ប្រជាពលរដ្ឋនៅក្នុង​ឃុំ​មៀន ស្រុក​អូររាំងឪ​បន្ត​អំពាវនាវ​ដល់​មន្ត្រី​ជំនាញ​ចាត់វិធានការ​បន្ទាន់​ទប់ស្កាត់​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​

445
ចែករម្លែក

ដោយ​: មុនី​រ័ត្ន
​ត្បូងឃ្មុំ​:
លោក អ៊ាង សុផល្លែត អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​ត្បូងឃ្មុំ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​អូរ​រាំ​ឪ និង​សហការី​រួមជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ចុះ​ផ្សព្វផ្សាយ​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ក៏ដូចជា​ចូលរួម​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នានា​ជូន​ប្រជាពលរដ្ឋ នៅ​ភូមិ​កំពូល​សេរី និង​ភូមិ​សោយ ឃុំ​មៀន ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ​នៅ​ព្រឹក​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ ២០១៩​នេះ​។ សកម្មភាព​នេះ ត្រូវបាន​ក្រុមការងារ​ចុះជួយ​ស្រុក​អូររាំងឪ​យកចិត្តទុកដាក់​ខ្ពស់ និង​បាន​ឆ្លើយតប​ភ្លាមៗ​ទៅនឹង​ស្ថានភាព នៃ​ការផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ ក៏ដូចជា​ការអំពាវនាវ​របស់​ប្រជាពលរដ្ឋ​។

​ជាថ្មី​ម្តងទៀត ប្រជាពលរដ្ឋនៅក្នុង​ឃុំ​មៀន ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ដែល​កំពុង​ទទួលរង​នូវ​ការផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​អំពាវនាវ​យ៉ាងទទូច​ដល់​មន្ត្រី​ជំនាញ​នៃ​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ ចាត់វិធានការ​បន្ទាន់​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ដ៏​សាហាវ​នេះ ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដ​ល់ សុខភាព​សាធារណៈ​ផង និង​អាចធ្វើឱ្យ​ប៉ះពាល់​ជីវភាព​របស់​ប្រជាពលរដ្ឋ ដោយសារតែ​អាចធ្វើឱ្យ​មុខរបរ​ចិញ្ចឹម​ជ្រូក​របស់​ពលរដ្ឋ​ប្រឈមមុខ នឹង​ការខាតបង់​ដើមទុន​កាន់តែខ្លាំង​។​

​ការអំពាវនាវ​ដ៏​ទទូច​នេះ​ធ្វើឡើង​នៅ​អំឡុងពេល​នៃ​ជំនួប​ផ្ទាល់​ជាមួយ​ក្រុមការងារ​ចុះជួយ​ស្រុក​អូររាំងឪ​ដឹកនាំ​ដោយ​លោក អ៊ាង សុផល្លែត ខណៈដែល​លោក​បាន​ដឹកនាំ​សហការី នៃ​ក្រុមការងារ​ចុះ​ជួប​ផ្ទាល់​ជាមួយ​ប្រជាកសិករ​ចិញ្ចឹម​ជ្រូក​ក្នុង​ឃុំ​មៀន ក្រោយពី​ទទួលបាន​ព័ត៌មាន​ស្តីពី​ការផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ ភូមិ​កំពូល​សេរី និង​ភូមិ​សោយ ក្នុង​ឃុំ​មៀន ស្រុក​អូររាំង​ឳ ខេត្ត​ត្បូងឃ្មុំ ដេ​ី​ម្បី​ពិនិត្យ​ស្ថានភាព​ជាក់​ស្ថែ​ង និង​ចូលរួម​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​។​

​ក្រោយពី​បាន​ចុះ​ពិនិត្យ​ដោយផ្ទាល់​នៅ​តំបន់​ដែល​ផ្ទុះ​ជំងឺប៉េស្ត និង​ស្តាប់​របាយការណ៍​របស់​មន្ត្រី​ពាក់ព័ន្ធ លោក អ៊ាង សុផល្លែត ធ្វើ​វេទិកាសាធារណៈ​ជាមួយ ប្រជាកសិករ​ចិញ្ចឹមសត្វ អាជីវករ​លក់ដូរ​ស​ត្វ និង​ម្ចាស់​សត្តឃាតដ្ឋាន ដែលមាន​ចំនួន​សរុប​ប្រមាណ​១០០​នាក់​ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង​របស់ បងប្អូន​ប្រជាពលរដ្ឋ​។

​លោក អ៊ាង សុផល្លែត បាន​ជម្រាបជូន​បងប្អូន​ប្រជាកសិករ​ថា ការយកចិត្តទុកដាក់​ឆ្លើយតប​យ៉ាងសកម្ម​ទាំង​ខាង​ជំនាញ ក៏ដូចជា​ក្រុមការងារ​គឺជា​ទឹកចិត្ត​ក្នុងនាម ជា​បងប្អូន​ក្នុង​ក្រុមគ្រួសារ​តែមួយ ដែលជា​និច្ចកាល​ស្ថិតនៅ​រួមសុខ រួមទុក្ខ​ជានិច្ច​ជាមួយ​ជនរួមជាតិ​យើង​។ ការគិតគូរ​ពី​សុខភាព​សាធារណ​: គឺជា​កត្តា​សំខាន់ ដែលជា​បញ្ហា​ចំបង​និង​អាទិភាព​។ លោក​ក៏បាន​ជម្រាបជូន​បងប្អូន​កសិក​រ​ចិញ្ចឹម​ជ្រូក​ថា ការធ្វើ​ចរាចរណ៍​ជ្រូក​ចេញពី​តំបន់​នេះ គឺអាច​បង្ក​ការឆ្លង​រាលដាល ដែល​នាំ​ដល់​ការខាតបង់​ជា​បន្តបន្ទាប់ នៅតាម​តំបន់​ផ្សេងៗ​ជា​បន្តទៀត​។

​ជាមួយនេះដែរ លោក​បាន​ជំរុញ​ឱ្យ​ជំនាញ​បន្ត​ចុះ​តាមដាន និង​ណែនាំ​ពី​វិធាន​ការការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ​នេះ ក្នុង​គោលបំណង​លុបបំបាត់​មេរោគ​ក្នុង​តំបន់ ដើម្បី​ដំណើរការ​អាជីវកម្ម​ឡើងវិញ​។​

​លោក អ៊ាង សុផល្លែត បាន​ជម្រាបជូន​បងប្អូន​ប្រជាកសិករ​ថា ការយកចិត្តទុកដាក់​ឆ្លើយតប​យ៉ាងសកម្ម​ទាំង​ខាង​ជំនាញ ក៏ដូចជា​ក្រុមការងារ​គឺជា​ទឹកចិត្ត​ក្នុងនាម ជា​បងប្អូន​ក្នុង​ក្រុមគ្រួសារ​តែមួយ ដែលជា​និច្ចកាល​ស្ថិតនៅ​រួមសុខ រួមទុក្ខ​ជានិច្ច​ជាមួយ​ជនរួមជាតិ​យើង​។ ការគិតគូរ​ពី​សុខភាព​សាធារណ​: គឺជា​កត្តា​សំខាន់ ដែលជា​បញ្ហា​ចំបង​និង​អាទិភាព​។ លោក​ក៏បាន​ជម្រាបជូន​បងប្អូន​កសិក​រ​ចិញ្ចឹម​ជ្រូក​ថា ការធ្វើ​ចរាចរណ៍​ជ្រូក​ចេញពី​តំបន់​នេះ គឺអាច​បង្ក​ការឆ្លង​រាលដាល ដែល​នាំ​ដល់​ការខាតបង់​ជា​បន្តបន្ទាប់ នៅតាម​តំបន់​ផ្សេងៗ​ជា​បន្តទៀត​។ ជាមួយនេះដែរ លោក​បាន​ជំរុញ​ឱ្យ​ជំនាញ​បន្ត​ចុះ​តាមដាន និង​ណែនាំ​ពី​វិធាន​ការការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ​នេះ ក្នុង​គោលបំណង​លុបបំបាត់​មេរោគ​ក្នុង​តំបន់ ដើម្បី​ដំណើរការ​អាជីវកម្ម​ឡើងវិញ​។​

​ឆ្លើយតប​ចំពោះ​កង្វល់​របស់​អាជីវករ​ចិញ្ចឹម​ជ្រូក លោក​បាន​សំណូមពរ​ឱ្យមាន​កិច្ចសហការ​ល្អប្រសើរ​ក្នុង​ការចាត់​វិធាន​បសុពេទ្យ​ក្នុងការ​រំងាប់​មេរោគ​ទូទាំង​ឃុំ និង​ចូលរួម​អនុវត្ត​នូវ​វិធានការ​នានា​តាម​ការណែនាំ​របស់​ជំនាញ ព្រមទាំង​រាយការណ៍​ជាបន្ទាន់​ពី​ករណី​សត្វ​ឈឺ និង​ស្លាប់ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ឲ្យ​តំបន់​នេះ ឆាប់​បានប្រកាស​រំសាយ​ពី​ជម្ងឺ​នេះ​។ លោក​បាន​គូសបញ្ជាក់ថា សូម​ឲ្យ​បងប្អូន​អាជីវករ​មេត្តា​យកចិត្តទុកដាក់​ចូលរួម​ដោះស្រាយ​បញ្ហា​ដើម្បី​ប្រយោជន៍​រួម និង​សូម​គិត​សមូហ​ភាពជា​កត្តា​ចំបង​។​

​ដើម្បី​ជា​វិធានការ​ការពារ លោក អ៊ាង សុផល្លែត បាន​ជម្រាបជូន​បងប្អូន​ប្រជាកសិករ ជាពិសេស​អ្នក​ចិញ្ចឹម​ជ្រូក​អំពី​វិធី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដូចជា​៖ ១. បំបែក​សត្វ​ដែល​សង្ស័យថា ឈឺ​ចេញ​ឱ្យ​ឆ្ងាយ​ពី​ហ្វូង​ជាបន្ទាន់​។ ២. កុំឱ្យ​ជ្រូក​ស៊ី​កាកសំណល់​ផ្ទះបាយ និង​ដុត​កម្ទេច​សត្វ​ដែល​ងាប់​រួច​ជីក​កប់​ដី​ឱ្យ​ជ្រៅ ដោយ​សុវត្ថិភាព​។ ៣. ធ្វើ​អនាម័យ​ទ្រុង​ជ្រូក​ឱ្យ​ស្អាត​ជាប្រចាំ រំងាប់​មេរោគ​ដោយ​ប្រើ​ថ្នាំ​ដែល​ណែនាំ​ដោយ​អ្នកជំនាញ​ខាង​ពេទ្យសត្វ​។ ៤. បញ្ឈប់​សកម្មភាព​ចល័ត​សត្វ និង​សាច់សត្វ ពី​កន្លែង​មាន​ផ្ទុះ​ជំងឺ​ទៅ​កន្លែង​ផ្សេងៗ​ដែល​កំពុងមាន​សុវត្ថិភាព និង​នៅមាន​វិធីសាស្ត្រ​បង្ការ និង​ទប់ស្កាត់​ជាច្រើន​ផ្សេងទៀត​។ ក្នុងករណី​មានការ​ចាំបាច់ សូម​ធ្វើ​ទំនាក់ទំនង​តាមរយ​:​លេខ​ទូរស័ព្ទ ០១២ ៤៨ ៣៥៧៨៕ ល​