ប្រជាកសិករ​ចំនួន ១៧០​គ្រួសារ បានទទួល​សម្ភារៈ​បរិ​ក្ខា​កសិកម្ម ពី​មន្ទីរ​កសិកម្ម​សៀមរាប​

1375
ចែករម្លែក

​ដោយ​: គូលែន / សៀមរាប​: ប្រជាកសិករ​មកពី​ចំនួន​៤​ស្រុក ចំនួន​១៧០​គ្រួសារ បានទទួល​សម្ភារៈ​បរិ​ក្ខា​កសិកម្ម (​ប្រព័ន្ធ​ស្រោចស្រព​) ពី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប សម្ភារ​ទាំងនេះ​ជា​ជំនួយ​របស់​អគ្គនាយក​ដ្ឋា​ន​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ តាមរយៈ​មន្ទីរ​កសិក​ម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប​។ ពិធី​ប្រគល់​និង​ទទួល​សម្ភារៈ​បរិក្ខា​កសិកម្ម​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៨ នៅ​សាលា​ខេត្តសៀមរាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប​។​

​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប បាន​បញ្ជាក់ថា សម្ភារៈ​កសិកម្ម​ទាំងនេះ ជា​ជំនួយ​របស់​អគ្គនាយក​ដ្ឋា​ន​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ តាមរយៈ​មន្ទីរ​កសិក​ម្ម រុក្ខាប្រមាញ់ និង​នេសាទ សៀមរាប​។​

​លោក​អភិបាលរង​បាន​បញ្ជាក់ថា ប្រជាកសិករ​ទាំង​ចំនួន ១៧០ គ្រួសារ​នេះ អញ្ជើញ​មកពី​ស្រុក​ចំនួន​៤ គឺ​ស្រុក​អង្គរធំ សូទ្រនិគម ជីក្រែង និង​ស្រុក​ប្រាសាទបាគង​។

​លោក​បាន​បន្តថា ដោយ​មើលឃើញ​ការខ្វះខាត​របស់​បងប្អូន​ប្រជាកសិករ ទើប​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានប្រគល់​សម្ភារៈ​បរិ​ក្ខា​ទាំងនេះ​ជូន​បងប្អូន ហើយ​នេះ​ជា​រដូវវស្សា​ដែលជា​រដូវ​ធ្វើស្រែ​ចម្ការ ចឹ​ង​បរិក្ខា​ទាំងនេះ វា​អាចជួយ​ស​ម្រួ​ស​ការងារ​របស់​បង​បង្អូន​បាន​ច្រើន​៕ ល​