ប្រជាជន​ម៉ាឡេស៊ី​ជំរុញ​រដ្ឋាភិបាល​ក្រុង​គូ​ឡាំង​ពួ​និង​សិង្ហ​បុរី​ដោះស្រាយ​ជម្លោះ​ឱ្យបាន​ឆាប់ៗ​

1765
ចែករម្លែក

ប្រជាជននិងពាណិជ្ជករម៉ាឡេស៊ីនៅប្រទេសនេះចង់ឱ្យជម្លោះដែនសមុទ្រនិងដែនអាកាសរវាងម៉ាឡេស៊ីនិងសិង្ហបុរីត្រូវដោះស្រាយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ជាមួយនឹងទំនាក់ទំនងសេដ្ឋកិច្ចដ៏សំខាន់ទៅវិញទៅមកនោះ សិង្ហបុរីជាដៃគូពាណិជ្ជកម្មដ៏ធំទី២របស់ម៉ាឡេស៊ីហើជម្លោះដែលអូសបន្លាយ ទំនងជាធ្វើឱ្យប៉ះពាល់ដល់ប្រទេសទាំង២។

នៅប្រទេសម៉ាឡេស៊ីវិស័យធុរកិច្ចកំពុងអំពាវនាវឱ្យដោះស្រាយជម្លោះនេះឆាប់ៗដោយសន្តិវិធីដើម្បីការពារទំនាក់ទំនងនិងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២។

លោក Michael Kang សមាជិកសមាគមសហគ្រាសនៃប្រទេសម៉ាឡេស៊ីបាននិយាយថាទំនាក់ទំនងរវាងប្រទេសម៉ាឡេស៊ីនិងបណ្តាប្រទេសអាស៊ានដទៃទៀតគឺមានសារៈសំខាន់ចំពោះការរស់រាននិងភាពពាក់ព័ន្ធគ្នាក្នុងរយៈពេលវែងក្នុងតំបន់។

លោកបាននិយាយកាលពីថ្ងៃអាទិត្យថា “ខ្ញុំប្រាកដថានេះគឺជាអ្វីដែលប្រជាជនម៉ាឡេស៊ីនិងសិង្ហបុរីចង់ឃើញផងដែរ” ។

លោកបាននិយាយថា ប្រទេសម៉ាឡេស៊ីនិងបណ្តាប្រទេសអាស៊ានចំនួន៩ទៀតជាបងប្អូន ដូចនេះវាចាំបាច់សម្រាប់ប្រទេសម៉ាឡេស៊ីនិងប្រទេសសិង្ហបុរីដោះស្រាយរួមគ្នាដើម្បីសម្រេចបានចំណុចរួមមួយ។

លោកបានបន្ថែមថា ប្រសិនបើជម្លោះនៅតែមិនទាន់ដោះស្រាយបាននោះវាអាចកើនឡើងនិងអាចទទួលផលចំណេញដោយដោយប្រទេសជិតខាងដែលមិនមែនជាសមាជិកអាស៊ានហើយបន្ទាប់មកប្រជាពលរដ្ឋ ក៏ដូចជាក្រុមពាណិជ្ជករនឹងទទួលរងផលប៉ះពាល់។ដូច្នេះវាជាការល្អបំផុតនោះបណ្តាប្រទេសអាស៊ានបង្ហាញការប្តេជ្ញាចិត្តក្នុងការដោះស្រាយវិវាទនិងអភិវឌ្ឍតំបន់ជាមួយគ្នា “៕ដោយ៖សុខា

នាវារដ្ឋាភិបាលម៉េឡេស៊ី Polaris (រូបឆ្វេង) នៅជិតនាវាល្បាតសិង្ហបុរី (រូបស្តាំ) មើលពីតំបន់Tuas នៃតំបន់ព្រំដែនសិង្ហបុរី