ប្រជាពលរដ្ឋ​ជិត ២០០​គ្រួសារ​ទទួល​អណ្តូងទឹក​ស្អាត​ពី​លោកស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​

1265
ចែករម្លែក


ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​មូលនិធិ​អណ្តូង​ទឹកស្អាត របស់​លោកតា ហ៊ុន នាង​និង លោកយាយ ឌី ប៉ុ មាតាបិតា​បង្កើត សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​ប្រគល់ជូន​ប្រជាពលរដ្ឋ នៅក្នុង​ឃុំ​ធម្មតា​អរ និង​ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពុងស្ពឺ ដែលមាន​ចំនួន​១០​អណ្តូង ដោយ​លោកស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត និង​ក្រុម​ការងារ​សប្បុរសធម៌​មួយចំនួនទៀត កាលពី​ថ្ងៃទី​១២ ខែឧសភា កន្លងទៅ​។

​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ទាំងអស់​លោកស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បុត្រ​ប្រសារ​សម្តេច​​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រិ​ទ្ឋិ​បណ្ឌិត បាន​ឲ្យ​ដឹងថា អណ្តូង​ទឹកស្អាត​ទាំងនេះ​គឺជា​អំណោយ​មូល​នី​ធិ​របស់​អ្នកឧញ៉ា​មហា​ភក្តី​សប្បុរិស​ភោ​គា​ធិបតី ហ៊ុន នាង និង​មហា​ឧបាសិកា ឌី ប៉ុក ត្រូវជា​មាតាបិតា​បង្កើត សម្តេច​តេ​ជោ​ហ៊ុនសែន​តែ​លោក​ទាំង​ពីរបាន ទទួលអនិច្ចកម្ម​ទៅហើយ​តែ​កាល​ដែល​លោក​ទាំងពីរ​នៅមាន​ជីវិត​គឺ​លោក​ចូលចិត្ត​ធ្វើបុណ្យ​ដាក់​ទាន​ជាពិសេស​ស​ប្រជាពលរដ្ឋ​នៅតាម​ទីជន​បទ​ដាច់ស្រយាល​ដែល​ខ្វះខាត​ទឹកស្អាត​ប្រើប្រាស់​នៅ​រដូវប្រាំង​ព្រោះ​ទឹកស្អាត​មាន​សារសំខាន​ណាស់​សំរាប់​មនុស្ស​និង​សត្វ​ទូទៅ​។​ហេតុ​ដូច្នេះហើយ​នៅពេលដែល​លោក​លាចាក​លោក​ទៅ​ទើប​កូនចៅ​សំរេចយក​ថវិកា​ដែល​នៅ​សេសសល់​ទាំង​ប៉ុន្មាន​និង​បច្ច័យ​នៃ​បុណ្យសព​លោក យកមក​ធ្វើជា​មូលនិធិ​អណ្តូង​ទឹកស្អាត ដាក់​ជូន​​ប្រជាពលរដ្ឋ​ប្រើប្រាស់ នៅ​គ្រប់​ខេត្ត​ក្រុង​ទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​រហូតមកដល់​ពេល​នេះ​មូល​នី​ធិ​អណ្តូង​ទឹកស្អាត​បានធ្វើ​ជូន​ប្រជាពលរដ្ឋ​បាន​ជាង​៥០០​អណ្តូង​ហើយ​រួមទាំង​អណ្តូង​ដែល​បានដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​បាន​ជាង​២០០​អណ្តូង​។

​ក្នុងឱកាស​នៃ​ពិធី​ប្រគល់​អណ្ត​ង​ទឹកស្អាត​នោះដែរ លោកស្រី ពេជ្រ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​បាន​នាំ ប្រសាសន៍​ផ្តាំផ្ញើ សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះ​លោកតា លោកយាយ បងប្អូន​ប្រជាពលរដ្ឋ​ដែល​បានមក​ចូលរួម​ទាំងអស់ ឲ្យ​ថែទាំ​សុខភាព​អោយបាន​ល្អ ពិសារ​ទឹក​ដាំ​ឆ្អិន​ជៀស​រាវ​ជំងឺរាក​រួស​ផ្សេងៗ​។​ក្នុងឱកាស​ខាងមុខនេះ សូម​បងប្អូន​អញ្ជើញ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​។​

​ក្រៅពី​ប្រគល់​អណ្តូង​ទឹកស្អាត លោកស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ក៏បាន​ដឹកនាំ​សមាគម​គ្រូពេទ្យ ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ចុះមក​ពិនិត្យ​និង​ព្យាបាល​សុខភាព​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ផងដែរ​រួមទាំង​មាន​ថ្នាំសង្កូវ​ចែក​ជួន​សំរាប់​ព្យាបាល​ជំងឺ​ស្រាលៗ​មួយចំនួនទៀត​។​លើសពីនោះ​បើ​មាន​ករណី​ពលរដ្ឋ​ណា​មាន​ជំងឺ​ធ្ងន់ធ្ងរ​គ្មាន​លទ្ធភាព​ព្យាបាល​លោកស្រី​និង​ក្រុមគ្រូពេទ្យ​បានសំរេច​យកមក​ព្យាបាល​ជួន​នៅ​រាជធានី​ភ្នំពេញ​។​រាល់​ការចំណាយ​ផ្សេងៗ​និង​ការព្យាបាល​ទាំងអស់​គឺជា​បន្ទុក​រប​ស់លោក​ស្រី​ផ្ទាល់ ដោយ​មិន​គិតពី​ពូជសាសន៍ ឬ​និន្នាការ​នយោបាយ​អ្វី​នោះទេ​៕​មន​