ប្រជាជន​អ៊ីតាលី​១​ភាគ​៤​ត្រូវ​បិទ​ខ្ទប់ នៅពេល​វីរុស​បន្ត​វាយប្រហារ​

123
ចែករម្លែក

​ប្រជាពលរដ្ឋ​អ៊ីតាលី​១​ភាគ​៤ ស្ថិតក្រោម​ការ​រឹតត្បិត​ការធ្វើដំណើរ​ចាប់ពី​ថ្ងៃអាទិត្យ​ទី​០៨​មីនា នៅពេល​រដ្ឋាភិបាល​ចាត់វិធានការ​ដ៏​គំហុក​ដើម្បី​បញ្ឈប់​ការឆ្លង​​រាលដាល​កូរ៉ូណា​វីរុស ដែល​កំពុង​វាយប្រហារ​ពិភពលោក​។​

​រហូត​ដល់​ថ្ងៃ​០៣​មេសា មនុស្ស​ត្រូវ​ហាម​ចេញចូល​តំបន់​ខាងជើង​អ៊ីតាលី ដោយ​គ្មាន​ហេតុផល​ចាំបាច់​បំផុត នេះ​បើ​យោង​តាម​ក្រិត​ច្បាប់​មួយ​ចេញ​ដោយ​នាយក​​រដ្ឋមន្ត្រី​កាលពី​យប់​ថ្ងៃ​សៅរ៍​។​

វីរុស បាន​វាយប្រហារ​ធុរកិច្ច​នៅ​ក្រុង​មី​ឡង់​និង​ទីក្រុង​អ៊ីតាលី​ផ្សេង​ទៀត​រួចជាស្រេច​ទៅហើយ​

​តំបន់​ចត្តា​ឡី​ស័ក​(​ដាក់​នៅ​ដាច់​ពី​គេ​)​នេះ​មាន​មនុស្ស​ជាង​១៥​លាន​នាក់​និង​រួម​ទាំង​តំបន់​ជុំវិញ​ទីក្រុង​មី​ឡង់​និង​វេ​នីស នៅពេល​រោងភាពយន្ត រោង​មហោស្រព​​និង​សារមន្ទីរ​នឹង​ត្រូវ​បិទ​ទូ​រទាំង​ប្រទេស​។​

​តាំងពី​មុន​មក កូរ៉ូណា​វីរុស ហៅ​Covid-19​នេះ បាន​សម្លាប់​មនុស្ស​ជាង​៣.៥០០​នាក់ ភាគច្រើនបំផុត​នៅ​ចិន តែ​COVID-19​បាន​ឆ្លង​មនុស្ស​នៅ​យ៉ាងតិច​ក្នុង​​ប្រទេស​និង​តំបន់​ចំនួន​៩៥​។​

​អា​ហ្សង់​ទីន កាលពី​ថ្ងៃ​សៅរ៍​បាន​ក្លាយជា​ប្រទេស​នៅ​អាម៉េរិក​ឡាទីន​ដំបូង​គេ ដែល​រាយការណ៍​អំពី​ការស្លាប់​ដោយ​វីរុស​នេះ​។​វីរុស​ឆ្លង​ដ៏​លឿន​នេះ​បាន​រាលដាល​​នៅ​រដ្ឋ​អាម៉េរិក​យ៉ាងតិច​៣០ និង​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​១៩​នាក់​នៅ​ទីនោះ​៕​ប្រែ​សម្រួល​៖​វាសនា​