ប្រគល់​ពាន​ដល់​សណ្ឋាគារ​.​ភោជនីយដ្ឋាន​ដែល​អនុវត្ត​គោលការណ៍​បរិស្ថាន​គ្មាន​ផ្សែង​បារី​បានល្អ​

176
ចែករម្លែក

​ដោយ​:​អង្គរតូច​/​សៀមរាបៈ​ក្រសួងទេសចរណ៍​កាលពី​ថ្ងៃទី​២០​ខែកញ្ញា​ឆ្នាំ​២០១៩​បានប្រគល់​ពាន​ដល់​សណ្ឋាគារ​ចំនួន​១០​និង​ភោជនីយដ្ឋាន​ចំនួន​១០​ដែល​អនុវត្ត​គោលការណ៍​បរិស្ថាន​គ្មាន​ផ្សែង​បារី​បានល្អ​សម្រាប់​ខេត្ត​ទេសចរណ៍​សៀមរាប​អង្គរ​។​

​របាយការណ៍​ក្រសួងទេសចរណ៍​បាន​បង្ហាញថា​ដើម្បី​ឈ្នះ​ពាន​បរិស្ថាន​គ្មាន​ផ្សែង​បារី​ម្ចាស់​អាជីវកម្ម​សណ្ឋាគារ​ឬ​ភោជនីយដ្ឋាន​ត្រូវអនុវត្ត​លក្ខខណ្ឌ​៦​ចំណុច​÷១​មិនត្រូវ​ផ្សាយពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់​ក្នុង​កន្លែង​របស់ខ្លួន​។​២.​ត្រូវ​តាំង​ឬ​លក់​តែ​បារី​ដែលមាន​សារ​ព្រមាន​សុខភាព​។

៣​អាចដាក់​តាំង​បង្ហាញ​លក់​កញ្ចប់​ផលិតផល​ថ្នាំ​ជក់បារី​តែមួយ​កញ្ចប់​ក្នុង​មួយ​មុខ​។​៤​ត្រូវ​បិត​ស្លាក​សញ្ញា​ហាម​ជក់បារី​នៅ​កន្លែង​មើលឃើញ​ច្បាស់​.៥​មិនត្រូវ​ដាក់តាំង​ឬ​បង្ហាញ​ប្រដាប់​គោះ​ក្រ​ញ៉ម​បារី​ក្នុង​កន្លែង​របស់ខ្លួន​និង​ទី​៦​ត្រូវ​បង្គាប់​អ្នក​ជក់បារី​អោយទៅ​ជក់​ខាងក្រៅ​បើ​អ្នក​ជក់​មិន​ព្រម​ត្រូវ​សហការ​ជាមួយ​សមត្ថកិច្ច​ចាត់វិធានការ​។​
​របាយការណ៍​បញ្ជាក់ថា​តាម​ការស្រាវជ្រាវ​របស់​អង្គការសហប្រជាជាតិ​អង្គការ​សុខភាព​ពិភពលោក​និង​លេខាធិការដ្ឋាន​នៃ​អនុសញ្ញា​ត្រួតពិនិត្យ​ថ្នាំជក់ បាន​រកឃើញថា ពលរដ្ឋ​កម្ពុជា​ប្រមាណ​ជា​១៥.០០០ នាក់​ស្លាប់​ជា​រៀងរាល់ឆ្នាំ​ដែល​បណ្តាលមកពី​ជ​ងឺ​បង្កដោយ​ប្រើប្រាស់​ថ្នាំជក់​។​លើសពីនោះ​ក៏​បណ្តាលឱ្យ​ខាតបង់​ទឹកប្រាក់​រហូតដល់​៦៤៩​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ដែល​ស្មើនឹង​៣​ភាគរយ​នៃ​GDP​របស់​កម្ពុជា​។​
​ជាមួយគ្នា​នោះ​លោក​ហោ​សារុន​អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​លើ​ល​ឡើង​ថា​ដើម្បី​ចូលរួម​អនុវត្ត​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​និង​ការលើកកម្ពស់​ក្នុងការ​ទប់ស្កាត់​ផលប៉ះពាល់​សុខភាព​ដែល​កើតចេញពី​ថ្នាំជក់​។​គឺ​ត្រូវតែ​អនុវត្ត​គោល​ការ​បរិស្ថាន​គ្មាន​ផ្សែង​បារី​។

លោក​បញ្ជាក់ថា​ថ្មីៗ​នេះ​ជំនួប​ជាមួយ​លោក​វេជ្ជបណ្ឌិត​តា​កា​ស៊ីកា​សៃ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​បង្ហាញ​ពី​ម​ហិ​ច្ឆិ​តា​ធ្វើយ៉ាងណា​កែប្រែ​កម្ពុជា​ឱ្យទៅជា​ប្រទេសមួយ​ដែល​មិនមាន​ផ្សែង​បារី​ត្រឹម​ឆ្នាំ​២០២៥៕S/​