ប្រជាពលរដ្ឋ​ជាង​២០០​គ្រួសារ​តវ៉ា​បិទផ្លូវ​

507
ចែករម្លែក
  • 50
    Shares

ដោយៈ​គ្រញូង​/​បាត់ដំបង​:​ប្រជាពលរដ្ឋ​ជាង​៥០​នាក់​តំណាងឱ្យ​ប្រជាពលរដ្ឋ​ចំនួន​២០៦​គ្រួសារ​រស់នៅ​ក្នុងភូមិ​ព្រៃ​រកា​សង្កាត់​អូរ​ម៉ា​ល់​ក្រុង​បាត់ដំបង​កាលពី​ថ្ងៃទី​១​ខែមីនា​ឆ្នាំ​២០១៩​បាន​តវ៉ា​និង​ឈានដល់​ការបិទផ្លូវ​ទាំងស្រុង​។​ដើម្បី​បញ្ឈប់​សកម្មភាព​រថយន្ត​ក្រុមហ៊ុន​ដឹក​ដី​លក់​ចំនួន​ពីរ​គឺ​ក្រុមហ៊ុន​របស់​ឈ្មោះ​ឡាំ​ហៃ​និង​ក្រុមហ៊ុន​ឈ្មោះ​សំណាង​។​ដែល​កំពុង​សម្រុក​ដឹក​ដី​បំផ្លាញ​ផ្លូវ​និង​បង្ក​ផលប៉ះពាល់​ក្នុងការ​ធ្វើ​ដំ​​ណើ​រ​រួម​និង​រំខាន​ក្នុងការ​រស់នៅ​របស់​ពួកគាត់​ជាប្រចាំ​ថ្ងៃ​។​

​លោក​លឿង​.​ឡយ​អាយុ​៦៥​ឆ្នាំ​និង​អ្នកស្រី​ឈឹ​ន​.​ភឿ​យ​ជា​ប្រជាពលរដ្ឋ​ក្នុងចំណោម​ប្រជា​ពលរដ្ឋ​ទាំង​២០៦​គ្រួសារ​នៅក្នុង​ភូមិ​ព្រៃ​រកា​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​ពួកគាត់​នាំគ្នា​តវ៉ា​និង​បិទផ្លូវ​នេះ​ជំ​ហ៊ាន​ដំបូង​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​ឈ្មួញ​ឈ្មោះ​ឡាំ​ហៃ​មកសុំ​ការអនុញ្ញាត​ពី​លោក​មេភូមិ​ត្រឹម​រយះពេល​៦​ថ្ងៃ​តែប៉ុណ្ណោះ​។​ដើម្បី​ប្រើប្រាស់​ផ្លូវ​ក្នុងភូមិ​ដឹក​គ្រឿងចក្រ​ចេញចូល​ក្រោម​ហេតុផល​បក​ដីស្រែ​ឱ្យ​ប្រជាពលរដ្ឋ​។​

​ធាតុពិត​ក្រុមហ៊ុន​នេះ​បាន​ដឹក​អាចម៍ដី​លក់​យ៉ាង​គគ្រឹកគគ្រេង​បណ្តាលឱ្យ​ខូច​ផ្លូវ​ក្នុងភូមិ​រហូត​ជិត​១​ខែ​មិនឃើញ​ក្រុមហ៊ុន​នេះ​មក​ជូនដំណឹង​ដល់​អាជ្ញាធរ​ភូមិ​ឃុំ​វិញ​តាម​ការសន្យា​នោះទេ​។​ថែមទាំង​បន្ថែម​ក្រុមហ៊ុន​ឈ្មោះ​(​សំណាង​)១​ផ្សេងទៀត​ក៏បាន​មក​ដឹក​ដី​លក់​ដែរ​ធ្វើឱ្យ​ផ្លូវ​ក្នុងភូមិ​កាន់តែ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​រួម​និង​ផលប៉ះពាល់​ដល់​ការធ្វើដំណើរ​ទៅមក​ដល់​មនុស្ស​ទាំងចាស់​ទាំង​ក្មេង​ពិសេស​សិស្សសាលា​ពិបាក​ក្នុងការ​ធ្វើដំណើរ​ទៅមក​ទើប​ប្រជាពលរដ្ឋ​៕S/