ប្រគល់​ថវិកា​រត់​នៅ​សៀមរាប​ដល់​អង្គការ​ម​នុស្ស​ធម៌ និង​មន្ទីរពេទ្យ​

1050
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នា​ព្រឹក​ថ្ងៃទី​៣​មីនា បានធ្វើ​ពិធី​ប្រគល់​ថវិកា​មួយចំនួន ដែល​បានមកពី​ការរត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​នៅ​អង្គរវត្ត ដល់​អង្គការ​មនុស្ស​ចំនួន​១០ ដែល​ក្នុងនោះ មាន​មន្ទីរពេទ្យ​កុមារ​ទៀតផង​។​

ទិដ្ឋភាព​ប្រគល់​ថវិកា​ដល់​អង្គការ​នានា (​រូប​៖ រ៉ូ​ហ្សា​)

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ថ្លែង​នៅក្នុង​ពិធី​នោះ​ថា នេះ​ជា​ថវិកា​ដែល​បានមកពី​ការរត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​នៅ​អង្គរវត្ត ដែលមាន​ការឧបត្ថម្ភ​ពី​សប្បុរសជន​នានា​។ លោក​បញ្ជាក់ថា កា​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​នៅ​អង្គរ​វត្តមាន​កីឡាករ​-​កីឡាការិនី​ជំនាញ​មួយចំនួន​ត្អូញត្អែរថា បាន​ប្រាក់រង្វាន់​តិច​។ តាមពិត នេះ​មិនមែនជា​ការរត់​ដើម្បី​ប្រាក់រង្វាន់​ឡើយ តែ​ជា​ការរត់​ជា​លក្ខណៈ​កីឡា​មហាជន និង​ទេសចរណ៍ ដើម្បី​ប្រមូល​ថវិកា​ទៅ​បម្រើ​ការងារ​មនុស្សធម៌​តែប៉ុណ្ណោះ​។​

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​នៅ​អង្គរវត្ត​នេះ ចាប់ផ្ដើម​ដំបូង​មាន​អ្នកចូលរួម​រត់​តែ​ប៉ុន្មាន​រយ​នាក់​ប៉ុណ្ណោះ​តែ​ឆ្នាំ​២០១៧​កន្លងទៅ មាន​អ្នកចូលរួម​រត់​ជិត​១០.០០០​នាក់​មកពី​ប្រទេស​ជាង​៨០​ក្នុង​ពិភពលោក​។​

​ថវិកា​ដែល​បានមក​នេះ សម្រាប់​ជួយ​ដល់​កាកបាទក្រហមកម្ពុជា មន្ទីរពេទ្យ​កុមារ​ខេត្តសៀមរាប មន្ទីរពេទ្យ​គន្ធបុប្ផា អង្គការ​កម្ពុជា​ត្រឹ​ស្ត អង្គការ Cambodia Disable Athletic Federation អង្គការ Handicap International Belgium និង​អង្គការ​បេះដូង​មាស (Heart of Gold) ដែលជា​អង្គការ​មួយ​ធ្វើ​សកម្មភាព​ជាមួយ​អង្គកា​រ​មួយចំនួនទៀត​៕ ល​