ប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅសហគមន៍ក្រីក្រចំនួន២ សង្កាត់​ទទួលអំណោយពី​អភិបាលខណ្ឌឫស្សីកែវ

77
ចែករម្លែក

ដោយៈ សាវរក្សៈភ្នំពេញៈ ប្រជាពលរដ្ឋជួបការលំបាក នៅសហគមន៍ក្រីក្រ ក្នុងសង្កាត់ប្ញស្សីកែវ និងសង្កាត់ទួលសង្កែទី១ ចំនួន ៦៥ គ្រួសារបាន​ទទួលអំណោយពី លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវដែលបានដឹកនាំ​មន្ត្រីចុះផ្សព្វផ្សាយពីបញ្ហាជំងឺកូវីត១៩ កាលពីល្ងាចថ្ងៃទី២៦ ខែមីនាឆ្នាំ២០២០ ។

ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា លោកជា ពិសី អនុប្រធាន​ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខណ្ឌឫស្សីកែវ និងជាអភិបាលខណ្ឌ បានដឹកនាំលោក លោកស្រី អភិបាលរងខណ្ឌ មន្ត្រីរាជការ សមាគមនារី យុវជន អ.ម.ត យុវជន ស.ស.យ.ក និងអាជ្ញាធរភូមិ សង្កាត់ ចុះផ្សព្វផ្សាយ ចែកទឹកអាកុល និងចែកខិត្តប័ណ្ណ ស្ដីពី ឲវិធានការទប់ស្កាត់ បង្ការនិង ការពារ ជំងឺកូវីត ១៩ (covid-19) ជូនប្រជាពលរដ្ឋទូទៅ។

ដោយឡែក ក្រុមការងារ ក៏បានចុះចែកអំណោយជូនដល់ ប្រជាពលរដ្ឋ​មានជីវភាពខ្វះខាត នៅសហគមន៍ក្រីក្រ ស្ថិតក្នុងសង្កាត់ប្ញស្សីកែវ និង សង្កាត់ទួលសង្កែទី១ ចំនួន ៦៥ គ្រួសារផងដែរ។

សូមជម្រាបថា លោក ជា ពិសី និងលោកស្រី អាន ផល្លា រួមទាំងក្រុមការងារ ក៏បានធ្វើកាតណែនាំ ស្ដីពីវិធានការបន្ទាន់សម្រាប់បង្ការ និងទប់ស្កាត់ការ​រាតត្បាតជំងឺកូវីដ-១៩ មានរហូតដល់៩ចំណុចសំខាន់ៗ ដូចខាងក្រោម ដោយស្វាគមន៍គ្នាដោយការគោរពគំនាប់ ឫលើកដៃសំពះតាមទំនៀមទម្លាប់ខ្មែរ ចៀសវាងការចាប់ដៃ។ ត្រូវលាងសម្អាតដៃជាមួយសាប៊ូ និងទឹកស្អាត ឫអាកុលលាងដៃឲ្យបានញឹកញាប់ មុនពេលបរិភោគអាហារ មុនយកដៃ​ទៅប៉ះពាល់មុខ បន្ទាប់ពីចូលបន្ទប់ទឹករួច។ រៀបចំឲ្យមានកំប៉ុងអាកុល ឫសាប៊ូសម្រាប់លាងដៃនៅគ្រប់អង្គភាព និងអនាម័យជាប្រចាំតាមបន្ទប់ សាលប្រជុំ ដោយប្រើថ្នាំសម្លាប់មេរោគ ឫសាប៊ូឲ្យបានត្រឹមត្រូវ និងញឹកញាប់​ជាការល្អ៕/Ha