ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ជរា ជនពិការ​​ស្ត្រី​មេម៉ាយ​ស្រុក​ព្រះនេត្រព្រះ​ទទួល​អំណោយ​សាខា​កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ​

140
ចែករម្លែក

ដោយ:ប​.​ជ័យ / បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ជរា ជនពិការ​ស្ត្រី​មេម៉ាយ​នៅ​ស្រុក​ព្រះនេត្រព្រះ​ទទួល​អំណោយ​សាខា​កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៩​។​

លោក អ៊ុ រាត្រី ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​មានប្រសាសន៍​ ពាំ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​ស​មេ្ត​ច​កិត្តិ​ព្រឹ​ត្ត​ប​ណិ្ត​ត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​ម​ក​ដល់​ចំពោះ​បងប្អូន​ក្រីក្រ ចាស់ជរា ជនពិការ​ស្ត្រី​មេម៉ាយ​ដែល​ជួប​ទុក្ខលំបាក​។​

ហើយ​កាកបាទក្រហមកម្ពុជា តែងតែ​ឆ្លើយតប និង​ផ្តល់​ជា​អំណោយ​ទាន់ពេលវេលា​ពុំមាន​ការបែងចែក​រើ​ង​អើ​ង​និន្នាការ​នយោបាយ សាសនា​ឡើយ ។​

អំណោយ​ទាំងនេះ​គ្រាន់តែ​ជួយ​សម្រាល​ដល់​ដល់​ជីវភាព​រស់នៅ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​បានតែ​មួយ​រយះ​។​

ដូច្នេះ សូម​បងប្អូន​បន្ត​ខិតខំ​ប្រកប​របរ​រក​សុី​លើ​មុខរបរ​សុច​រឹត​ត្រឹមត្រូវ​របស់​បងប្អូន​ប​ន្ត​ទៀត ។​

ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ជរា ជនពិការ​ស្ត្រី​មេម៉ាយ​ចំនួន​១០​គ្រួសារ​នោះ​ទទួលបាន​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ ក្នុង​មួយ​គ្រួសារ​ទទួលបានៈ អង្ករ​២៥​គីឡូក្រាម ត្រីខ ១០​កំប៉ុង មី ១​កេស ទឹកស៊ីអ៊ីវ ៣​ដប ប្រេងឆា ១​ដប មុង ១ ភួយ ១ សារុង ១​ក្រមា ១ អាវយឺត ១ ថវិកា ២​មឺ​ន​រៀល ។ រ​ទះ​រុញ​ជនពិការ ១​គ្រឿង​សម្រាប់​ជនពិការ​១​គ្រួសារ​និង​ថវិការ​មួយចំនួន​ផងដែរ​៕B/