ប្រជាពលរដ្ឋ​ក្នុងស្រុក​សង្កែ​រង​ខ្យល់​កន្ត្រាក់​ខូចខាត​ផ្ទះ​១១៥​ខ្នង​និង​របួសធ្ងន់​ស្រាល​៥នាក់​

856
ចែករម្លែក

ដោយ:គ្រញូង​/​បាត់ដំបង ៖ ​កាលពី​ល្ងាច​ថ្ងៃទី​៣០ ​ខែមេសា​ ​ឆ្នាំ​២០១៩ មាន​ភ្លៀង​មួយ​មេ​យ៉ាង​ធំ​លាយឡំ​ និង​ខ្យល់​កន្ត្រាក់​បក៎បោក​ទៅលើ​ឃុំ ចំនួន២ ក្នុងស្រុកសង្កែ​បណ្តាល​ឲ្យមនុស្សចំនួន៥នាក់ រងរបួសធ្ងន់ និងស្រាល និង​ខូចខាត​ផ្ទះ​ពលរដ្ឋ​ប្រមាណ​១១៥​ខ្នង​។

លោក​ ស៊ុន សុវណ្ ណ​អធិការនគរបាល​ស្រុក​សង្កែ​បានឲ្យដឹងថា ​នៅ​ល្ងាច​ថ្ងៃទី​៣០​ខែមេសា​ ​មាន​ភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ និងផ្គររន្ទះយ៉ាងខ្លាំង​ក្លាបាន គ្រប ដណ្ដប់ស្ទើរគ្រប់ទី​​កន្លែងនៅក្នុងខេត្ត តែបានបង្កការប៉ះពាល់ធ្ងន់ធ្ងរជាងគេទៅលើ ស្រុកសង្កែដែលធ្វើឲ្យលំនៅឋាន របស់​ប្រជាពលរដ្ឋ​រងការខូចខាតសរុបចំនួន១១៥ ខ្នង នៅក្នុងនោះខូចខាតទាំងស្រុងអស់ចំនួន២២ខ្នង និងរបួសមនុស្សចំនួន៥នាក់ក្នុង នោះប្រុស៣នាក់ ដែលប៉ះទៅលើឃុំ ចំនួន២ គឺ​ឃុំតាប៉ុនរខូចខាតផ្ទះ​អស់ចំនួន៧៦ ខ្នង ​ក្នុងនោះចំនួន២២ខ្នង ត្រូវខូចខាតទាំងស្រុង​និងរបួសពលរដ្ឋចំនួន៥នាក់​ក្នុង នោះ រួមមាន ១-ឈ្មោះ ញ៉ឹក ម៉ៃ ភេទស្រី អាយុ៥០ឆ្នាំ របួសធ្ងន់, ២-ឈ្មោះ ឈួយ ស្រីអូន ភេទស្រី អាយុ២៧ឆ្នាំ បានរបួសធ្ងន់, ៣-ឈ្មោះ ឈួយ ពៅ ភេទប្រុស អាយុ១៨ឆ្នាំ បានរងរបួសស្រាល, ៤-ឈ្មោះ ឈួយ ប្រុស ភេទប្រុស អាយុ២០ឆ្នាំ បានរងរបួស​ស្រាល និង ៥-ឈ្មោះ ប៉ិច រតនា ភេទប្រុស អាយុ៤ឆ្នាំ បានរងរបួសស្រាល។ ដោយឡែកឃុំរកា រងការខូចខាត​ផ្ទះ អស់ចំនួន៣៩ខ្នង តែមិនមានគ្រោះថ្នាក់មនុស្ស ទេ ។

លោក​អធិការ​ស្រុក​បាន បន្តថា ជនរងគ្រោះមួយចំនួន កំពុងសង្គ្រោះនៅមន្ទីរពេទ្យ ខេត្ត​នៅ​ឡើយ ខណៈអាជ្ញាធរ កំពុងចុះជួយពិនិត្យ និងជួយជួសជុលលំនៅឋាន ជូន ពលរដ្ឋដែល​ងការខូចខាតដោយសារគ្រោះធម្មជាតិនេះ៕B