ប្រគល់​ពានរង្វាន់​អ្នកដឹកនាំ​ឆ្នើម​ប្រចាំឆ្នាំ​២០១៨-២០១៩​ដល់​ស្ត្រី​ជំនួញ​ឆ្នើម​

529
ចែករម្លែក
  • 301
    Shares

ដោយ:សុផល​/ភ្នំពេញ ​៖ ​នៅ​ប្រទេស​កម្ពុជា​ក៏ដូចជា​ បណ្តា​ប្រទេស​ផ្សេងៗ​នៅលើ​សកលលោក កំពុងតែ​យកចិត្តទុកដាក់​យ៉ាងខ្លាំង​លើ​ការបង្កើន​ការចូលរួម​របស់​ស្ត្រី នៅ​គ្រប់​ស្ថានភាព និង​គ្រប់​កាលៈទេសៈ​នៃ​ការរស់នៅ​។ នាពេល​បច្ចុប្បន្ននេះ​ចំនួន​ស្ត្រី​វ័យក្មេង​កម្ពុជា កាន់តែច្រើន​ដែលមាន​សមត្ថភាព​ខ្ពស់ ក្នុងការ​ប្រកប​កិច្ចការងារ និង​បង្កើត​មុខរបរ​ដោយ​ខ្លួនឯង រហូត​អ្នកខ្លះ​ក្លាយជា​អ្នកដឹកនាំ​ក្នុង​អាជីវកម្ម​ដែលមាន​សមាជិក​ជាច្រើន​រយ​នាក់​។​

ដើម្បី​លើកទឹកចិត្ត​និង​លើក​តម្លៃ​ដល់​ស្ត្រី ក្រុមហ៊ុន​គ្រឿងសម្អាង​គ្រួសារ​កក់ក្ដៅ កាលពី​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០១៩ បានរៀបចំ​កម្មវិធី «​ប្រគល់​ពានរង្វាន់​អ្នកដឹកនាំ​ឆ្នើម​ប្រចាំ ឆ្នាំ​២០១៨-២០១៩»​។ កម្មវិធី​នេះ​មាន​សមាជិក​ចូលរួម​ប្រមាណ​ជាង​៥០០​នាក់​។

លោក​ឧកញ៉ា អ៊ុច សម្បត្តិ ប្រធាន​ក្រុមហ៊ុន​គ្រឿងសម្អាង​គ្រួសារ​កក់ក្ដៅ បានបញ្ជាក់​ឲ្យ​ដឹងថា កម្មវិធី​នេះ​រៀបចំឡើង​ដើម្បី​អបអរសាទរ​ទិវា​នារី​អន្តរជាតិ​លើក​ទី​១០៨ និង​ជា ការ​លើកទឹកចិត្ត​ដល់​សមាជិក​ឆ្នើម​របស់លោក ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ជំនួញ​ជា​អ្នកលក់​និង​ចែកចាយ​បន្ត រហូត​ក្លាយខ្លួនជា​អ្នកដឹកនាំ​ដែល​អាចបង្កើត​សមាជិក​ជា ច្រើន​អ្នក​ដោយ​ខ្លួនឯង​។​

លោក​បាន​រំលឹក​ពី​ប្រវត្តិ​តស៊ូ​របស់លោក​ថា «​ខ្ញុំ​បានចាប់ផ្តើម​ពី​បាទ​ដៃទទេ​របស់ខ្ញុំ ពី​តូប​ប្រហិត​ដ៏​តូច​មួយ អភិវឌ្ឍន៍​ខ្លួន​មកដល់​សព្វថ្ងៃនេះ ក្លាយជា​ប្រធាន​ក្រុមហ៊ុន​គ្រឿង សម្អាង​ដ៏​ធំ​មួយ ដោយសារ​ការខិតខំ​ប្រឹង​ប្រែង មើល​អោយ​ធ្លុះ​ទៅក្នុង​ឱកាស ហើយ​ត្រូវ​ចេះ​ឆក់​ឱកាស​ក្នុងឱកាស ទើប​យើង​រីក​ធំធាត់​លឿន​បែបនេះ​»​។

លោកបន្ថែមទៀត​ថា «​ពេលនេះ ឫស្សី​យើង​ចាក់​ឬ​ស​យ៉ាងជ្រៅ​ដល់​៨​ជំនាន់ នឹង​បែកមែក​សាខា​ក្លាយជា​ព្រៃ​ឬ​ស្សី​យ៉ាង​ក្រាស់ ដែល​សមាជិក​កើនឡើង​ដល់ ៤៨,៤០០​នាក់​ហើយ គិត​មកដល់ពេលនេះ។ បេសកកម្ម​ព្យាបាល​ជំងឺ​ក្រីក្រ​ក្នុងប្រទេស​កម្ពុជា ក៏​បញ្ចេញ​ពន្លឺ​កាន់តែច្បាស់ ហើយ​ពេលនេះ​ស្ត្រី​ជិត​៥​ម៉ឺន​នាក់ ដែល​កំពុង​ធ្វើ​ជំនួញ​ជាមួយ​ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ និង​កំពុង​រីករាយ​ក្នុង​ការរកចំណូល​ប្រចាំថ្ងៃ​របស់​ពួកគាត់​គ្រប់ៗ​គ្នា​»​។​

លោក​ឧកញ៉ា អ៊ុច សម្បត្តិ បានបង្ហាញ​នូវ​ជំហរ និង​ជំនឿ​យ៉ាង​មុតមាំ​ថា ក្រុមហ៊ុន​គ្រួសារ​កក់ក្ដៅ នឹងមាន​សមាជិក ១​សែន​នាក់​ក្នុង​ឆ្នាំ​២០១៩ ហើយនឹង​ក្លាយខ្លួនជា​ក្រុមហ៊ុន​គ្រឿងសម្អាង​លំដាប់​ពិភពលោក នៅពេលដែល​ក្រុមហ៊ុន​លោក​មាន​អាយុ​15​ឆ្នាំ នៅក្នុង​ឆ្នាំ​២០៣០ ។​

គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន​គ្រឿងសម្អាង​គ្រួសារ​កក់ក្ដៅ គឺជា​ក្រុមហ៊ុន​ផលិត ចែកចាយ និង​លក់​ផលិតផល​ថែរក្សា​សម្រស់​តាម​អន​ឡាញ​ដ៏​ធំ​មួយ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន​នេះ​មាន​បណ្ដា​ចែកចាយ​រាប់ម៉ឺន​នាក់ ទូទាំង​២៤​ខេត្ត និង​១​រាជធានី​។ ផលិតផល​របស់​ក្រុមហ៊ុន​គ្រឿងសម្អាង​គ្រួសារ​កក់ក្ដៅ​ផ្តោត​សំខាន់​លើ​ការថែរក្សា​សម្រស់​មួយ​តួខ្លួន​របស់​ស្រី្ត​លើ​ម៉ាក​ផលិតផល​ចំនួន​៣​គឺ Marissa, odo និង​RONIKA ៕B/


#