ប្រជាពលរដ្ឋ​ក្រីក្រ​១៥​គ្រួសារ​ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម​ទទួល​អំណោយ​កាកបាទក្រហមកម្ពុជា​

360
ចែករម្លែក
  • 10
    Shares

ដោយៈ សាវ​រក្ស / ភ្នំពេញៈ កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ និង ជា​ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​មានជ័យ បានផ្ដល់​អំណោយ​មនុស្សធម៌​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​មានជ័យ ជូនទៅ​គ្រួសារ ប្រជាពលរដ្ឋ​ក្រីក្រ ចំនួន ១៥​គ្រួសារ នៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។​

​ក្នុងឱកាស​នោះដែរ លោក​ប្រធាន​គណៈកម្មាធិការ​កាកបាទ​ក្រហម​កម្ពុជា​ខណ្ឌមានជ័យ​បាន​ថ្លែងថា កាកបាទក្រហមកម្ពុជា​តែងតែ​ប្រារព្ធ​ពិធី ៨-​ឧសភា រៀងរាល់ឆ្នាំ​និង​នៅ​អាណត្តិ​ទី​៦​នេះ អនុសាខា​កាកបាទក្រហម​ខណ្ឌ​នឹង​បន្ត​បេសកកម្ម​ការងារ​មនុស្ស​ធម៌​របស់​សម្ដេច​កិត្តិ​ព្រឹត្តិ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និង​អំណោយ​របស់​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​មានជ័យ អោយ​ខ្លាំង​ជាង​មុន និង អោយមាន​តម្លាភាព ស៊ី​ជំរៅ​ទ្វេដង​ក្នុង​ការជួយ​ប្រជាពលរដ្ឋ និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​អោយ​កាន់តែ​មាន​ភាព​រីកចំរើន ក្រោម​ការដឹកនាំ​របស់​សម្តេច​កិ​តិ​ព្រឹទ្ធិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ។​

​សូមជម្រាបថា លោក​ប្រធាន​អនុសាខា​កាកបាទក្រហម​ខណ្ឌមានជ័យ បាន​នាំយក​អំណោយ​មនុស្សធម៌​អនុសាខា​ផ្តល​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដោយ​រួមមាន​៖ អង្ករ​១​បាវ មី ទឹកបរិសុទ្ធ តែ ទឹកត្រី ទឹកស៊ីអ៊ីវ នឹង​សំភារៈ​ផ្ទះបាយ មួយចំនួន​រួមទាំង​ថវិកា​ចំនួន ២​ម៉ឺន​រៀល​ផងដែរ​៕ ល​