ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​ មកពី​៥​ភូមិ​នៃ​ ឃុំ​តា​ប៉ុន​ស្រុក​សង្កែ​ បានទទួល​អំណោយ​មនុស្សធម៌​ពី​សាខា​កាកបាទ ក្រហម​ខេត្ត​

191
ចែករម្លែក

ដោយៈ​គ្រញូង​:បាត់ដំបងៈ​កាលពី​ព្រឹក​ថ្ងៃទី​៩​ខែតុលា ឆ្នាំ​២០១៩ ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ដឹកនាំ​ដោយ​លោក​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈ ក​ម្មា​ធិ​ការ សាខា កាកបាទក្រហម កម្ពុជា ខេត្ត បាត់ដំបង និង​សហការី ដោយមាន​ការ​អ​ញ្ចើ​ញ​ចូលរួម​ជា​កិត្តិយស​ពី​លោក កុល វីរ​ក្ស រដ្ឋលេខា ធិ​ការ ក្រសួង មហាផ្ទៃ បាន​អញ្ជើញ ជួប​សំណេះសំណាល សួរសុខទុក្ខ និង​ផ្តល់​អំណោយ មនុស្សធម៌​ជូន​ដល់​ប្រជា​ពលរដ្ឋ​ងាយ​រងគ្រោះ ចំនួន ១០៩​គ្រួសារ ដែល​មកពី​ភូមិ​ចំនួន ៥​ភូមិ​នៃ​ស្រុក​សង្កែ​។ កម្មវិធី​នេះ បាន​ប្រារព្ធ​ធ្វើឡើង​នៅ​សាលាឃុំ​តា​ប៉ុន ។

នៅក្នុង​ឱកាស​ជួប​សំណេះសំណាល​នោះ លោក​បណ្ឌិត ប៊ុត គឹមស៊ាន បាន​ពាំ​នាំនូវ​ការសួរសុខទុក្ខ​និង​សម្តែង​នូវ​ការ​នឹករលឹក និង​ក្តី​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ​ជាមួយ​ប្រជាពលរដ្ឋ​ទាំងអស់ និង​បាន​នាំមក​នូវ​អំណោយ​មនុស្ស​ធម៌​របស់​កាកបាទក្រហម​កម្ពុជា​រួមមាន​គ្រឿងឧបភោគ បរិភោគ​និង​សម្ភារ ប្រើប្រាស់ ដែល​បានមកពី​សប្បុរសជន​ជាតិ​និង​អន្តរជាតិ ជាពិសេស ក្នុង​ទិវា ៨ ឧសភា ដែល​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម ស ខេង​។

លោក​បណ្ឌិត​ប៊ុត គឹមស៊ាន​បាន​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ ទាំងអស់ បន្ត​ប្រឹងប្រែង​ប្រកបមុខរបរ​កសិក​ម្ម​និង​ដាំ​ដំណាំ​ផ្សេងៗ​ដើម្បី​លើកស្ទួយ​ ​ជីវភាព​គ្រួសារ​រៀងៗ​ខ្លួន ឲ្យ​បានល្អ​ប្រសើរ​នឹង​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ គិតគូរ​ពី​សុ​ខុ​ភាព​គ្រួសារ និង​សង្គម ដោយ​ក្នុងនោះត្រូវ​យកចិត្តទុកដាក់​ថែទាំ​ដល់​សុខភាព ដោយ​ពិសា​ទឹក​ដាំ​ពុះ មាន​អនាម័យ​ក្នុងការ​រស់នៅ សម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះ លុប​បំបាត់​ជម្រក​សត្វ​មូស ដែលជា​ប្រភព​នៃ​ជំងឺ​
​គ្រុនឈាម​-​គ្រុនចាញ់ គេង​ក្នុង​មុង​ជានិច្ច និង​ត្រូវ​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់ នៅពេល​មាន​រោគ​សញ្ញា​នៃ​ជំងឺឆ្លង​ណាមួយ ដើម្បី​សង្គ្រោះ​ជីវិត​ឱ្យបាន​ទាន់ពេលវេលា​។

អំណោយ​ដែល​ទទួលបាន​ក្នុង​មួយ​គ្រួសារ​រួមមាន អង្ករ ២៥​គីឡូក្រាម ទឹក​បរិ​សុ​ទវី​ឃែ​រ ចំណុះ​២០​លីត្រ​១​ធុង ក្រមា​១ មី ១០​កញ្ចប់អាវយឺត​១ និង​ថវិកា​មួយចំនួន​ផងដែរ​៕/Ha

​លោក​បណ្ឌិត​ប៊ុត គឹមស៊ាន​និង​លោក​កុល វី​រក្ ស​រដ្ឋលេខាធិការ​ក្រ​សូង​មហាផ្ទៃ​ចូល​
​រួម​ប្រគល់​អំណោយ​ដល់​ពលរដ្ឋ​ងាយ​រងគ្រោះ