ប្រជាពលរដ្ឋ​ទទូច​សុំ​អន្តគ​មន៍​ពីស​ម្តេច ហ៊ុន សែន ករណី​ក្រុម​យោធា K88 កំពុង​រំលោភបំពាន​យក​ដី​

759
ចែករម្លែក

ដោយ​: មុនី​រ័ត្ន​
​កំពង់ឆ្នាំង​:
ទំនាស់​ដី​ដ៏​យូរអង្វែង​នៅ​ចំណុច អាស្រម​បង្គោល​កី​ស្រី​ម៉ៅ បានចាប់ផ្ដើម​ក​ក្រើ​កឡើ​ង​វិញ​ទៀតហើយ ដោយ​ប្រជារាស្ត្រ​មកពី​ភូមិ​ចំនួន​៣​ផ្ទុះ​ការតវ៉ា​ជាថ្មី​ម្តងទៀត​។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​មកពី ៣​ភូមិ អាជ្ញាធរ​៣​ឃុំ​និង​គណៈកម្មការ​វត្ត អាស្រម​បង្គោល​កី​ស្រី​ម៉ៅ បាន​ទទូច​សុំ​សម្តេច​តេ​ជោ និង សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត មេ​តា​ជួយផ្តល់​យុ​ត្តិ​ធ​ម៍ នៅ​ពេក​ដែល​ប្រជារាស្ត្រ​អះអាងថា ក្រុម​យោធា​k88 រំលោភបំពាន់​យក​ដី​របស់​ពួកគាត់​។

​ហេតុការណ៍​ផ្ទះការ​តវ៉ា​ជាថ្មី​ម្តងទៀត​នេះ​បាន កើតឡើង នៅវេលា​ម៉ោង​ប្រមាណ​ជា​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៦​កក្កដា​២០១៩ នៅ​ចំណុច ភ្នំ​បង្គោល​កី អា​ស្រ័​ម​ស្រី​ម៉ៅ ដែល​ស្ថិតនៅ​ក្នុងភូមិ​គល់​គប់ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង​។​

-​ហេតុការណ៍​តវ៉ា​នេះ​កើតឡើង​បន្ទាប់ពី ស​.​ជ​.​ណ កាត់​យក​ដី​អា​ស្រម​បង្គោល​កី​ស្រី​ម៉ៅ និង​ដី​ប្រជាពលរដ្ឋ​៥៣​ក្បាលដី និង​ភ្នំ​៥ ដែល​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​រាល់ថ្ងៃ​របស់​ប្រជាពលរដ្ឋ​៤​ឃុំ ស្រែ​ថ្មី ជ្រៃ​បាក់ ព្រៃ​មូល គ្រាំ​លាវ​។​

​ក្នុង​ហេតុការណ៍​តវ៉ា​ខាងលើ ប្រជា​ពល​រាស្ត្រ បាន​ទទូច​ម្តង​ហើយ​ម្តងទៀត សុំឱ្យ​សម្ដេច​តេ​ជោ និរាករណ៍ លិខិត​លេខ (១៥៤ សជណ ម​យ​) ចុះ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៩ ទីស្ដីការគណៈរដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី (​ដោយ​អនុរដ្ឋលេខាធិការ ឯកឧត្តម ឆាយ វ៉ាន់​នឿន​) កម្មវត្ថុ​ស្ដីពី​របាយការណ៍​លទ្ធផល​ចុះ​ស្រាវជ្រាវ ទីតាំង​រៀបចំ​ការកសាង​សង់​មជ្ឈមណ្ឌល k ៨៨ នៅក្នុង​ភូមិ​គល់​គប់ ឃុំ​ស្រែ​ថ្មី និង​ភូមិ​ព្រះរាម​រង្សី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង និង​ស្នើសុំ​គោលការណ៍​មួយចំនួន​។​

-​ប្រជាពលរដ្ឋ​ទាំងនោះ​អះអាងថា ប្រហែល សម្តេច​តេ​ជោ លោក​មិន​បានដឹង​ការពិត​នោះទេ​។

​ពីព្រោះ​សម្តេច បង្កើត​ទី​តាំ​នេះ តាម​ព្រះរាជ​ក្រិ​ត្យ​(​តំបន់​សហគ្រាស​សេរី​) ហើយ​ក៏មាន​ព្រះរាជ្យក្រឹត្យ និរាករណ៍​ចោល​វិញ ពិសេស​ជា​នេះ សម្តេច បានប្រកាស​ជា​សាធារណៈ កាត់​ដី​ទាំងអស់​ជូន​ប្រជាពលរដ្ឋ​(​ទុក​តែ​តួ​ព្រលាន​) ក្នុងឱកាស​ដែល​សម្តេច​ចុះ​ចែក​ប័ណ្ណ​កម្ម​សិទ្ធ នៅ​ព្រលានយន្តហោះ​ឃុំ​គ្រាំង​លាវ​។ ប្រជាពលរដ្ឋ និង អាជ្ញា​៤​ឃុំ និង​អាជ្ញាធរខេត្ត ឆ្ងល់​ថា ហេតុ​អី​សម្តេច​កាត់​អោយ​ទាហាន​ទៅវិញ បើ​ទាហាន k88 ចាក់ចេញ​តាំងពី​ឆ្នាំ​១៩៨៩ បើ​គិត​មកដល់ពេលនេះ​៣០​ឆ្នាំ​គត់​។ ហើយ​អាជ្ញាធរ​បានប្រគល់​ដី​នេះ​អោយ​ប្រជាពលរដ្ឋ​អស់​ហេ​ី​យ​។​

​ប្រជាពលរដ្ឋ​បានអោយដឹងថា​ទើប​នៅ​ព្រឹក​ថ្ងៃទី ៣ ខែមិថុនា ២០១៨ ប្រជាពលរដ្ឋ​ចំនួន ៣ ភូមិ បាន​ផ្ទុះ​ការតវ៉ា​សាជាថ្មី​ទៀត ខណៈដែល​បានទទួល​ដំណឹង​ថា​ក្រុម​ទា​ហ៊ាន​k 88 រួម​និង មន្ត្រី​សុរិយោដី​បានធ្វើ​ការចុះវាស់វែង​ដីធ្លី​របស់​ពួកគាត់​យក​ធ្វើជា​កម្មសិទ្ធិ​។​ហើយ​ដី​នោះ​ពួកគាត់​បាន​កាន់កាប់​តាំងពី​ឆ្នាំ ១៩៨២ រហូតមកដល់​បច្ចុប្បន្ន​នេះ​។​

​សូមបញ្ជាក់​ផងដែរ​ថា កន្លងមក​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង មាន​មេឃុំ​ចំនួន​៤ និង​ប្រជាពលរដ្ឋ ធ្លាប់បាន​ទទូច​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី មេត្តា​ពិនិត្យ​លទ្ធភាព រក្សាទុក​ដី និង ភ្នំ​ទាំងអស់នេះ អោយនៅ​ជា​សម្បត្តិ​សាធារណៈ ជាធម្មតា ដូច​សព្វថ្ងៃ​សម្រាប់ ព្រះសង្ឃ និង ប្រជាពលរដ្ឋ​អាស្រ័យ​ផល​ទៅតាម​ប្រពៃណី​ទំនៀម​ទំលាប់​ដោ​យកក្តី​អនុគ្រោះ​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​(​ស ជ ណ​) បានបញ្ជាក់​ថា​លុប​ដី​ដែលមាន​ការទន្ទ្រាន​កាន់កាប់​ពេល​ថ្មីៗ​នេះ ដែល​ជ្រក​ក្រោម​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា​ថែម​ទៀតផង ខណៈដែល​ពួកគាត់​បាន​កាន់កាប់​យូរណាស់​មកហើយ​។​
(​សូម​ពិនិត្យ​ខ្លឹមសារ ស ជ ណ​)​ដូចខាងក្រោម​។​

​ប្រភពពី​ប្រជាពលរដ្ឋ​បានអោយដឹងថា​នៅ​ឆ្នាំ ២០១២ ក្នុងឱកាស​ដែល​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ចែក​ប័ណ្ណកម្មសិទ្ធិ​ដី​ដែល​បាន​វាស់វែង​ដោយ​ក្រុមយុវជន​ស្ម័គ្រចិត្ត​របស់​សម្តេច នៅលើ​ទីតាំង​ព្រលានយន្តហោះ​នោះ សម្ដេច​តេ​ជោ បានប្រកាស​ស្នើសុំ​ព្រះមហាក្សត្រ​លុបចោល​តំបន់​សហគ្រាស​សេរី​វិញ ដោយ​ព្រះរាជក្រឹត្យ​ថ្មីៗ លេខ នស​/​រកត /១០១២/ ៩៤៧ ចុះ​ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១២ ស្ដីពី​ការ ន​រាក​រណ៍ តំបន់​សហគ្រាស​សេរី រក្សា​ទុ​កុ​ដី សម្រាប់​ស្នូល របស់​ព្រលានយន្តហោះ​ត្រឹមតែ (១៤១៥ ហិកតា​) តែប៉ុណ្ណោះ ចំណែក​ដី​ក្រៅពីនេះ​ប្រគល់ជូន​ប្រជាពលរដ្ឋ​វិញ ដែល​ត្រូវបាន​អាជ្ញាធរ និង ប្រជាពលរដ្ឋ​អបអរសាទរ​យ៉ាងខ្លាំង​។

​អាជ្ញាធរខេត្ត​ធ្លាប់បាន​បញ្ជាក់ថា ក្រសួងការពារជាតិ មិនមាន​ឯកសារ​ច្បាស់លាស់ ស្ដីពី​ការកាន់កាប់​គ្រប់គ្រង​ដី​តំបន់​នោះទេ​ពីមុនមក​ដើម្បី​ពន្យល់​អាជ្ញាធរខេត្ត និង ប្រជាព​រដ្ឋ ឲ្យ​ពួកគាត់​បាន​យល់ ក្នុងនោះ​ក្រុមការងារ​ក្រសួងការពារជាតិ​គ្រាន់តែ​បានចង្អុលបង្ហាញ​ថា​ដី​ឃ្លាំង​កា​៨៨ មាន​ទំហំ ២៦៨ ហិកតា​។

​បងប្អូន​ប្រជាពលរដ្ឋ​សូម​អំពាវនាវ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​មេ​តា​ជួយ​ចាត់វិធានការ​ណាមួយ​ដោះស្រាយ​ជួន​ប្រជាពលរដ្ឋ​៤​ឃុំ​កាន់កាប់​ដី​នេះ​ឡើងវិញ​ប្រសិនបើ​ក្រសួងការពារជាតិ នៅតែ​បន្ត រៀបចំ​ឃ្លាំង​កា​៨៨ នោះ​ពិតជា​ធ្វេ​ី​អោយ​ប៉ះទង្គិច​សន្តិ​អារម្មណ៍​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង ហើយ​មានការ​ថ្នាំងថ្នាក់​ដល់​ថ្នាក់ដឹកនាំ​ផងដែរ​៕ ល​