ប្រជាពលរដ្ឋ​ដែលមាន​ប្រាក់ចំណូល​មធ្យម និង​ប្រាក់ចំណូល​ទាប​ក៏អាចមាន​លទ្ធភាព​ទិញ​លំនៅដ្ឋាន​បានតាម​តម្លៃថោក

404
ចែករម្លែក

ដោយ:ភ្នំ​ស្វាយ/បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ដែលមាន​ប្រាក់ចំណូល​មធ្យម និង​ប្រាក់ចំណូល​ទាប​ក៍​អាចមាន​លទ្ធភាព​ទិញ​លំនៅដ្ឋាន​បាន ដោយ​ទិញ​ផ្ទះ​ណា​តាម​តម្លៃថោកៗ​តាម​លុយ​ដែល​ខ្លួន​មាន។ ទោះយ៉ាងណា​ក៏មាន​គុណភាព សុវត្ថិភាព និង​ជា​សុខភាព​សម្រាប់​រស់នៅ​ប្រចាំថ្ងៃ​ដែរ​

នេះ​បើតាម​លោក​សេង ថា​នី អនុ​លេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ បាន​ថ្លែង​ក្នុង​អង្គសិក្ខាសាលា​ផ្សព្វផ្សាយ ស្តីពី​សៀវភៅ​ណែនាំ​បទដ្ឋាន​បច្ចេកទេស​លំនៅដ្ឋាន សម្រាប់​គ្រួសារ​ដែលមាន​ប្រាក់ចំណូល​មធ្យម និង​ប្រាក់​ចំណូល​​ទាប ដែល​បាន​ធ្វើឡើង​នៅ​សណ្ឋាគារ​ព្រះ​ចន្ទ ខេត្តបន្ទាយមានជ័យ នា​ថ្ងៃទី ១១ ខែ​មិនា ឆ្នាំ​២០១៩​។

អ្នកស្រី អនុប្រធាន​ម​ន្ទិ​រ​រៀបចំ​ដែនដី​ខេត្ត ក៏​ដូច​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ បាន​និយាយថា​ ការអភិវឌ្ឍន៍​វិស័យ​លំនៅដ្ឋាន បានរៀបចំ​នូវ​សៀវភៅ​បទដ្ឋាន​បច្ចេកទេស លំនៅដ្ឋាន​តម្លៃ​សម​ម្យ​រ មាន​សារៈសំខាន់​ណាស់ សម្រាប់​​គ្រួសារ​មាន​ប្រាក់ចំណូល​មធ្យម ឬ ប្រាក់ចំណូល​ទាប ដើម្បី​ជា​មូលដ្ឋានគ្រឹះ​សំខាន់ៗ សម្រាប់​ធុរកិច្ច​ជន ដែល​ប្រកប​អាជីវកម្ម អភិវឌ្ឍន៍​លើ​វិស័យ សំណង់​លំនៅដ្ឋាន ព្រមទាំង​តំរង់ទិស​ដល់​អ្នកសិក្សា គម្រោង​ប្លង់​ នឹង​ក្លាយជា​ឯកសារ​គោល សម្រាប់​ប្រើប្រាស់​នៅ​ទូទាំងប្រទេស ក្នុងការ​សាងសង់លំនៅដ្ឋាន​មាន​លក្ខណៈ តម្លៃ​សមរម្យ ដែលជា​ទីជម្រក ប្រកបដោយ​សុវត្ថិភាព ជា​សុខភាព សុភ​ម​ង្គ​ម បរិស្ថាន ល្អជា​ពុំខាន​ឡើយ​។​

លោក សេង ថា​នី អនុ​លេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​និយាយថា​៖​បច្ចុប្បន្ននេះ ប្រទេស​កម្ពុជា​បាន នឹង​កំពុងអភិវឌ្ឍន៍​ខ្លួន ឲ្យ​ក្លាយជា​សង្គម​មួយ​មាន​លក្ខណៈ​ទំនើប ស៊ី​វិស័យ តាមរយៈ​ការជំរុញ ការអភិវឌ្ឍន៍ ហេដ្ឋា​រចនាសម្ព័ន្ធ​សង្គម សេដ្ឋកិច្ច​សំខាន់ៗ និង​ចាំបាច់​ក្នុងការ​លើកស្ទួយ កម្រិតជីវភាព របស់​ប្រជាពលរដ្ឋ​ជាពិសេស ការអភិវឌ្ឍន៍ លំនៅដ្ឋាន​គ្រប់​ប្រភេទ ដើម្បី​បំពេញ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វ​ណ្ណះ​។

ដោយ​មើលឃើញ​ពី​កំណើន​ប្រជាពលរដ្ឋ​កើនឡើង​នោះ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ គោលនយោបាយ​ជាតិ ស្តីពី​លំនៅដ្ឋាន និង​គោលនយោបាយ​លើកទឹកចិត្ត និង​ការបង្កើត​កម្មវិធី​ជាតិ សម្រាប់​ការអភិវឌ្ឍន៍​លំនៅដ្ឋាន​សម​ម្យ ក្នុង​គោលបំណង​ជម្រុញ ការអភិវឌ្ឍន៍​ទីក្រុង ទីប្រជុំជន និង​ផ្តល់​លំនៅដ្ឋាន​តម្លៃថោកៗ តម្លៃ​សមរម្យ និង​សម​ស្រប​ដល់​ការរស់នៅ ប្រកបមុខរបរ​ចិ​ញ្ជឹមជីវិត ប្រកបដោយ​សុវត្ថិភាព ផាសុខភាព និង​សេចក្តីថ្លៃថ្នូរ​។​

គួរ​បញ្ជាក់ថា លំនៅដ្ឋាន​សមរម្យ​គឺជា​ប្រភេទ​លំនៅដ្ឋាន សម្រាប់​គ្ឬួ​សារ​ដែលមាន​ប្រាក់​ចំណូល​មធ្យម ឬ​ប្រាក់ចំណូល​ទាប សាង់សង់ឡើង​ដោយ​ក្រុមហ៊ុន​ឯកជន ដោយ​ទទួល​បាន​ការលើកទឹកចិត្ត និង​គាំទ្រ​ពី​រាជរដ្ឋាភិបាល​លើ​ផ្នែក​សំខាន់ៗ បី គឺ​ ទី​១.ផ្នែក​វិនិយោគសាធារណៈ, ទី​២.ផ្នែក​សារពើ​ព័ន្ធ អាករ និង​កម្រៃ​ផ្សេងៗ និង​ទី​៣.ផ្នែក​និយ័តកម្ម៕B/