ប្រឆាំង​ដាច់ខាត​ភាពចលាចល​នៅ​ហុងកុង​ ​រំពឹង​ថ្ងៃស្អែក​នៃ​ហុងកុង​នឹង​កាន់តែ​ល្អ​

341
ចែករម្លែក

ចាប់តាំងពី​ខែមិថុនា ឆ្នាំនេះ សកម្មជន​ហុងកុង​មួយចំនួន​ប្រើប្រាស់​លេស​ប្រឆាំងនឹង វិសោធនកម្ម​ច្បា​ប់ប​ត្យ​ប័ន​ជនសង្ស័យ ប្រព្រឹត្ត​បង្កហេតុ​ការណ៍​ហិង្សា​ជ្រុលនិយម ជាច្រើន​តាមរយៈ​ការពឹង​ផ្អែកលើ​កម្លាំង​គាំទ្រ​ពី​ខាងក្រៅ ។ ការពិត​បាន​បង្ហាញថា បច្ចុប្បន្ន​សកម្មភាព​បា​តុ​កម្ម​នៅ​ទីក្រុង​ហុងកុង​បាន​ដើរ​ហួស​ព្រំដែន​នៃ​បាតុកម្ម​ធម្មតា​ទៅហើយ​និង​បាន​ប្រែក្លាយជា​សកម្មភាព​ហិង្សា​ជ្រុលនិយម​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ ធ្ង​រ​ចំពោះ​ស្ថិរភាព​សង្គម និង​សុវត្ថិភាព​អាយុជីវិត​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​ហុងកុង​។ ប្រទេស​កម្ពុជា​តាំងពីដើម​រៀងមក​ប្រកាន់​ជំហរ​គាំទ្រ​ភាគី​ចិន​យ៉ាង​មុតមាំ​ចំពោះ​បញ្ហា​ទាំងឡាយណា ដែល​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ស្នូល​របស់​ប្រទេស​ចិន​យើងខ្ញុំ​សូម ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ចំណុច​នេះ​។ ដើម្បី​ឲ្យ​មិត្តភក្តិ​កម្ពុជា​ដែល​ព្រួយ បារម្ភ​អំពី​បញ្ហា​ហុងកុង​បាន​យល់ច្បាស់​ពី​សាច់រឿង​ពិត​ក្នុង​ហេតុការណ៍​ចលាចល​លើក​នេះ ខ្ញុំ​ចង់​ធ្វើការ​បញ្ជាក់បន្ថែម​ដូចខាងក្រោម ៖
​ ​
១. សមិទ្ធផល​នៃ “​ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រង​ពីរ​”​មិនអាច​ប្រកែក​បានឡើយ​។ ហុងកុង គឺជា​ទឹកដី របស់​ប្រទេស​ចិន​។ ចាប់តាំងពី​ហុងកុង​ត្រូវបាន​វិល​ត្រលប់​មកវិញ “​ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រង​ពីរ​”​ជាក់ស្ដែង​សម្រេចបាន​សមិទ្ធផល​ដែល​ពិភពលោក ទទួលស្គាល់​គ្រប់ៗ​គ្នា​។ គោល​លំនាំ​“​ប្រទេសមួយ​ប្រព័ន្ធគ្រប់គ្រង​ពីរ​” “​ប្រជាជន​ហុង កុង​គ្រប់គ្រង​ហុងកុង​” ស្វយ័ត​កម្រិត​ខ្ពស់​ត្រូវបាន​អនុវត្ត​បញ្ចូល​យ៉ាងពិត​ប្រាកដ​។ ហុងកុង​រក្សាបាន​ស្ថិរភាព​រីកចម្រើន​រុងរឿង​ត្រូវបាន​ទទួលស្គាល់​ជារួម​ជា​ប៉ូល​សេដ្ឋកិច្ច សេរី​បំផុត​ប្រចាំ ពិភពលោក បរិយាកាស​ធុរកិច្ច និង​សមត្ថភាព​ប្រកួតប្រជែង​អន្តរជាតិ រឹត​ទទួលបាន​ការទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ពី​សហគមន៍​អន្តរជាតិ​។ ប្រជាជន ហុងកុង​ទទួលបាន​សិទ្ធិ​ប្រជាធិបតេយ្យ​មិន​ធ្លាប់មាន​ពីមុន និង​សេរីភាព​ទូលំទូលាយ ដែល​កម្រ​មាន​ក្នុង​ពិភពលោក​។ ស​ន្ទ​ស្សន៍​នីតិរដ្ឋ​របស់​ហុងកុង​ស្ថិតនៅ​ជួរមុខ​គេ ក្នុង​ពិភពលោក​។ លទ្ធផល​ជាក់ស្ដែង​បញ្ជាក់​ច្បាស់​ថា “​ប្រទេសមួយ​ប្រព័ន្ធគ្រប់គ្រង​ពីរ​” គឺជា​គោល​ប្រព័ន្ធ​រៀបចំ​ល្អ​បំផុត​សម្រាប់​រក្សា​ស្ថិរភាព​រីកចម្រើន​រុងរឿង​រយៈពេល​វែង​បន្ទាប់ពី​ហុងកុង​វិល​ត្រលប់​មកវិញ​។ រដ្ឋាភិបាល មជ្ឈិម​របស់​ចិន​នឹង​បន្ត​អនុវត្ត​ឥត​ងាក រេ​ចំពោះ​គោល​លំនាំ​“​ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រង​ពីរ​”​រក្សា​គោលដៅ​នេះ​មិន​ឲ្យ​ប្រែ ប្រួល ឬ​រង្គោះរង្គើ​ទេ​។
​ ​
២. អ្វីដែល​ពួកគេ​ហៅថា “​ការប្រឆាំង​តទល់​ដោយ​សន្តិភាព​” គឺជា​សកម្មភាព​ហិង្សា យ៉ាង​ននល​។ ជនបង្ក​ហិង្សា​ហុងកុង​មួយចំនួន​តូច​ដែលមាន​ចេតនា​មិនល្អ​ញុះញង់ ប្រជាជន​មិន​យល់ច្បាស់​ពី​ការពិត​ឲ្យ​ចូលរួម​លើផ្លូវ​ជាមួយ​ពួកគេ​យក​លេស​ដែល​ពួក គេ​ហៅថា “​ការប្រឆាំង​តទល់​ដោយ​សន្តិភាព​”​ប្រព្រឹត្ត​អំពើហិង្សា​បំផ្លិចបំផ្លាញ​យ៉ាង ពិតប្រាកដ​។ ពួកគេ​បង្ក​អំពើហិង្សា និង​វាយប្រហារ​សភា​នីតិបញ្ញត្តិ និង​ការិយាល័យ ទំនាក់ទំនង​របស់រ​ដ្ឋា​ភិ​បា​លម​ជ្ឈឹ​ម​ប្រចាំ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​បំផ្លិចបំផ្លាញ​មិន សំច័យ​ដៃ​ទៅលើ បរិក្ខា​សាធារណៈ ស្ដុក​ទុក​ឧបករណ៍​គ្រោះថ្នាក់ និង​អាវុធ​វាយ ប្រហារ​ខុសច្បាប់ ប្រើប្រាស់​វិធីសាស្ត្រ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ដូចជា​បំ​ផ្លោង​គ្រាប់ បែក​ភ្លើង​ជាដើម​ដើម្បី​ធ្វើការ​វាយឆ្មក់​ទៅលើ​ប៉ូលីស ហ៊ុមព័ទ្ធ រួច​វាយដំ​ឬ​ខាំ​ផ្ដាច់​ម្រាម ដៃ​របស់​ប៉ូលីស ប្រមាថ​បំផ្លាញ​និមិត្តសញ្ញា​ជាតិ និង​ទង់ជាតិ​។ ពួកគេ​ថែមទាំង​បំផ្លាញ សណ្ដាប់ធ្នាប់​ចរាចរណ៍​សាធារណៈ​តាមតែ​អំពើ​ចិត្ត ដណ្ដើម​វាតទី​អាកាសយានដ្ឋាន ហ៊ុមព័ទ្ធ​វាយប្រហារ​ទៅលើ​ទេសចរ និង​អ្នកកាសែត​ដែល​មិន​ជាប់​ពាក់ព័ន្ធ​។ អំពើហិង្សា ទាំងនេះ ជាន់​ប្រមាថ​ធ្ងន់ធ្ងរ​ចំពោះ​នីតិរដ្ឋ​របស់​ហុងកុង​គំរាមកំហែង​ដល់​សុវត្ថិភាព អាយុជីវិត និង​ទ្រព្យសម្បតិ្ត​របស់​ប្រជាជន​ហុងកុង​។ ច្បាស់​ណាស់​សកម្ម​ជនបង្ក​ហិង្សា មួយចំនួន​នៅ​ហុងកុង​មិនមែន​ដើម្បី​ទាមទារ​ប្រឆាំងនឹង​ច្បាប់​បត្យាប័ន​ជនសង្ស័យ នោះទេ គោលដៅ​របស់​ពួកគេ​គឺ​បង្ក​ឲ្យ​ហុងកុង​កើត​ចលាចល និង​ធ្លាក់​លិចលង់​រួច កម្ទេច​“​ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រង​ពីរ​”​។ ក្រុមបាតុករ​ប្រព្រឹត្ត​ហិង្សា​ហុងកុង​បំផ្លាញ ស្ថិរភាព​រីកចម្រើន​រុងរឿង​របស់​ហុងកុង ពោរពេញ​ដោយ​ចរិតលក្ខណៈ​ធ្ងន់ធ្ងរ និង​ឥទ្ធិ ពល​អាក្រក់​បំផុត​។
​ ​
៣. គាំទ្រ​សមត្ថកិច្ច​ហុងកុង​អនុវត្ត​ច្បាប់​ដោយ​ម៉ឺងម៉ាត់​។ រដ្ឋាភិបាល និង​សារព័ត៌មាន បស្ចិមប្រទេស មួយចំនួន​ដូចជា​សហរដ្ឋ​អាម៉េរិក​ជាដើម គេច​មិន​លើកឡើង​អំពី សកម្មភាព​ហិង្សា ដែល​គ្មាន​ច្បាប់ទម្លាប់ របស់​សកម្ម​ជនល្មើស​ច្បាប់​នោះទេ​តែ​បែរ ជា​ចោទប្រកាន់​ទាំង​កម្រោល​មកលើ​សកម្ម​ភាព​អនុវត្ត​ច្បាប់​ប្រកបដោយ​លក្ខណៈ ការពារ និង​អត់ធ្មត់​ខ្ពស់​របស់​សមត្ថកិច្ច​ហុងកុង​ទៅវិញ​។ ខ្ញុំ​គិតថា មិត្ត​កម្ពុជា​ច្បាស់​ជា ចាំបាន​ថា​តើ​សមត្ថកិច្ច​អាម៉េរិក​បាន​ចាត់វិធានការ​យ៉ាងណា​ចំពោះ​ចលនា “Occupy Wall Street”​កាលពី ឆ្នាំ​២០១១​។ អ្វីដែល​ខ្ញុំ​ចង់​និយាយ​គឺ​រដ្ឋាភិបាល​ម​ជ្ឈឹ​ម​ចិន​ប្ដេជ្ញា ដាច់ខាត​គាំទ្រ​ប្រធាន​ប្រតិបត្តិ​ហុងកុង លោកស្រី Carrie Lam ដឹកនាំ​រដ្ឋបាល​តំបន់ រដ្ឋបាល​ពិសេស​អនុវត្ត​គោលនយោបាយ​តាមច្បាប់​ប្ដេជ្ញា​គាំទ្រ​រឹតបន្ដឹង​ការអនុវត្ត ច្បាប់​ដោយ​ម៉ឺងម៉ាត់ ប្ដេជ្ញា​គាំទ្រ​សមត្ថកិច្ច និង​ស្ថាប័ន​តុលាការ​តំបន់​រដ្ឋបាល​ពិសេស ហុងកុង​ដាក់ទោស​សកម្មជន​ប្រព្រឹត្ត​បទល្មើស​ហិង្សា​ទៅតាម​ច្បាប់​ប្ដេជ្ញា​គាំទ្រ​ស កម្ម​ភាព​ការពារ​នីតិរដ្ឋ​និង​សណ្ដាប់ធ្នាប់​សង្គម​ហុងកុង​របស់​បុគ្គល​ស្នេហា​ជាតិ​និង ស្នេហា​ហុងកុង​ទាំងឡាយ​។ យើងខ្ញុំ​ជឿជាក់ថា​ក្រោម​ការគាំទ្រ​យ៉ាង​មុតមាំ​របស់ រដ្ឋាភិបាល​ម​ជ្ឈឹ​ម​ចិន រួមជាមួយ​សាមគ្គី​ភាពជា​ធ្លុង​មួយ​រវាង លោកស្រី Carrie Lam ប្រធាន​ប្រតិបត្តិ និង​រដ្ឋបាល​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ជាមួយ​អ្នកស្នេហាជាតិ ស្នេហា​ហុងកុង​ទាំងឡាយ ហុងកុង​ច្បាស់​ជា​នឹង​ត្រលប់​មករក​ស្ថានភាព​សង្គម​នីតិរដ្ឋ និង​ប្រកបដោយ សណ្ដាប់ធ្នាប់​វិញ​ឆាប់ៗ​នេះ​ជាមិនខាន​។

៤.​ភាពចលាចល​នៃ​ទីក្រុង​ហុងកុង ជា​លទ្ធផល​នៃ​ការជ្រៀតជ្រែក​ពី​កម្លាំង​ខាងក្រៅ​។ នៅក្នុង ស្ថានការណ៍​មួយ​នេះ វា​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន​តែ​បស្ចិមប្រទេស មួយចំនួន​បែរជា​មាន​ភាព​សកម្ម ខ្លាំងណាស់​។ លោកស្រី Nancy Pelosi ប្រធានសភា តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​បែរជា​និយាយថា ហេតុការណ៍​បាតុកម្ម​ដែល​កើតមាន ក្នុង​ទីក្រុង​ហុងកុង​ជា “​ទេសភាព​ដ៏​ស្រស់ស្អាត​មួយ​” ជាងនេះទៅទៀត​មាន​សមាជិក សភាតំណាងរាស្ត្រ​សហរដ្ឋអាមេរិក​មួយចំនួន​បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ទង្វើ​អនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​ហុងកុង​។​ស្ថាប័ន​សហរដ្ឋ​អាម៉េរិក​ប្រចាំ​តំបន់​រដ្ឋបាល​ពិសេស ហុងកុង​បានរៀបចំ​មន្ត្រី ជាន់ខ្ពស់​ដើម្បី​ទទួល​ជួប​ជាមួយ​អ្នកដឹកនាំ​“​សកម្ម ភាព​ប្រឆាំង ចិន បង្កចលាចល​ក្នុង​ហុងកុង​” ដើម្បី​ធ្វើជា​ខ្នងបង្អែក​ដល់​សកម្មភាព​ខុសច្បាប់​នៃ​ក្រុម សកម្ម​ជនបង្ក​ហិង្សា​។ “​ការសម្តែង​”​យ៉ាង​អាក្រក់​ក្នុងស្ថានភាព​ចលាចល​នៃ​ទីក្រុង ហុងកុង របស់​អ្នកនយោបាយ​បស្ចិមប្រទេស​មួយចំនួន​រួមទាំង​សហរដ្ឋ​អាម៉េរិក​ផងដែរ នោះ បង្ហាញ​យ៉ាង​ននល​ថា​អ្វី​ជាការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ​។ តួអង្គ​មិនល្អ ដែល​សហរដ្ឋ​អាម៉េរិក​កំពុង​ដើរតួ​ក្នុងស្ថានភាព​ចលាចល​ទីក្រុង​ហុងកុង ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ដល់​សកម្មភាព​ប​ដិ​វដ្ត​ន៍​ពណ៌ ដែល​ធ្លាប់​កើតមាន ឡើង​នៅ​អឺរ៉ុប​ខាងកើត អាស៊ី​កណ្តាល​ព្រមទាំង​ប្រទេស​មួយចំនួន​ក្នុង​ទ្វីបអាហ្វ្រិក​។ សហរដ្ឋ​អាម៉េរិក​ចាត់ទុក ខ្លួន​ជា​ប៉ម​បំភ្លឺ​សេរីភាព​ពិភពលោក​ដោយ​អះអាងថា​ខ្លួន​នឹង​ដោះស្រាយ​បញ្ហា​ពិភព លោក​។ ជាការ​ពិត​ការយក​លេស​ការពារ “​លទ្ធិប្រជាធិបតេយ្យ​” “​សេរីភាព​” បាំង​មុខ រួច​បង្កចលាចល​ក្នុង​កិច្ចការ​ផ្ទៃក្នុង និង​ផ្លាស់ប្តូរ​អំណាច​នយោបាយ​ក្នុងប្រទេស​ដទៃ គឺជា​យុទ្ធវិធី​ដែល​អាម៉េរិក​តែង​ទម្លាប់​អនុវត្ត​ជា​រៀងរាល់​លើក​។

​ទាក់ទង​ជាមួយ​កម្ពុជា​វិញ ថ្មីៗ​នេះ មាន​កម្លាំង​ខាងក្រៅ​បាន​ប្រឌិត​ពាក្យ​ចចាមអារ៉ាម ទាក់ទង​នឹង​កិច្ចការ ផ្ទៃក្នុង​កម្ពុជា​ដែលជា​ប្រទេស​អធិបតេយ្យ​មួយ​។ ទន្ទឹមនឹងនេះ​ពួកគេ បាន​ប្រឌិត​ព័ត៌មាន​ឥតឈប់ឈរ​ដោយ​ចោទថា​ចិន​និង​កម្ពុជា​បាន​ចុះហត្ថលេខា​លើ “​កិច្ចព្រមព្រៀងសម្ងាត់​”​អ្វីមួយ​។ បន្តិច​ថា ចិន​ចង់ សាងសង់​មូលដ្ឋាន​ទ័ពជើងទឹក និង​ព្រលានយន្តហោះ​យោធា នៅ​ទឹកដី​ខេត្តកោះកុង​ប្រទេស​កម្ពុជា បន្តិច​ទៅជា​ថា ចិន​ចង់​បង្កើត​មូលដ្ឋាន​ទ័ពជើងទឹក​នៅ​សមុទ្រ​រាម​ទឹកដី​ខេត្ត​ព្រះសីហនុ​។​ទាំងនេះ​សុទ្ធ តែ​ជា ព័ត៌មាន​ប្រឌិត​បំផ្លើស ពោរពេញ​ដោយ​ចេតនា​ល្បិចកល​ផ្សេងៗ​។ ពួកគេ​មិន បាន​ចាក់​ទុក​កិច្ច សហប្រតិបត្តិ​ការបើក​ជំហរ និង​តម្លាភាព​រវាង​ចិន​និង​កម្ពុជា​ក្នុង​កែវភ្នែក នោះទេ បែរជា​មានគំនិត បង្កចលាចល​ដោយ​បំ​ព័ន្ធ​ក្រសែភ្នែក​ប្រជាពលរដ្ឋ​ធ្វើការ ប្រឌិត​ព័ត៌មាន​ក្លែងក្លាយ លាប​ពណ៌​និង​បំផ្លាញ កិច្ចសហប្រតិបត្តិការ​ផ្ដល់​ផល ប្រយោជន៍​ទៅវិញទៅមក​រវាង​ចិន​និង​កម្ពុជា​។ នេះ​ជា​គន្លង​នៃ​ការជ្រៀតជ្រែក​ដោយ កម្រោល​ទៅលើ​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ គឺជា​ទង្វើ​ជាន់ឈ្លី​ជា​សាធារណៈ​ទៅលើ គោលការណ៍​គ្រឹះ​នៃ​ច្បាប់​អន្តរជាតិ និង​ទំនាក់ទំនង​អន្តរជាតិ យើងខ្ញុំ​សូម​ប្រឆាំង​ជា ដាច់ខាត​ចំពោះ​ទង្វើ​បែបនេះ​៕ ដោយៈ លោក វ៉ាង វេន​ធាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ ព្រះរាជាណាចក្រ​កម្ពុជា

#