ប្រគេន​ទៀនវស្សា​ និង​ទេយ្យវត្ថុ​ដល់​វត្ត​ចំនួន​៣​នៅ​ឃុំ​អូរ​ដំបង​១​ស្រុក​សង្កែ​

472
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបង ៖ ​តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង​លោក ​ឈាង វុន​ និង​សហការី​បាន​អញ្ជើញ​ទៅ​ប្រគេន​ទៀនវស្សា​ និង​ទេយ្យវត្ថុ​វត្ត​ចំនួន​៣​នៅ​វត្ត​បោះ​បេង​ស្ថិតក្នុង​ភូមិ​អូរ​ស្រឡៅ​ឃុំ​អូរ​ដំបង​១​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​កាលពី​ព្រឹក​ថ្ងៃទី​១១​ ខែកក្កដា ​ឆ្នាំ​២០១៩​ ចូលរួម​ក្នុង​ពិធី​នេះ​រួមមាន​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្នុងស្រុក​សង្កែ ព្រចៅអធិការ​ទាំង​៣​វត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ពុទ្ធ​បរិ​ស័​ទ្ធ​ជាច្រើន​នាក់​ផងដែរ​។​

លោក​មេឃុំ​អូរ​ដំបង​១​ បាន​រាយការណ៍​ពី​សកម្មភាព​របស់​ក្រុមការងារ​ចុះជួយ ​ឃុំថ្នាក់​
ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​ចុះជួយ​ស្រុក​សង្កែ​ បាន​ជួយ​កសាង​សមិទ្ធិផល​ជាច្រើន​នៅក្នុង​មូលដ្ឋាន​ឃុំ​របស់ខ្លួន​នាពេល​កន្លងមក​។​

លោក ឈាង វុន​ តំណាងរាស្ត្រ​មណ្ឌល​បាត់​ដំបង​មានប្រសាសន៍​ សំណេះសំណាល​ជាមួយ​ព្រះសង្ឃ តាជី យាយជី និង​ពុទ្ធ​បរិ​ស័​ទ្ធ​ចំណុះជើងវត្ត​នៅក្នុង​ឃុំ​អូរ​ដំបង​១​ដោយ​គូសបញ្ជាក់ថា ​វិស័យ​អាណាចក្រ​និង​ព​ពុទ្ធចក្រ​ត្រូវ​ដើរ​ទន្ទឹម​គ្ន​ទើប​មានការ​រីកចម្រើន​ជា​បន្តបន្ទាប់​រហូតដល់​បច្ចុប្បន្ន។​ ជាក់ស្តែង​វត្ត​ដែល​យើង​ត្រូវ​ប្រគេន​ទៀនវស្សា​មាន​៣​វត្ត​គឺ ​ក្នុងនោះ​មាន​៖ វត្ត​បោះ​បេង វត្ត​ព្រៃ​រកា និង​វត្ត​ចែង​រង្សី ដែល​ស្ថិតក្នុង​ឃុំ​អូរ​ដំបង​១​ហើយក៍​ជាវ​ត្ត​នៅ​ជនបទនិង​មាន​ព្រះសង្ឃ​ជាច្រើន​អង្គ​ផង​៕B/