ប្រជាជន​ម៉ាឡេស៊ី​ថា ពួកគេ​ធុញទ្រាន់​នឹង​យក​រឿង​សិច​មក​ឡូកឡំ​ក្នុង​នយោបាយ​

1487
ចែករម្លែក

​ខណៈ​ដែល​ជម្លោះ​អ្នក​នយោបាយ​រវាងប្រធានបក្ស លោកAnwar Ibrahim និងអនុប្រធានលោក Azmin Ali ត្រូវបានបន្ត​ចុះផ្សាយ​លើ​បណ្តាញសារព័ត៌មាន​ជា​បន្តបន្ទាប់​មក​នោះ ប្រជាជន​ម៉ាឡេស៊ី​ជា​ទូ​​ទៅ ធុញទ្រាន់​នឹង​ការលើកឡើង​អំពី​ទំនាក់ទំនង​ស្នេហា​លួចលាក់​របស់​ពួកគេ​។​ពួកគេ​បាន​យក​ទំនាក់ទំនង​សង្គម​ដើម្បី​បង្ហាញ​ពី​ការខកចិត្ត​របស់​ពួកគេ​ចំពោះ​ការ​​ធ្វើ​នយោបាយ​ទាក់ទាញ​ទឹកចិត្ត​គ្មាន​ទីបញ្ចប់​រវាង​មេដឹកនាំ​គណបក្ស​Parti Keadilan Rakyat (PKR) ទាំង​២​នាក់ និង​ក្រុម​បក្ខពួក​របស់​ពួកគេ​។​

​នៅ​លើ​ទំនាក់ទំនង​សង្គម​Twitter ប្រជាជន​ជាតិ​ម៉ាឡេស៊ី​បាន​និយាយថា ” វា​ជា​ការសោកស្តាយ​ចំពោះ​អ្វី​ដែល​កំពុង​កើត​ឡើង​រវាង​លោក Anwar Ibrahim និង​លោក Azmin Ali ។

​អតីត​សម្ព័ន្ធមិត្ត​២​នាក់​នេះ​នឹង​ធ្វើ​សង្គ្រាម​មុខតំណែង​និង​ឥទ្ធិពល​គឺជា​រឿង​មួយ​ដោយ​ប្រើ​រឿងអាស្រូវ​អាក្រក់​បែប​នេះ ជា​សមរភូមិ​មួយទៀត​។ វា​ពិតជា​ការសោកស្តាយ​” ។​​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ម្នាក់ទៀត បាន​និយាយថា ” ការចាប់អារម្មណ៍​របស់​សារព័ត៌មាន​និ​ង​ក្រុម​អ្នកនយោបាយ គួរតែ​ផ្តោលជាសំខាន់​ទៅ​លើ​ការ​អភិវឌ្ឍ​ប្រទេសជាតិ​ ជំនួស​ឱ្យ​វីដេអូ​សិច​។​វា​ជា​ការពិត គ្មាន​នរណា​ម្នាក់​យកចិត្តទុកដាក់​ចំពោះ​វីដេអូ​នេះ​ទេ ប៉ុន្តែ​អ្នក​នយោបាយ​នៅតែ​បន្ត​លើក​មក​និង​បង្ហាញ​វា “​។

​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​នេះ បន្ថែមថា​”​យើង​ទើបតែ​មាន​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​សម្រាប់​អោយ​មនុស្ស​អាយុ​១៨​ឆ្នាំ​អាច​បោះឆ្នោត​ប៉ុន្តែ​រៀង​រាល់ថ្ងៃ យើង​ឭ​តែ​អំពី​វី​ដេ​​អូ​សិច​នេះ​” ។​

​កាលពីដើម​សប្តាហ៍​នេះ​សភា​បានអនុម័ត​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​សហព័ន្ធ​ដើម្បី​បន្ថយ​អាយុ​របស់​អ្នកបោះឆ្នោត​ចាប់ពី​អាយុ​២១ ឆ្នាំ​ទៅ​ដល់​អាយុ​១៨ ឆ្នាំ​និង​អនុញ្ញាត​​ឱ្យមាន​ការចុះឈ្មោះ​អ្នក​បោះឆ្នោត​ដោយ​ស្វ័យប្រវត្តិ​ក្នុងចំណោម​ករណី​ផ្សេងៗ​ទៀត​។​

​វីដេអូ​ឃ្លី​បដែល​បានលេច​ឡើងកា​លពី​ខែ​មុន​បាន​និយាយ​អំពី​បុរស​២​នាក់​ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​ផ្លូវភេទ​។ លោក Haziq Abdullah Abdul Aziz​អតីត​ប្រធាន​យុវជន​​នៃ​បក្ស PKR បាន​សារភាព​ថា​លោក​ជា​បុរស​ម្នាក់​ក្នុងចំណោម​បុរស​ទាំង​នោះ​ដោយ​និយាយថា​បុរស​ម្នាក់​ទៀត​គឺ លោក Azmin Ali ។ លោក Azmin Ali បាន​បដិសេធ​ការ​​ដែល​ថា​លោក​ជា​បុរស​ម្នាក់​ផ្សេង​ទៀត​នៅក្នុង​វីដេអូ​នោះ​ហើយ​នៅពេលនេះ ការស៊ើបអង្កេត​របស់​ប៉ូលិស​កំពុង​ដំណើរ​ទៅ​៕​ប្រែ​សម្រួល​៖​សុខា​

Azmin​ដែល​ជា​អនុប្រធាន​PKR​និង​មាន​ភាពជិតស្និទ្ធ​នឹង​នាយក​រដ្ឋមន្ត្រី​មហា​ធៀ ម៉ូ​ហា​ម៉ា​ត បាន​អះអាង​ថា​លោក​មិនមែន​ជា​បុរស​នៅក្នុង​វីដេអូ​នេះ​ទេ និង​បាន​ហៅ​ការ​ចោទ​​ប្រកាន់​ថា​ជា​ផែនការ​អាក្រក់​ដើម្បី​បញ្ចប់​អាជីព​របស់​លោក​។​

​ចំណែក​លោក​Anwar Ibrahim បាន​បដិសេធ​របាយការណ៍​សារព័ត៌មាន​ដែល​ថា​លោក​បាន​អំពាវនាវ​អោយ​Azmin លាឈប់ បើ​វីដេអូ​នេះ​ពិត​។​

​សូមបញ្ជាក់​ថា ការស្រឡាញ់​ឬ​រួមភេទ​ជាមួយ​មនុស្ស​ភេទ​ដូចគ្នាជា​អំពើ​ខុសច្បាប់​ដែល​មានទោស​ជាប់គុក​និង​វាយ​នឹង​រំពាត់​៕ដោយ៖សុខា/sn

លោក​Anwar Ibrahim (​រូប​ឆ្វេង​)​និង លោក Azmin Ali ដែល​ជា​អនុប្រធាន​បក្ស​កំពុង​ឈ្លោះ​គ្នា​