ប្រគល់​ថវិកា​ជិត​៥០០​លាន​រៀល​ដល់​ម្ចាស់​មេដាយ​ប៉េតង់​ពិភពលោក​

853
ចែករម្លែក

ដោយ​:​រ៉ូ​ហ្សា / ភ្នំពេញ​: វេលា​ថ្ងៃត្រង់​ថ្ងៃទី​៣​មេសា​នៅ​ទីស្ដីការក្រសួង លោក ហង់​ជួន ណា​រ៉ុ​ន​រដ្ឋ មន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា បានប្រគល់​ប្រាក់រង្វាន់​ចំនួន ៤៩៦.០០០.០០០​រៀល ដល់​កីឡាករ​ប៉េតង់ ដែល​ដណ្ដើមបាន​មេដាយមាស​លើ​វិញ្ញាសា​វាយយក​ពិន្ទុ និង​មេដាយសំរិទ្ធ​លើ​វិញ្ញាសា​ក្នុងការ​ប្រកួត​ជើងឯក​ពិភពលោក នៅ​ប្រទេស​ចិន​។​

ទិដ្ឋភាព​ប្រគល់​រង្វាន់ (​រូប​: រ៉ូ​ហ្សា​)

បើតាម​ការ​ឲ្យ​ដឹង​ពី​លោក អ៊ុក សិទ្ធី​ជាតិ អគ្គនាយក​កីឡា​នោះ​ថា សម្រាប់​គ្រូបង្វឹក គឺ​លោក សុខ ម៉ុង បានទទួល​ប្រាក់រង្វាន់​ស្មើនឹង​មេដាយមាស​គឺ ១២០.០០០.០០០​រៀល​។ កីឡាការិនី កែ ឡេង បាន​មេដាយមាស​មួយគ្រឿង និង​សំរិទ្ធ​មួយគ្រឿង​នោះ បាន​រង្វាន់ ១២០.០០០.០០០​រៀល និង​មេដាយសមរិទ្ធ​៦៤.០០០.០០០​រៀល ដែល​សរុប​ទាំងអស់​បាន​ចំនួន ១៨៤.០០០.០០០​រៀល​។​

​កីឡាការិនី​៣​រូប​ទៀត គឺ កីឡាការិនី អ៊ុក ស្រីមុំ កីឡាការិនី​អ៊ុន ស្រី​យ៉ា និង​កី​ឡ​ការិនី ស្រ៊ាង សុរ៉ា​ឃីម ដែល​បាន​មេដាយសំរិទ្ធ​នោះ ក្នុង​ម្នាក់ៗ​បានទទួល​រង្វាន់​៦៤.០០០.០០០​រៀល​៕ ល​

#