ប្រជាពលរដ្ឋ​ជួប​កា​លំបាក​ចំនួន​៤៨០​គ្រួសារ​នៅ​ស្រុក​បាកាន​ បានទទួល​អំណោយ​កាកបាទក្រហមកម្ពុជា​

637
ចែករម្លែក

​ដោយ : ​ពស​/​ពោធិ៍សាត់​ ៖ ប្រជាពលរដ្ឋ​ក្រីក្រ​និ​ជួប​គ្រោះរាំងស្ងួត​ចំនួន​៤៨០​គ្រួសារ​ នៅ​ឃុំ​ចំនួន​បួន​របស់​ស្រុក​បាកាន​ ខេត្តពោធិ៍សាត់ ​ត្រូវបាន​កាកបាតក្រហមកម្ពុជា​យក​អំណោយ​ទៅ​ចែក​ជួន​។​

ពិធី​ផ្តល់​អំណោយ​បាន​ប្រ​ព្រឹ​ត​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​២១ ​ខែតុលា ​ឆ្នាំ​២០១៨ ​នៅ​វិទ្យាល័យ​បាកាន​ក្រោម​វត្តមាន​លោកជំទាវ​ ម៉ែន​ នារី​សុ​ភ័​ក្ ត​អគ្គលេខាធិការរង​ទី​១​ តំណាង​ដ៏​ខ្ពង់ខ្ពស​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ​ហ៊ុនសែន ​ប្រធាន​កាកបាតក្រហមកម្ពុជា​ និង​ដោយមាន​ការអញ្ជើញ​ចូក​រួម​ដោយ​លោក​ ម៉ៅ​ ធនិន​ប្រធាន​កិ​ត្ត​យស, លោក​ខូ​យ ​រី​ដា ​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាតក្រហមកម្ពុជា ​ខេត្តពោធិ៍សាត់​។​
ប្រជាពលរដ្ឋ​ដែល​មក​ទទួល​អំណោយ​ទាំង​៤៨០​គ្រួសារ​នោះ​មានមក​ពី​ឃុំស្នាម​ព្រះ ឃុំ​អូ​តា​ប៉ោង ឃុំបឹង​បត់​កណ្តោល​ និង​ឃុំ​ខ្នារ​ទទឹង​។​

អំណោយ​មនុស្ស​ធ​ម៌​កាកបាតក្រហមកម្ពុជា​ ដែល​ផ្តល់ជូន​គឺ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​២៥​គីឡូក្រាម ​មី​១​កេស​ត្រីខ​១០​កំប៉ុង ​ឃី​ត​១​កញ្ចប់ ក្នុង​នោះ​មាន​មុង​១​ភួយ​១​សារុង​១​ក្រមា​១​និង​អាវយឺត​១​។​

លោកជំទាវ​ម៉ែន នារី​សុ​ភ័​ក្ត​បាន​ពាំ​នាំនូវ​កា​សាកសួរ​សុខ​ទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​ប​ណ្ឌិត​ ប៊ុន រ៉ានី ​ហ៊ុន​សែន​ ប្រធាន​កាកបាតក្រហមកម្ពុជា​ ដែលជា​និច្ចកាល​សម្តេច​តែងតែ​គិត​គួរ​ដល់​សុខ​ទុក្ខ​ប្រជាពលរដ្ឋ ​ដែល​ជួប​ការលំបាក​នៅ​គ្រប់​ទីកន្លែង​ទាំងអស់ ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ទាំ​អស់​៕B