ប្រជាជន​សិង្ហ​បុរី ជួយ​អណ្តូង​ទឹកស្អាត​ដល់​ពល​រដ្ឋ​ខេត្ត​ត្បូងឃ្មុំ​

149
ចែករម្លែក

ដោយ​: ប​.​ខុន / ភ្នំពេញ​: អណ្តូងទឹក​ស្អាត​ចំនួន​៩​មានតម្លៃ​ជា​ទឹកប្រាក់​ស្មើ​ប្រមាណ​១៣.៥០០​ដុល្លារ ជា​អំណោយ​របស់​ប្រជាជន​សិង្ហ​បុរី តាមរយៈ​អង្គការ សេន ច​ន​ដោយ មា ន ការ សម្របសម្រួល​របស់លោក​ហាក់ សុខ​មករា អភិបាលរង​ខេត្ត​ត្បូងឃ្មុំ ត្រូវ​បា ន ចាប់ផ្តើម​ជីក​(​ខួង​) កាលពី​ល្ងាច​ថ្ងៃទី​៦​ខែវិច្ឆិកា​ឆ្នាំ​២០១៩ នៅ​ភូមិ​ស្រែ​ជ្រាំ ឃុំ​ដារ ស្រុក​មេមត់ ដើម្បី​យក​ទឹកស្អាត ជូន​ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ ជា ៣២៧​គ្រួសារ ប្រើប្រាស់​។​

​លោក​ហាក់ សុខ​មករា អភិបាលរង​ខេត្ត​ត្បូងឃ្មុំ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង ថា​អណ្ដូង​(​ស្នប់​)​ទឹកស្អាត ដែលជា​ជំនួយ​របស់ ប្រជាជន​សិង្ហ​បុរី តាមរយៈ​អង្គការ សេន ច​ន ចំនួន​៩​អណ្ដូង គិត​ជា​ទឹកប្រាក់​ស្មើ​ប្រមាណ​១៣ .៥០០ ដុល្លារ​សហរដ្ឋ អាមេរិក ត្រូវបាន​ចាប់ផ្តើម​ជីក កាលពី​ល្ងាច​ថ្ងៃទី​៦​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នៅ​ភូមិ​ស្រែ ជ្រាំ ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និង​នៅ​ទីតាំង​ផ្សេងៗ ទៀត ក្នុងស្រុក​មេមត់ ដើម្បី​បាន​ទឹកស្អាត​ជូន​ពលរដ្ឋ​ប្រមាណ​៣២៧​គ្រួសារ​ប្រើ​ប្រើប្រាស់​។​

​នៅក្នុង​ឱកាស​ខាងលើនេះ​លោក​ហាក់ សុខ មករា បាន​ជួប​ធ្វើការ​សំណេះសំណាល​ជាមួយនឹង​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​អណ្តូង​ទឹកស្អាត​ប្រើប្រាស់​នៅ ពេលខាងមុខ​ដោយបាន​ទាំង​ធ្វើការ​ផ្សព្វផ្សាយ​អំពី​សភាពការណ៍ នយោបាយ​កម្ពុជា បច្ចុប្បន្ន និង​ណែនាំ​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ជឿ​តាម ការ​ញ៉ុះ​ញ៉​ង់ កុំទៅ​ចូលរួម​សកម្មភាព​ខុសច្បាប់​ដែល​រៀបចំឡើង​ដោយ​ពួក​ឧទ្ទាម​ក្រៅច្បាប់​។​

​ចុងបញ្ចប់​នៃ​កម្មវិធី​នេះ លោក​អភិបាលរង​ក៏បាន​អំពាវ នាវ​ដល់​បង ប្អូន ប្រជា ពលរដ្ឋ​ចូលរួម អបអរសាទរ​ថ្ងៃ បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ពិសារ​អំបុក សាម គ្គី ការ ពារ​ជាតិ សាសនា ព្រះមហាក្សត្រ​និង​ក៏បាន​ថ្លែងអំណរគុណ​ដល់​ម្ចាស់ អំណោយ ហើយ​សំណូមពរ​ឱ្យ​បន្ត​ផ្ដល់ជំនួយ​អណ្ដូង​ទឹកស្អាត​បន្ថែមទៀត ដល់​ពលរដ្ឋ​ខេត្ត ត្បូងឃ្មុំ​ដែល​កំពុង​ជួបប្រទះ​បញ្ហា​ខ្វះ​ទឹកស្អាត​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​៕ ល​