ប្រជាពលរដ្ឋ​ខ្មែរ​និង​ជនបរទេស​មក​កំ​សាន​ន្ត​សប្បាយ​សង្ក្រាន្ត​វត្តភ្នំ​ឆ្នាំ​២០១៨​មាន​ចំនួន​ច្រើន​លើសពី​ការរំពឹងទុក​

1254
ចែករម្លែក

 

​ភ្នំពេញ​៖​មាន​ប្រជាពលរដ្ឋ​ខ្មែរ​និង​ជនបរទេស​មក​កំសាន្ត​សប្បាយ​មាន​ចំនួន​ច្រើន​លើសពី​ការរំពឹងទុក​សម្រាប់​ថ្ងៃទី​១​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​និង​សង្ក្រាន្ត​វត្តភ្នំ​ឆ្នាំ​២០១៨​នេះ ដែល​រៀបចំ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ។​លោក​បន្តថា​៖​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍ ស​ង្ក្រា​ន​វត្តភ្នំ​ឆ្នាំនេះ មាន​ជនបរទេស ចូលរួម​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ច្រើន ជាពិសេស​វាំ​វង់​តែម្តង​។​នេះ​ជាការ​អះអាង​របស់លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១៥​មេសា​នេះ ។
​លោកអ្នក​នាំពាក្យ​បាន​ឲ្យ​ដឹង​ទៀតថា​៖​សង្ក្រាន្ត​វត្តភ្នំ​ឆ្នាំ​២០១៨​នេះ ជា​គោលបំណង​ធំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​គឺ​ចង់​ផ្សព្វផ្សាយ​នូវ វប្បធម៌​ប្រពៃណី​ជាតិខ្មែរ ពិសេស​ទស្សនីយភាព និង​សំណង់​បុរាណ​គ្រប់​ទម្រង់​គឺ​ផ្ទះ​ខ្មែរ​បែប​ជនបទ ដែល មាន​រចនាបទ​ខុសៗ​គ្នា​ដាក់ជូន​ឲ្យ​បងប្អូន​បាន​ទស្សនា​។​
​មន្ត្រី​ជំនាញ​ផ្នែក​វប្ប​ធ​ម៍​បានឱ្យដឹងថា​៖​ភ្ញៀវ​ជាតិ​និង​អន្តជាតិ​ជាពិសេស​ប្រជាពលរដ្ឋ​មក​កំសាន្ត​នៅ​រមនីយ​ដ្ឋា​វត្តភ្នំ​ក្រៅពី​ទ​ស្សា​នា​រាំវង់​រាំក្បាច់​សារ​វ៉ាន់​និង​ឡាំ​លាវ​រួចហើយ​អាច​ទស្សនីយភាព​សំណង់​បុរាណ ក៏​នៅមាន ការដាក់​តាំង​បង្ហាញ​ជា​ផ្សារ​ភូមិ​ដែលមាន​តូប​រចនាបថ​បែប​សម័យអង្គរ សម្រាប់​ផលិតផល​ខ្មែរ ដែល​ធ្វើ ក្នុងស្រុក​មក​បង្ហាញ និង​មាន​ល្បែង​ប្រជាប្រិយ​ចោល​ឈូង វាយក្អម ទាញព្រ័ត្រ​ចំនួន​១៥​ប្រភេទ​ទៀត យកមក​សប្បាយ​ជូន​ទស្សនា ក្នុងនោះ​ល្បែង​ទាញព្រ័ត្រ​ដែលជា​បេតិកភណ្ឌ​ពិភពលោក និង​ទទួលបាន​ការចាប់អារម្មណ៍​ផងដែរ​។​
​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ទៀតថា​៖​នៅក្នុង​ថ្ងៃទី​១​កន្លងទៅនេះ​ស្ថានភាព​ទូទៅ​នៅ​រាជធានី​ភ្នំពេញ​ទាំង​សន្តិសុខ​និង​សណ្ដាប់ធ្នាប​សាធារណៈ​គ្មាន​ការប្រែប្រួល​ទេ​បើ​និយាយ​ពី​សន្តិសុខ​គឺ​ល្អ​ធ្វើឱ្យ​អ្នក​មក​កំសាន្ត​នៅ​ភ្នំពេញ​សប្បាយរីករាយ​គ្មាន​ការរំខាន​និង​ភ័យខ្លាច​៕​