ប្រជាជន​ឥណ្ឌា ត្រូវ​បាន​ណែនាំ​កុំឱ្យ​ផឹក​តែ​ឬ​កាហ្វេ ខណៈ​ដែល​រលក​កំដៅ​ខ្លាំង​នៅ​តែ​បន្ត​

558
ចែករម្លែក

​មន្ទីរពេទ្យ​នៅ​ទូ​ទាំង​រដ្ឋ​វាល​ខ្សាច់​រ៉ា​ចា​ស្ថាន ប្រទេស​ឥណ្ឌា​បាន​រាយការណ៍​អំពី​ការកើនឡើង​រលក​កំដៅ​ខ្លាំង​កាលពី​ថ្ងៃ​អង្គារ​ថ្ងៃទី​៤​ខែមិថុនា ខណៈពេល​ដែល​សីតុណ្ហភាព​ក្តៅ​​ខ្លាំង បាន​បន្ត​រហូត​ដល់​ថ្ងៃទី​៤​នៅ​ទូទាំង​ប្រទេស​ឥណ្ឌា​ភាគ​ខាងជើង​។​

​រដ្ឋាភិបាល​បាន​ណែនាំ​ជា​សាធារណៈជន កុំឱ្យ​ផឹក​តែ កាហ្វេ ឬ គ្រឿង​ស្រវឹង ក្នុងអំឡុង​សីតុណ្ហភាព​ឡើង​ក្តៅ​ខ្លាំង​នេះ​។​

​នៅ​ទីក្រុង​Churu នៅក្នុង​រដ្ឋ​រ៉ា​ចា​ស្ថាន មាន​សីតុណ្ហភាព​អតិបរិមា​លើស​៥០​អង្សា​សេ​នេះ ហើយ​ធុង​ទឹក​និង​ធុង​ទឹក​ត្រជាក់​ជាច្រើន​ត្រូវបាន​ដាក់​នៅ​តាម​ចំណតរថយន្ត​​ក្រុង​និង​នៅ​កន្លែង​ទីសាធារណៈ​ផ្សេងទៀត​។​

​មួយចំនួន​នៃ​អ្នកស្លាប់​ដែល​ទាក់ទង​នឹង​រលក​កំដៅ ត្រូវបាន​រាយការណ៍​នៅក្នុង​រដ្ឋ​នេះ​និង​រដ្ឋ​ជាច្រើន​ដែល​នៅ​ជិត​រដ្ឋ​នេះ​។​

​អ្នក​ជំនឺ​១០​នាក់ ត្រូវបាន​ដឹក​ចូល​មន្ទីរពេទ្យ​ក្រុង​Churu ដោយសារ​ដាច់​សរសៃ​ខួរក្បាល​ដែល​បណ្តាល​មកពី​អាកាសធាតុ​ក្តៅ​ខ្លាំង​នេះ​។​

​មន្ត្រី​ម្នាក់​នៅ​រដ្ឋ​រ៉ា​ចា​ស្ថាន​បាន​និយាយថា ” គ្រប់​មន្ទីរពេទ្យ​នៅ​រដ្ឋ​កំពុង​ព្យាបាល​ករណី​ជាច្រើន​នៃ​ពួក​អ្នកជំងឺ​មាន​សីតុណ្ហភាព​ក្តៅ​ខ្លាំង​ក្នុង​ខ្លួន​”​។​

​ប៉ុន្តែ សីតុណ្ហភាព​ដែល​ក្តៅ​ខ្លាំង​នៅ​ទីក្រុង​Churu នេះ បាន​ធ្លាក់ចុះ​មក​នៅ​៤៨​អង្សា​សេ​កាលពី​ថ្ងៃ​អង្គារ​ពី​៥០,៣​អង្សា​សេ កាលពី​ថ្ងៃ​ចន្ទ និង​ពី​៥០,៦​អង្សា​សេ កាលពី​ថ្ងៃ​សៅរ៍​៕​ដោយ​៖​សុខា​/sn

អ្នកលក់ លក់​ទឹកអំពៅ​នៅតាម​ផ្លូវ​ក្នុងអំឡុងពេល​ថ្ងៃ​ក្តៅ​នៅ​ទីក្រុង​Churu​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​អង្គារ​