ប្រចៀវ​ប៉ុនណា​ណី​ត្រូវ​ពីងពាង​សម្លាប់​បាន​

309
ចែករម្លែក

អ្នកជំនាញ​និយាយថា​ជាធម្មតា​ពីងពាង​ស៊ី​តែ​សត្វល្អិត​ប៉ុណ្ណោះ​ដែល​រួមមាន​ដូចជា កណ្ដូប រុយ ឪម៉ាល់ មូស និង​ខ្មូត​ជាដើម​។ ដូច្នេះ​វា​ពិតជា​គួរឱ្យភ្ញាក់ផ្អើល​និង​ស្ទើរ​មិនគួរ ឱ្យ​ជឿ​ដែល​ឮថា វា​អាច​សម្លាប់​ប្រចៀវ (​បក្សី​ពួក​មួយ​មានមុខ​និង​ត្រចៀក​ស្រដៀង​នឹង កណ្ដុរ​) បាន​។

​ទោះជា​យ៉ាងណា​វា​ជា​ការពិត​មួយ​គួរឱ្យ​ញាក់សាច់​ដែល​បាន​កើតឡើង​កាលពីពេល​ថ្មីៗ​នេះ​នៅ​កសិដ្ឋាន​មួយ​ស្ថិតក្នុង​រដ្ឋ​តិច​សាស សហរដ្ឋ​អាម៉េរិក​។

​អ្នកស្រី អែន​ណិ​ត អា​លែ​នី​ស ហ្គួ​ហា​ដូ (Annette Alaniz Guajardo) ដែល​រស់នៅ ក្នុង ទីក្រុង​ផូ​ធី​ត (Poteet) រដ្ឋ​តិច​សាស និយាយថា នៅពេល​គាត់​ហៀ​ប​ចេញពី​កន្លែង ធ្វើការ​ត្រឡប់ទៅផ្ទះ​វិញ ស្រាប់តែ​គាត់​ពើបពះ​ប្រទះឃើញ​ពីងពាង​យក្ស​មួយ​ក្បាល ដែល​ស្ថិតនៅក្នុង​សំណាញ់​របស់​វា​ចាប់​ប្រចៀវ​ជា​ចំណី​ប៉ុន្តែ​គាត់​មិន​នៅ​មើល​ដល់ចប់​ទេ ព្រោះ​ដល់​ម៉ោង​ទៅផ្ទះ ហើយ​ណាមួយ​ខ្លាច​ផង​។​

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផូស (Post) របស់គាត់​បានឱ្យដឹង​ថា លុះ​ស្អែក​ឡើង​គាត់​ត្រឡប់ មក​ធ្វើការ​វិញ​ក៏​ឃើញថា ប្រចៀវ​នោះបាន​ងាប់​ទៅហើយ​៕ ប្រែ​សម្រួលៈ​ខុម​