈ​មួយ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​បរិវេណ​ទីលាន​ប្រជាធិបតេយ្យ​ចាស់​និង​ទីបញ្ចប់​យើង​ចុះ​អនុ​​វត្ត​ការងារ​នេះ​តែម្តង​។​

​គួរបញ្ជាក់​ផងដែរ​ថា កាលពី​រសៀល​ថ្ងៃទី​០៨ សីហា​កន្លងមកនេះ គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​បាន​ប្រជុំ​សំរេច​រួមទាំង​តំណាង​តុលាការ​បាន​ប្រជុំ​សម្រេច​លុបបំបាត់ ចំណត​យានយន្ត​បែប​អនាធិបតេយ្យ ជុំវិញ​បរិវេណ​ទីលាន​ប្រជាធិបតេយ្យ​ចាស់ រហូតដល់​ផ្សារ​ចាស់ ដោយ​មិន​ឲ្យ​មាន​ការចត​ឬ​លក់​យានយន្ត នៅលើ​ដងផ្លូវ​សាធារណៈ​នេះ​ទៀត​ទេ​៕sn