ប្រជាជន​វៀតណាម​ទិញ​រថយន្ត​ច្រើនឡើង​ហើយ​ទិញ​ម៉ូតូ​កាន់តែ​តិច​ទៅ​

901
ចែករម្លែក

​ប្រជាជន​វៀតណាម​ទិញ​រថយន្ត​ច្រើន​បន្ថែមទៀត​ ហើយ​ការទិញ​ម៉ូតូ​កាន់តែ​តិច​ទៅ​នៅ​ត្រីមាស​ទី​១​ក្នុង​ឆ្នាំនេះ ដោយ​មាន​ការកើនឡើង​ចំនួន​រថយន្ត​នាំ​ចូល​។​

​ការលក់​រថយន្ត​បាន​កើនឡើង​៣១​ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​គឺ​កើនឡើង​៧៨.២៥២​គ្រឿង​។ នេះ​បើ​យោង​តាម​សមាគម​ក្រុមហ៊ុន​រថយន្ត​វៀតណាម​(VAMA)​។​

៧៥​ភាគរយ​នៃ​រថយន្ត​ទាំងនោះ​គឺ​ជា​រថយន្ត​ដឹក​អ្នកដំណើរ​ ដែល​ចំនួន​នេះ​បាន​កើនឡើង​៤៨​ភាគរយ​។​

​ការលក់​រថយន្ត​កាល​ពី​ឆ្នាំ​មុន បាន​កើនឡើង​២៧,៧​ភាគរយ គឺ​ស្មើនឹង​២៧០.០០០​គ្រឿង​និង ការលក់​ម៉ូតូ​គឺ​មាន​ចំនួន​៣,៥​ភាគរយ គឺ​ស្មើនឹង​៣,៣៩​លាន​គ្រឿង​៕/Ha

ចរាចរណ៍​យានយន្ត​នៅ​វៀតណាម​