ប្រជាជន​ខេត្ត​យូ​ណាន​រួមគ្នា​អបអរ​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​

495
ចែករម្លែក

​ប្រជាជន​ចិន នឹង​រៀបចំ​ពិធី អបអរសាទរ​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន នៅ​ដើមខែ​កុម្ភៈ ។ មុនពេល​ចូលឆ្នាំ ប្រពៃណី​ចិន ប្រជាជន​នៅ​ទីក្រុង​ផ្សេងៗ នៃ​ខេត្ត​យូ​ណាន បានរួម​គ្នា​រៀបចំ​កិច្ច ការ​ផ្សេងៗ​ដើម្បី​អបអរសាទរ​បុណ្យ ចូលឆ្នាំ​ប្រពៃណី​ចិន ។​

បុណ្យចូលឆ្នាំ​ចិន ជា​បុណ្យ​ជួបជុំ គ្នា​ទាំង​ក្រុមគ្រួសារ​របស់​ជនជាតិ​ចិន​។ ជនជាតិ​ចិន​ដែល​រៀន សូត្រ​និង​ធ្វើការ នៅក្រៅ​នឹង​ត្រឡប់​ទៅ​ស្រុកកំណើត របស់ខ្លួន​វិញ​ដើម្បី​អបអរសាទរ​បុណ្យ ចូលឆ្នាំ​ចិន​ហើយ​ក៏មាន​អ្នកខ្លះ​ទៅធ្វើ ទេសចរ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន ។ តាម​ការព្យាករណ៍ នៅ​បុណ្យចូលឆ្នាំ​ចិន នៃ​ឆ្នាំ​២០១៩ ខេត្ត​យូ​ណាន​នឹងមាន​អ្នក ដំណើរ​៧៤,៨៥​លាន​នាក់ ដែល​ធ្វើ ដំណើរ​ទៅ​ស្រុកកំណើត​របស់ខ្លួន​វិញ ។ ទន្ទឹមនឹង​ការកែលម្អ​ប្រព័ន្ធ​គមនាគមន៍ អ្នកដំណើរ​ដែល ជិះ​រថភ្លើង​និង​យន្ត ហោះ​មាន​ចំនួន​កាន់តែ​ច្រើនឡើងៗ​ពី មួយឆ្នាំ​ទៅមួយ​ឆ្នាំ​ហើយ​ក៏មាន​មនុស្ស ច្រើន​បរ​ឡាន​ខ្លួនឯង​ដើម្បី​ទៅ​ស្រុក កំណើត​វិញ​នៅ​បុណ្យចូលឆ្នាំ​ចិន​ដែរ ។​

ការទិញ​ទំនិញ​សម្រាប់​អបអរ បុណ្យចូលឆ្នាំ​ចិន​ជា​កិច្ច​ការដែល​មិន អាច​ខ្វះ​បាន​។ នៅពេល​ជិត ចូលឆ្នាំថ្មី ផ្សារ​តូចធំ​ក្នុង​ខេត្ត​យូ​ណាន​មាន​ភាព មមាញឹក​ខ្លាំង​។ អ្នកក្រុង​បាន​ទៅ​ផ្សា​រទិញ​ពាក្យ ទំនឹម​អបអរ​ឆ្នាំ​ថ្មី​និង​ចង្កៀង គោម​ជាដើម ជាពិសេស​ផលិតផល​ពិសេស​របស់​ខេត្ត​យូ​ណាន ក៏បាន​ទទួល ការពេញនិយម​ផងដែរ ។​

នៅ​ថ្ងៃទី​៦ ខែមករា ឆ្នាំ ២០១៩ “​ទិវា​ទំនិញ​អបអរ​បុណ្យចូលឆ្នាំ​ចិនៈ ផលិតផល​ពិសេស​ខេត្ត យូ​ណាន​សេចក្តី ជូនពរ​តាម​រថភ្លើង​ល្បឿន​លឿន​”​បាន បើកសម្ពោធ​នៅ​ស្ថានីយ​រថភ្លើង​ខាង ត្បូង​ក្រុង​គុន​មីង ។ ក្នុងឱកាស​ទិវា​នេះ ផលិតផល​ពិសេស​សម្រាប់​អបអរ​ឆ្នាំ ថ្មី​គ្រប់​ប្រភេទ បាន​ត្រូវ​បង្ហាញជូន​អ្នក ដំណើរ​ដែល​ជិះ​រថភ្លើង ។ ផលិតផល ពិសេស​ជិត​មួយ​ពាន់​ប្រភេទ របស់​ក្រុម ហ៊ុន​ចំនួន​ជាង ៣០០ បាន​ត្រូវ​ដាក់តាំង ពិព័រណ៍​ក្នុង​ទិវា​នេះ ។​

ក្នុងអំឡុងពេល​ពីថ្ងៃ​ទី​១០ ដល់ ទី​១៧ ខែមករា ឆ្នាំ ២០១៩ ចៅហ្វាយ ស្រុក​៣​រូប​នៃ​ស្រុក​យាន់ យ៉ាង​ក្វាង​-​ណាន និង​ឈី​វ​ចា នៃ​ខេត្ត​យូ​ណាន​បាន ផ្សព្វផ្សាយ ដោយផ្ទាល់​ខ្លួន​នូវ​ផលិតផល ពិសេស​តាម​វេ​ប​សាយ TAOBAO​។ ឆ្នាំនេះ វេ​ប​សាយ TAOBAO បានរៀបចំ​កម្មវិធី ផ្សព្វផ្សាយ​រយៈពេល​៧ ថ្ងៃ​នៅ ខេត្ត​យូ​ន​ណាន ខេត្ត​ក្វាង​តុង ក្រុង ឈុ​ង​ឈី​ង ខេត្ត​សាន​តុង ខេត្ត​គួ​យ​ចូ​វ ខេត្ត​ជឺ​ជាំ​ង ខេត្ត​សាន់​ស៊ី និង​តំបន់ ម៉ុង​ហ្គោ​លី​ក្នុង ។ ផលិតផល​ដែល​ត្រូវ ផ្សព្វផ្សាយ​តាម​អ៊ី​ន​ធើ​ណេ​ត​ទាំងនោះ សុទ្ធតែជា​ផលិតផល​ពិសេស​តាម​តំបន់​ផ្សេងៗ​និង​ជា ផលិតផល​ល្អ​សម្រាប់​ជូន ញាតិមិត្ត​នៅពេល​បុណ្យចូលឆ្នាំ​ចិន ។ ប៉ុន្មាន​ឆ្នាំនេះ​កសិផល​ពិសេស របស់​ខេត្ត យូ​ណាន​បានទទួល​ការពេញនិយម​កាន់ តែ​ច្រើន​តាមរយៈ​ការផ្សព្វផ្សាយ​តាម វេ​ប​សាយ​ពាណិជ្ជកម្ម​អេឡិចត្រូនិក ៕ ដោយ​ទួន​សៀវ​យុយ​និង​ឈឹ​ន​វិ​ន​ជុង​

ទិវា​ទំនិញ​អបអរ​បុណ្យចូលឆ្នាំ​ចិន តាម​រថភ្លើង​ល្បឿន​លឿន​លើក​ទី​១ បើកសម្ពោធ​នៅ​ស្ថានីយ រថភ្លើង​ខាង ត្បូង​ក្រុង​គុន​មីង​