ប្រជាពលរដ្ឋ​ខ្វះខាតបីគ្រួសារ​នៅ​ស្រុក​ភ្នំ​សន្ទុក​ទទួលបាន​ផ្ទះ​ថ្មី​ជា​អំណោយ​សម្ដេច​ទាំង​ទ្វេ​

699
ចែករម្លែក
ប្រជាពលរដ្ឋ​ខ្វះខាតបីគ្រួសារ​នៅ​ស្រុក​ភ្នំ​សន្ទុក​ទទួលបាន​ផ្ទះ​ថ្មី​ជា​អំណោយ​សម្ដេច​ទាំង​ទ្វេ​(រូបថតក្រុមការងារ)

​ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​មន្ត្រី​ក្រុមការងារ​បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃទី​៤​ខែឧសភា​ថា​លោកស្រី​ខៀវ ស៊ីណា ជា​ចាន់តូ​អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ធំ​បានប្រគល់​ផ្ទះ​ថ្មី​ចំនួន​បី​ខ្នង​ជូន​ដល់​គ្រួសារ​ខ្វះខាត​ចំនួន​បី​គ្រួសារ​រស់នៅ​ឃុំ​ត្បូង​ក្រពើ​និង​ឃុំ​ជ្រាប​ស្ថិតក្នុង​ស្រុក​សន្ទុក​ខេត្តកំពង់ធំ​កាលពី​រសៀល​ថ្ងៃទី​៣​ខែឧសភា​ម្សិលមិញ​នេះ​។​

(រូបថតក្រុមការងារ)


​ផ្ទះ​ថ្មី​ទាំងបី​ខ្នង​នេះ​គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​ប្រកបដោយ​ទឹកចិត្ត​ព្រហ្ម​វិហារធម៌​ពោរពេញ​ដោយ​ក្ដី​អាណិត​ស្រឡាញ់​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​។​ផ្ទះ​ថ្មី​នេះ​សាងសង់​ដោយ​ក្រុមការងារ​ដឹកនាំ​ដោយផ្ទាល់​ពី​លោកស្រី​ខៀវ​ស៊ីណា សង់​ពី​ឈើ​ប្រក់​ស័ង្កសី មាន​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ​។​


​ក្នុង​ពិធី​ប្រគល់​លោកស្រី​ខៀវ​ស៊ីណា​ជា​ចាន់តូ​បាន​បញ្ជាក់ថា​ទោះបី​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ​សម្ដេច​ទាំង​ទ្វេ​ពិសេស​កាកបាទក្រហមកម្ពុជា​ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​នោះ​លោក​តែងតែ​គិតគូរ​និង​ជួយ​ដោះស្រាយ​ដល់​ការខ្វះខាត​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ជានិច្ច​ដោយផ្ទាល់​និង​តាមរយៈ​ក្រុមការងារ​។​
​លោកស្រី​បាន​បញ្ជាក់ដែរថា​ដើម​រំដោះខ្លួន​ចេញពី​ការខ្វះខាត​បាន​លុះត្រា​ណា​បងប្អូន​មានការ​តស៊ូ​និង​ខិតខំ​ផ្ទាល់​ពី​ខ្លួន​យើង​ម្នាក់ៗ​តាមរយៈ​ការចិញ្ចឹម​សត្វ បង្កបង្កើនផល​និង​ការប្រកបមុខរបរ​ប​ន្ថែ​ម​ក្រៅពី​ធ្វើស្រែ​ចម្ការ​។​


​នៅក្នុង​ឱកាស​នោះ​លោកស្រី​បាន​អំ​នាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុង​ប្រ​យ័​ត្ផ​ខ្ពស់​ចំពោះ​បញ្ហា​សុខភាព​ព្រោះ​រដូវ​នេះ​ជា​រដូវក្ដៅ​ងាយ​រង​ឆ្លង​ជំងឺ​ផ្សេងៗ​ពិសេស​បញ្ហា​រាក​រុស​។​ត្រូវ​រស់នៅ​ប្រកបដោយ​អនាម័យ​គឺ​ទទួលទាន​ទឹកស្អាត​និង​ដាំ​ពុះ​។​


ជា​ចំណងដៃ​ក្នុង​ថ្ងៃ​ទទួលបាន​ផ្ទះ​ថ្មី​នេះដែរ​តាមរយៈ​លោកស្រី ខៀវ ស៊ីណា ជា ចាន់តូ សម្ដេច​តេ​ជោ ហ៊ុនសែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​ប៊ុនរ៉ានី​ហ៊ុនសែន បានផ្ដល់​ជូន​នូវ​សម្ភារៈប្រើប្រាស់​និង​ថវិកា​មួយចំនួន​ជូន​ដល់​ ​គ្រួសារ​ដែល​ទទួលបាន​ផ្ទះ​ថ្មី​។​ក្នុងនោះ​លោកស្រី​និង​ក្រុមការងារ​ផ្ដល់​ថវិកា​មួយ​លាន​រៀល​ដើម្បី​ដល់​គ្រួសារ​មួយ​ដែល​ជំពាក់​ថ្លៃ​ដី​គេ​នៅ​ឃុំ​ត្បូង​ក្រពើ​នោះ​ផងដែរ​។​ដោយឡែក​នៅ​រសៀល​ថ្ងៃ​ដដែល​នោះដែរ​លោកស្រី​ក៏បាន​នាំយក​បច្ច័យ​ជាង​បី​លាន​រៀល​ភេសជ្ជៈ​គ្រឿងឧបភោគ​បរិភោគ​និង​សម្ភារៈប្រើប្រាស់​ជាច្រើន​មុខ​ប្រគេន​ដល់​ព្រះសង្ឃ​គង់នៅ​អាស្រម​ដែល​ស្ថិតនៅ​តំបន់​សែន​អភិវឌ្ឍន៍​១​ក្នុង​ឃុំ​ទីពោ​៕​សរន​