ប្រជាពលរដ្ឋ​ថ្លែងអំណរគុណ​អភិបាលខណ្ឌ​ទួលគោក​ចាត់​មន្ត្រី​ជំនាញ​ចុះ​បិទ​ទីតាំង​សិប្បកម្ម​ខ្វៃ​ជ្រូក​

641
ចែករម្លែក
  • 27
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ប្រជាពលរដ្ឋ​នៅ​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួ​ល​គោក បាន​ថ្លែងអំណរគុណ​ដល់​លោក​អភិបាល​ខណ្ឌទួលគោក ដែល​បាន​ចាត់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចុះ​បិទ​ទីតាំង​សិប្បកម្ម​ខ្វៃ​ជ្រូក ដែល​បង្ក​ហានិភ័យ​ដល់​ប្រជាពលរដ្ឋ​។ ការចុះ​បិទ​ទីតាំង​ខ្វៃ​ជ្រូក​នេះ បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩ គឺ​បន្ទាប់ពី​មន្ត្រី​ជំនាញ​បាន​ពិនិត្យឃើញថា ទីតាំង​ខ្វៃ​ជ្រូក​នេះ ពិតជា​បង្ក​ឲ្យ​មាន​ហានិភ័យ​ដល់​ប្រជាពលរដ្ឋ និង​គ្មាន​អនាម័យ​ត្រឹមត្រូវ​។​

​ប្រជាពលរដ្ឋ​បាន​ថ្លែងថា ពួកគាត់​មានការ​សប្បាយរីករាយ​នៅពេលដែល​ឃើញ​អាជ្ញាធរ​មូលដ្ឋាន​ដែល​បាន​យកចិត្តទុកដាក់​គិតគូរ​ពី​ទុក្ខ​កង្វល់​ប្រជាពលរដ្ឋ និង​បាន​ដោះស្រាយ​សំណូមពរ​។ ហើយ​ជាពិសេស​ពួកគាត់​បាន​សូម​ថ្លែង​អរគុណ​ដល់​លោក​អភិបាលខណ្ឌ​ដែល​បាន​យកចិត្តទុកដាក់​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ ដោយបាន​ចាត់​មន្ត្រី​ជំនាញ​ចុះ​ដោះស្រាយ និង​បិទ​ទីតាំង​សិប្បកម្ម​ខ្វៃ​ជ្រូក​។​

​សូមជម្រាបថា ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក បានដាក់​ពាក្យ​ប្តឹងទៅ​ចៅសង្កាត់​ផ្សារ​ដើម​គរ ស្នើសុំ​អោយ​បិទ​ទីតាំង​អាជីវកម្ម​ជ្រូក​ខ្វៃ​មួយកន្លែង​មាន​ម្ចាស់​ឈ្មោះ លឹម លី​ជាង​ស្ថិតនៅ​ផ្ទះ​លេខ ២៦Bz ផ្លូវ​២០៦z ភូមិ​១៤ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក​។ បណ្តឹង​នេះ​បាន​ធើ​ឡើង​គឺ​ដោយសារតែ​ទីតាំង​អាជីវកម្ម​ជ្រូក​ខ្វៃ​នេះ បាន​បង្ក​ហានិភ័យ​ជាច្រើន​ដល់​ប្រជាពលរដ្ឋ​រស់​នៅក្បែរនោះ ដូចជា បង្ក​ក្លិនស្អុយ បង្ហូរ​អាច​ម៌​ជ្រូក​ចូលក្នុង​លូ យក​ផ្លូវ​ធ្វើជា​អាជីវកម្ម និង​ជាពិសេស​កាលពី​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១៩ កន្លងមក​ថ្មី​នេះ បាន​បង្កអោយមាន​អគ្គិភ័យ ធ្វើអោយ​ប្រជា​ពល រដ្ឋ​ភ័យ​ជ្រួលច្របល់​នាំគ្នា​ជួយ​ពន្លត់​៕ ល​