ប្រជាពលរដ្ឋ​ជាង​មួយ​ពាន់​នាក់​នៅ​ស្រុក​សន្ទុក​ទទួល​ការពិនិត្យ​និង ព្យាបាល​មិន​គិតថ្លៃ​

1183
ចែករម្លែក
​សកម្មភាព​ពិនិត្យ និង ព្យាបាល​ជំងឺ​ភ្នែក ត្រចៀក ច្រមុះ និង បំពង់ក មិន​គិតថ្លៃ​ពី​ក្រុមគ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត​មូលនិធិ​ចក្ខុ​កម្ពុជា​(H.O.P.E Cambodia) ក្រោម​កិច្ចសហការ​ជាមួយ​ក្រុម​
​ការងារ​យុវជន​ស្ម​គ្រ័​ចិត្ត​ធនាគារជាតិ​នៃ​កម្ពុជា ដឹកនាំ​ដោយ​លោកស្រី ជា សិរី អគ្គ​
​នាយក​បច្ចេកទេស​ធនា​គារ​ជាតិ​នៃ​កម្ពុជា​និង​ឧបត្ថម្ភ​គាំទ្រ​ដោយ​មូលនិធិ​រក្សា​កុមារ​និង អង្គការ​ក្ដីសង្ឃឹម​កម្ពុជា​

ដោយៈ​បញ្ញា​សាស្ត្រ​/ ​ភ្នំពេញៈ​មន្ត្រី​ក្រុមការងារ​បាន​ប្រាប់ថា ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​សន្ទុក​ខេត្តកំពង់ធំ​ប្រមាណ​ជាង​១.២០០​នាក់​កាលពី​ថ្ងៃទី​៥​ខែកក្កដា​បានមក​ទទួល​សេវា​ពិនិត្យ និង ព្យាបាល​ជំងឺ​ភ្នែក ត្រចៀក ច្រមុះ និង បំពង់ក មិន​គិតថ្លៃ​ពី​ក្រុមគ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត​មូលនិធិ​ចក្ខុ​កម្ពុជា​(H.O.P.E Cambodia) ក្រោម​កិច្ចសហការ​ជាមួយ​ក្រុម​
​ការងារ​យុវជន​ស្ម​គ្រ័​ចិត្ត​ធនាគារជាតិ​នៃ​កម្ពុជា ដឹកនាំ​ដោយ​លោកស្រី ជា សិរី អគ្គ​
​នាយក​បច្ចេកទេស​ធនា​គារ​ជាតិ​នៃ​កម្ពុជា​និង​ឧបត្ថម្ភ​គាំទ្រ​ដោយ​មូលនិធិ​រក្សា​កុមារ​និង អង្គការ​ក្ដីសង្ឃឹម​កម្ពុជា​។​

​សកម្មភាព​មនុស្ស​ធ៌​ម​នេះ​បានរៀបចំ​នៅក្នុង​ប​វិ​វេណ​វត្ត ជី​និ​តា​រាម ស្ថិតនៅ ឃុំ​កំពង់ថ្ម​ស្រុក​សន្ទុក​។ អ្នកជំងឺ​ដែល​ត្រូវ​មក​ទទួល​សេវា​នាពេលនោះ​អ្នក​ជម្ងឺ​ផ្នែក​ភ្នែកមាន​ជិត​៩០០​នាក់ ,​ជំងឺ​ត្រចៀក​,ច្រមុះ​មាន​ជាង​២០០​នាក់​និង​អ្នកជំងឺ​ធ្មេញ​មាន​ជិត​៣០០
​នាក់​។​

​នៅក្នុង​សកម្មភាព​ការពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជា​ពល​រដ្ឋ​នាឱកាស​នោះ​លោកស្រី
​ជា សិរី បាន​មានប្រសាសន៍ថា​នេះ​គឺជា​សកម្មភាព​មនុស្ស​ធ៌​ម​ពិតៗ​ដែលជា​កិច្ចខិតខំ​​​មួយ​របស់​ក្រុមការងារ​យុវជន​ស្ម័គ្រចិត្ត​ធនា​ ​គារ​ជាតិ​នៃ​ក​ម្ព​ជា​និង​អង្គការ​ដៃគូរ​ដើម្បី​លើកកម្ពស់​សុខមាលភាព​ ​ជូន​ប្រជាពលរដ្ឋ​​ហើយ​សកម្ម​ ​ភាព​នេះ​វា​ក៏​ជា​ផ្នែក​មួយ​សម្រាប់​ជួយ​សម្រួល​ដល់​ការលំបាក​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ស្វែងរក​សេវា​សុខភាព​នោះ​ផងដែរ​។​
​លោកស្រី​បាន​បញ្ជាក់ដែរថា​សកម្ម​ភាព​មនុស្ស​ធ៌​ម​នេះ​មិនមែនជា​លើក​ទី​១​ទេ​សម្រាប់​ទឹកដី​ស្រុក​សន្ទុក​។
​ជាក់ស្ដែង​ដូច​ពេលកន្លងមក​នេះ​លោក ជា ចាន់តូ ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​សន្ទុក និង​លោកស្រី ខៀវ ស៊ីណា អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ធំ​បាន​ដឹកនាំ​គ្រូពេទ្យ​ស្ម័គ្រ​ចុះមក​ពិនិត្យ និង ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​មិន​គិតថ្លៃ​ជា​បន្តបន្ទាប់​ស្រុក​សន្ទុក​នេះ​។​
ក្រុមគ្រូពេទ្យ​ ​ស្ម័គ្រ​ចិត្តបាន​ឲ្យ​ដឹងថា​ការងារ​មនុស្ស​ធ៌​ម​នៅពេលនេះ​ក្រៅពី​ផ្ដល់​ការពិនិត្យ និង ព្យាបាល​នោះ​ក៏មាន​ការបង្ហាត់បង្ហាញ​ពី ​របៀប​នៃ​ការថែរក្សា​ការពារ​ទៀតផង​។​

​សូមបញ្ជាក់ថា ប្រជាពលរដ្ឋ​ជាង​១២០០​នាក់​ដែល​មក​ពិនិត្យ​និង ព្យា​ល​បាល​ជំងឺ​នាពេល​នឹះ​ក៏​ទទួលបាន​ការសម្របសម្រួល​និង​ទទួលបាន​អាហារសម្រន់​ពី​ក្រុមការងារ​យុវជន​ស្ម័គ្រ​វិត្ត​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ផងដែរ​។​ដោយឡែក​ចំពោះ​អ្នកជំងឺ​ភ្នែក​ដែលមាន​ស្ថានភាព​ធ្ងន់​ត្រូវ​ធ្វើការ​វះ​នោះ​ក្រុមការងារ​យុវជន​ស្ម័គ្រចិត្ត​សហការ​ជាមួយ​គ្រូពេទ្យ​នឹង​រៀបចំ​បញ្ជូន​នាំទៅ​ធ្វើការ​វះកាត់​នៅ​រាជធានី​ភ្នំពេញ​នៅ​ខែសីហា​ឆ្នាំ​២០១៩​ខាងមុខ​៕សរន

#