ប្រជាពលរដ្ឋ​ដែលមាន​ជម្លោះដីធ្លី​នៅ​ឃុំ​ពីរ​ធ្នូ​មកសុំ​អន្តរាគមន៍​

971
ចែករម្លែក

​ដោយៈមុនីរ័ត្ន/​ភ្នំពេញៈ​ប្រជាពលរដ្ឋ​មកពី​ឃុំ​ពីរ​ធ្នូ​ស្រុក​ស្នួល​ខេត្តក្រចេះ​ដែលមាន​ជម្លោះ​ជាមួយ​ក្រុម ហ៊ុន​ចំការកៅស៊ូ​មេមត់ បានមក​ស្នាក់នៅ​វត្ត​ចាស់ នៅ​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា នៅ​ថ្ងៃទី​១៦​ខែឧសភា​នេះ​ដើម្បី​មក​តាម​ញត្តិ​ដាក់​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​

​លោក​តូច ឌុល បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ផ្ទុះ​ការតវ៉ា​កាលពី​ថ្ងៃទី​៨ មីនា​កន្លងទៅ​ប្រជាពលរដ្ឋ​ចូលទៅ ទីតាំង​ដី​មិន​បានទេ​ដោយមាន​ការដាក់​កម្លាំង​សន្តិសុខ​ក្រុមហ៊ុន​និង​កម្លាំងប្រដាប់អាវុធ​យាមកាម​។ ប្រជាពលរដ្ឋ​ចូលទៅ​ទីតាំង​ដី​ត្រូវ​ចាប់​ឲ្យ​ធ្វើ​កិច្ចសន្យា​។​
​លោក​បន្តថា​ប្រជាពលរដ្ឋ​នាំគ្នា​ចូល​កាប់ឆ្ការ​ដីព្រៃ​ធ្វើ​ចម្ការ​តាំងពី​ឆ្នាំ​២០១៤​អត់​ប៉ះពាល់​ដី​ក្រុមហ៊ុន​ទេ​។ ហើយ​កើត​ជម្លោះ​នៅ​ថ្ងៃទី​៨ មីនា ២០១៨​។ សំណូមពរ​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន ជួយ​អន្តរាគមន៍​បាន​ចូលទៅ​ធ្វើ​ចម្ការ​វិញ​៕​មន​

ប្រជាពលរដ្ឋដែលមកស្វែងរកអន្តរាគមន៍