ប្រជាពលរដ្ឋ​ថា​ផ្លូវ​៦០​ម៉ែត្រ​គួរ​មាន ដាំ​ដើមឈើ​ជា​ម្លប់​នៅ​សងខាង​ផ្លូវ

3067
ចែករម្លែក

​ភ្នំពេញ​៖ មហាវិថី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​(​ផ្លូវ​៦០ ម៉ែត្រ​) ចាប់ពី​ច្រមុះ ជ្រូក​ក្បាលថ្នល់​កាត់ ត្រង់​ទៅដល់​ផ្លូវជាតិ​លេខ​២ គឺជា​ផ្លូវ​ដ៏​ធំ ដំបូង​គេ​នៅ​កម្ពុជា ដែល​បាន​ជួយ កាត់បន្ថយ​ការកកស្ទះ​ចរាចរ និង​ជា ប្រភេទ​ផ្លូវ​កៅស៊ូ​បេ​ទី​មី​ណឺ​ងាយស្រួល ធ្វើដំណើរ​។ បើទោះបី​យ៉ាងនេះ​ក្តី ប្រជាពលរដ្ឋ​ចង់ឃើញ​មហាវិថី​ដ៏​ធំ មួយ​នេះ​ពោរពេញ​ទៅដោយ​ដើមឈើ ដែលមាន​ផ្កា និង​មែក​សាខា មាន​ម្លប់ ត្រឈឹងត្រឈៃ​នៅ​សងខាង​ផ្លូវ ដែល​ជួយ​លើក​សោភ័ណ ភាព​ផ្លូវ​មួយ​នេះ​ឱ្យ​កាន់តែ​មានការ​ទាក់ទាញ​សម្រាប់​អ្នកធ្វើដំណើរ ។​
​ ​
​ចាប់តាំងពី​ផ្លូវ​ដ៏​ធំ​ល្វឹងល្វើយ នេះ​ត្រូវបាន​បើក​ឱ្យ​យានយន្ត​ធ្វើដំណើរ រយៈពេល​មួយឆ្នាំ​កន្លងមក បាន​បង្ក​ការ ងាយស្រួល​យ៉ាងច្រើន​សម្រាប់​អ្នកធ្វើ ដំណើរ​ទៅមក​តាម​ផ្លូវជាតិ​លេខ​២ ដោយ​មិនចាំបាច់​ឆ្លងកាត់​ក្រុង​តាខ្មៅ​ហើយ ថែមទាំង​ចំណេញ​ពេលវេលា​ជាច្រើន ។​

​ប្រជាពលរដ្ឋ​បាន​ប្រៀបធៀប នៅ​ផ្លូវ​ដើមទី ដែលមាន​ដាំ​ដើម​គគីរ​នៅ សងខាង​ផ្លូវ​ថា បើទោះបី​ពេលនេះ​វា មិនទាន់​ដុះ​លូតលាស់​ធំ​នៅឡើយ ទើប តែមាន​កម្ពស់​២-៣​ម៉ែត្រ​ប៉ុន្តែ​ពេល មើល ទៅ​ហាក់​មិនសូវ​ជា​ផ្លូវ​ត្រងោល​ពេក ។
​ ​
​លើសពីនេះ ពេល​បានឃើញ ផ្លូវ​ដ៏​ធំ​នេះ​មាន​ដាំ​ដើមឈើ​តែ​តិចតួច មែនពិត​តែ​វា​បានផ្តល់​ក្តីសង្ឃឹម ក្នុង​ចិត្ត​ថា រយៈពេល​មិនយូរ​មិនឆាប់​ទេ វា​នឹង​ធំ​លូតលាស់​សម្រាប់​ជា​ម្លប់​ដល់​អ្នកធ្វើដំណើរ មិនឱ្យ​ក្តៅ​ហួតហែង​ខ្លាំងពេក​ផងដែរ ៕ ដោយ​: សម្បត្តិ​កញ្ញា​

#