ប្រជាជន​នៅ​រដ្ឋ​វេស​បេង​ហ្គា​ល់រ​បស់​ឥណ្ឌា​ទាមទារ​ឱ្យ​អ្នកនយោបាយ​ប្រគល់​ប្រាក់​សំណូក​ឱ្យ​ប្រជាជន​វិញ​

519
ចែករម្លែក

ប្រជាជន​នៅ​រដ្ឋ​វេស​បេង​ហ្គា​ល់រ​បស់​ឥណ្ឌា​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​អ្នកនយោបាយ ដោយសារ​ហេតុផល​មិនធម្មតា​មួយ គឺ ពួកគេ​ទាមទារ​ឱ្យ​អ្នកតំណាង​របស់​ពួកគេ​សង​ប្រាក់​សំណូក​វិញ​។​

​ប្រមុខ​រដ្ឋាភិបាល​រប​ស់រ​ដ្ឋ​វេស​បេង​ហ្គា​ល់​លោកស្រី ម៉ា​ម៉ា​ថា បា​នឺ​ជី (Mamata Banerjee) បាន​ប្រាប់​ឱ្យ​ពួក​រដ្ឋមន្ត្រី​របស់​រដ្ឋ​នេះ​ប្រគល់​ប្រាក់​សំណូក ដែល​បង់​ដោយ​ប្រជាពលរដ្ឋ ដើម្បី​ទទួលបាន​សិទ្ធិ​ក្នុង​គម្រោង​នានា​របស់​រដ្ឋាភិបាល​។​

​ប៉ូលិស​បាន​និយាយថា ផ្ទះ​របស់​ពួក​មេដឹកនាំ​ក្នុង​តំបន់​របស់​លោកស្រី​ត្រូវបាន​អ្នកភូមិ “​លុកលុយ​” កាលពី​ថ្ងៃ​ចន្ទ ដែល​ចង់បាន​លុយ​របស់​ពួកគេ​ត្រឡប់មកវិញ​។ ឥឡូវនេះ​ឧបទ្ទវហេតុ​ស្រដៀង​គ្នា​នេះ​កំពុង​ត្រូវបាន​រាយការណ៍​នៅ​ទូទាំង​រដ្ឋ​។​

​អ្នក​តវ៉ា​ម្នា​ក់បាន​ប្រាប់​សារព័ត៌មាន​ឥណ្ឌូ​អាស៊ី (IANS) ថា “​ប្រាក់ ដែល​ពួកគេ​បាន​យកទៅ​…​ពួកគេ​ត្រូវតែ​ប្រគល់​វា​ឱ្យទៅ​ជនរងគ្រោះ​វិញ​។ យើង​នឹង​បង្រៀន​មេរៀន​ដល់​ពួក​មេដឹកនាំ​ទាំងនេះ​”​។​

​អំពើពុករលួយ​ជា​រឿង​ធម្មតា​នៅក្នុង​នយោបាយ​ឥណ្ឌា ប៉ុន្តែ​សេណា​រី​យ៉ូ​បែបនេះ​គឺជា​រឿង​មិន​នឹកស្មាន​ដល់​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

ប្រជាពលរដ្ឋ​នៅ​រដ្ឋ​វេស​បេង​ហ្គា​ល់​ទាមទារ​ឱ្យ​ពួក​អ្នកនយោបាយ​ប្រគល់​ប្រាក់​សំណូក​ឱ្យទៅ​ជនរងគ្រោះ​វិញ