ប្រជាពលរដ្ឋនៅក្នុង​សង្កាត់​ផ្សារឆ្នាំង បានសម្ដែង​នូវ​ទឹកចិត្ត​សប្បាយរីករាយ​ក្រោយពី​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​៣​ខ្សែ​នៅក្នុង​មូលដ្ឋាន​របស់គាត់​

540
ចែករម្លែក
  • 225
    Shares

ដោយ:សនកក្កដា/កំពង់ឆ្នាំង ៖ ​ប្រជាពលរដ្ឋនៅក្នុង​សង្កាត់​ផ្សារឆ្នាំង បាន​សម្ដែង​នូវ​ទឹកចិត្ត​សប្បាយរីករាយ ក្រោយ​​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ស្ថាបនា​​ផ្លូវ​ក្រាល​កៅស៊ូ​ចំនួន​៣​ខ្សែរ នៅ​ក្នុ​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។​

​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ពីមុន​ផ្លូវ​ទាំង​៣​ខ្សែរ​នេះ ត្រូវ​លិច​ទឹក​នៅ​រដូវ​ស្សា​
​មាន​កន្លុក​ច្រើន និង ហុយ​ខ្លាំង​នៅ​រដូវប្រាំង ពិបាក​ក្នុង​ការធ្វើ​ដ​ណើ​រ ប៉ុន្តែ​នៅ​
​ពេលនេះ​មិន​ពិបាក​ដូច​មុន​ទៀតឡើយ​។​

​លោក កែវ ពៅ បានឲ្យដឹងថា ការស្ថាបនា ផ្លូវ​ក្រាល​កៅស៊ូ​AC ចំនួន​ប​៣​ខ្សែរ ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង មាន​ប្រវែង​១.៧០០​ម៉ែត្រ ចាក់ដី​ឡើង​កំពស់​០,៦​ម៉ែត្រ និង ក្រាល​កៅស៊ូ​AC​កម្រាស់​០,០៥​ម៉ែត្រ​និង​ទទឹង​៦​ម៉ែត្រ​ដើម្បីអោយ​ប្រជាពលរដ្ឋ ធ្វើដំណើរ​ដោយ​ងា​​យ​ស្រួល មាន​សុវត្ថិភាព កែលំអរ​​សោភ័ណភាព និង បញ្ជៀ​ស​គ្រោះ​ថ្នាក់​ចរាចរណ៍ ។​

​លោក​ កែវ ពៅ ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​ត្រូវ​ចូលរួម​គោរព​ច្បាប់​ទាំងអស់គ្នា ដើម្បី​កាត់បន្ថយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ឲ្យ​នៅ​កម្រិត​ទាប​បំផុត​៕B/​

លោក​ កែវ ពៅ ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង