ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​បណ្ដើរៗ​ហើយ​ខណៈ​បុណ្យ​ភ្ជុំបិណ្ឌ​ជិត​ដល់​

810
ចែករម្លែក

ដោយ : ​ចាន់តូ​/​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​៤​ ខែតុលា ​ឆ្នាំ​២០១៨ ត្រូវ​និង​វេន​កាន់បិណ្ឌ​ទី​១០ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ នៅសល់​៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ គិត​ទាំង​ថ្ងៃ​ភ្ជុំ​ធំ​គឺ​៥​ថ្ងៃ ឃើញថា​ប្រជាពលរដ្ឋ​ចាប់ផ្ដើម​ធ្វើដំណើរ​ត្រលប់​ទៅលេង​ស្រុកកំណើត​ជួបជុំ​សាច់ញាតិ​នា​ឪ​កាស​បុណ្យ​ភ្ជុំបិណ្ឌ​។ សង្កេតឃើញ​ចរាចរណ៍​នៅ​ភ្នំពេញ នៅតាម​ដងផ្លូវ​មានការ​កកស្ទះ​ខ្លាំង ។​

​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ គឺជា​ពិធីបុណ្យ​ប្រពៃណី​ដ៏​ធំ​មួយ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​គោរព​ប្រតិ​ប​ត្ដិ​ធ្វើជា​រៀងរាល់ឆ្នាំ ដោយ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា នៅ​ទីវ​ត្ត​អារាម​នានា ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​វិញ្ញាណក្ខន្ធ​បុព្វការី​ជន ដែល​បាន​ចែក​ដ្ឋា​ន​ទៅ​លោក​ខាងមុខ ដែលមាន​រយៈពេល​១៥​ថ្ងៃ ដោយ​ចែក​១៤​ថ្ងៃជា​ថ្ងៃ​កាន់បិណ្ឌ​គឺ​ចាប់ពី​ថ្ងៃ​១​រោច​ដល់​ថ្ងៃ​១៤​រោច និង​១៥​រោច​ជា​ថ្ងៃ​ភ្ជុំបិណ្ឌ​ភ្ជុំ​ធំ ។

​ជា​រៀងរាល់ឆ្នាំ នៅពេល​ដល់​ថ្ងៃ​១​រោច ខែភទ្របទ ជា​ថ្ងៃ​ត្រូវ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ គ្រប់​បងប្អូន​កូនចៅ សាច់ញាតិ​សន្ដាន​ទាំងអស់ ទោះ​នៅ​ទីជិត ឬ​ទី​ឆ្ងាយ តែងតែ​ធ្វើដំណើរ​ទៅលេង​ដ្រុ​ក​កំណើត​ជួបជុំគ្នា ជាពិសេស​លោកអ្នក​មាន​គុណ ពីរ គឺ​ឪពុកម្ដាយ ដើម្បី​ជូន​លុយ​និង​រៀបចំ​ម្ហូបអាហារ បាយ​សម្ល ជូន​គាត់​ហូប ពិសារ ព្រមទាំង​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​អារាម​, បោះ​បាយបិណ្ឌ​, ពូន​ភ្នំខ្សាច់ និមន្ត​ព្រះសង្ឃ​បង្សុកូល ដើម្បី​ឧទ្ទិស្ស​កុសល​ដល់​សាច់ញាតិ ដែល​ស្លាប់បាត់​បង់ជីវិត​ទៅ កើតជា​ប្រេត​៕​B