ប្រជាពលរដ្ឋ​និយាយថា​៖​ពួកគាត់​ស្ទើរតែ​មិន​ជឿថា​សម័យ​នេះហើយ​នៅតែមាន​រថយន្ត​ជិះ​ទៅលេង​ស្រុកកំណើត​អត់​អស់​លុយ​

910
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​

​ភ្នំពេញ​៖​មុន​ចេញដំណើរ​ឡើង​រថយន្ត​ស្ត្រី​ម្នាក់​មានកូន​២​នាក់​ត្រៀម​ឡើង​រថយន្ត​ទៅ​ខេត្តបន្ទាយមានជ័យ​ក៏​ដូច​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត​លើកឡើង​ប្រាប់​លោក​អភិបាល​រាជធានី​ភ្នំពេញ​ដែល​មក​ជូន​ដំណើរ​ពួកគាត់​ថា​៖​សម្រាប់​ពួកគាត់​ស្ទើរតែ​មិន​ជឿថា​សម័យ​នេះហើយ​នៅតែមាន​រថយន្ត​ជិះ​ទៅលេង​ស្រុកកំណើត​រាប់រយ​គីឡូ​ដោយ​មិន​អស់​លុយ​ទៀត​ពិតជា​ពិសេស​ណាស់​។​ពិតជា​សម័យ​សម្ដេច​តេ​ជោ​សែន​អ្វីៗ​មិន​ធ្លាប់មាន​គឺមាន​អ្វីៗ​នៅពេលនេះ​។​
​ជាក់ស្ដែង នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៨​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ រួមទាំង​មន្ត្រីក្រោមឱវាទ បាន​ចុះទៅពិនិត្យ​ផ្ទាល់​និង​ជូន​ដំណើរ​ប្រជាពលរដ្ឋ​ដែល​ជិះ​រថយន្តក្រុង​សាធារណៈ​ដោយ​ឥតគិតថ្លៃ ទៅលេង​ស្រុកកំណើត ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​រហូតដល់​ទីតាំង​ចេញដំណើរ​នៅ​ភូមិ​ដើម​គរ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ​។​
​ពាក់ព័ន្ធ​ការងារ​នេះ​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បានឱ្យដឹងថា​៖​មាន​ប្រជាពលរដ្ឋ កម្មករ​-​កម្មការិនី និង​អ្នកដំណើរ​យ៉ាងច្រើន បានមក​ជិះ​រថយន្តក្រុង​សាធារណៈ ដោយ​ឥត​បង់ប្រាក់​នៅ​ចំណត​មួយ​នេះ​។ លោក​បន្តថា ពួកគាត់​ទាំងអស់គ្នា បានបង្ហាញ​ទឹកមុខ​សប្បាយរីករាយ និង​សម្តែង​ការថ្លែងអំណរគុណ​យ៉ាងខ្លាំង ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បានផ្តល់​កាដូ​ដ៏​មានតម្លៃ​នេះ​និង​ថ្លែងអំណរគុណ​ដល់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ជួយ​ចាត់ចែង​និង​ជូន​ដំណើរ​ពួកគាត់​ដោយផ្ទាល់​ថែមទៀត​ផងរ​។​
​គួរ​បញ្ជាក់ថា​៖ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ របស់​ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​នានា ក៏ដូចជា​ត្រឡប់​ពី​ខេត្ត​នានា​ត្រឡប់មក​រាជធានី​ភ្នំពេញ​វិញ ឱ្យមាន​លក្ខណៈ​ល្អប្រសើរ​នោះ នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ឱ្យ​សាលា​រាជធានី​ភ្នំពេញ បញ្ចេញ​រថយន្តក្រុង សាធារណៈ​១២០​គ្រឿង ដើម្បី​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ទៅមក​មិន​គិតថ្លៃ រយៈពេល​៦​ថ្ងៃ នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​។​ការដឹក​ជូន​ប្រជាពលរដ្ឋ​ទៅវិញទៅមក ដោយ​ឥតគិតថ្លៃ រវាង​រាជធានី​ភ្នំពេញ​ទៅ​ស្រុកកំណើត​នេះ ចាប់ផ្តើម​ធ្វើឡើង​នៅ​រៀងរាល់​ម៉ោង​៥៖៣០​នាទី​ព្រឹក ពីថ្ងៃ​ទី​០៦ ដល់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨ ដោយ​អនុវត្ត​នៅលើ​ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​៦, ផ្លូវជាតិ​លេខ​៧ និង​ផ្លូវជាតិ​លេខ​៨​។​
​នៅមុន​ពេលចេញ​ដំណើរ​អ្នកយក​ព័​ត៍​មាន​យើង​បាន​ជួប​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​បានបង្ហាញ​ការសប្បាយរីករាយ​ជាមួយនឹង​កាដូរ​ជិះ​រថយន្តក្រុង ដោយ​មិន​គិតថ្លៃ​ក្នុង​ឧិ​កាស​បុណ្យ​ភ្ជុំបិណ្ឌ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​រថយន្តក្រុង​ចំនូ​ន​២១៥​គ្រឿង​សំរាប់​បម្រើសេវា​ដឹកជញ្ជូន​ប្រជា ពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ​ទៅតាម​បណ្តា​ខេត្ត​ក្រុង​នានា និង​ពី​ខេត្ត​ក្រុង​ទាំង​១៨​មកកាន់​រាជធានី​ភ្នំពេញ​វិញ​ក្នុង​ឧិ​កាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ដោយ​មិន​គិតថ្លៃ​ចាប់ពី​ថ្ងៃទី​៦​ដល់​ថ្ងៃទី​១១​តុលា ឆ្នាំ​២០១៨​ដើម្បី​សំរួល​ដល់​ការចំណាយ​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ​ទៅលេង​ស្រុកកំណើត​នា​ឧិ​កាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។​
​ ​ក្នុងឱកាស​នោះ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ដែល​បាន​ជូន​ដំណើរ​ប្រជាពលរដ្ឋ​នាពេលនោះ​ដោយបាន​គូសបញ្ជាក់ថា​៖​នេះ​ជា​កាដូរ​ថ្មី​១​ទៀត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​ដោយ​មិន​បង់ប្រាក់​តាមរយះ​រថ​យន្ត​ក្រុង​ដឹកជញ្ជូន​សា​ធា​រណះ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​បងប្អូន​ទទួលបាន​ទាំង​សុវត្ថិភាព​,​ផាសុខភាព និង​ពុំ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ផ្សេងៗ​ផងដែរ​។​
​ ​មន្ត្រី​ជំនាញ​បានឱ្យដឹងថា​៖​ក្នុងចំណោម​រថយន្ត​ទាំង​២១៥​គ្រឿង​នេះ​ត្រូវបាន​បែងចែក​ជា​២​ផ្នែក​គឺ​៖​សំរាប់​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ចំនួន​៩៥​គ្រឿង​រយះពេល​៣​ថ្ងៃ​គឺ​ពីថ្ងៃ​ទី​៨​ដល់​ថ្ងៃទី​១០​តុលា​។​រីឯ​១​ផ្នែក​ទៀត​សំរាប់​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ទៅលេង​ស្រុកកំណើត​តាម​បណ្តា​ខេត្ត​ទាំង​ទៅ​និង​មក​រយះពេល​៦​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​៦​ដល់​ថ្ងៃទី​១១​តុលា​ដោយ​ចេញដំណើរ​ចាប់ពី​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​។ ចំណែក​ចំណត​ចេញដំណើរ​ត្រូវបាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដាក់ពង្រាយ​រថយន្ត​តាម​គោលដៅ​នៃ​ច្រកចេញចូល​រាជធានី​ភ្នំពេញ​មានដូចជា​៖​ចំណុច​ផ្លូវ​៦០​ម៉ែត្រ​ក្នុង​សង្កាត់​ចាក់អង្រែ​,​ចំណត​ផ្សារ​សិន​ជូ​រី​ផ្លា​ហ្សា​,​ចំណត​សួនច្បារ​ឬ​ស្សី​កែវ​,​ចំណុច​ផ្លូវ​បេតុង​ក្នុង​តំបន់​អភិវឌ្ឍ​ន៏​ជ្រោយចង្វា និង​ចំណត​គីឡូម៉ែត្រ​លេខ​៩​។​
​ជាមួយនឹង​ការយកចិត្តទុកដាក់​ពីស​ម្ដេច​តេ​ជោ​ហ៊ុនសែន​និង​ការចាត់ចែង​បន្ត​ដោយ​លោក​អភិបាល​រាជធានី​ភ្នំពេញ​នាពេលនេះ​បងប្អូន​ប្រជាពលរដ្ឋ​អ្នកធ្វើដំណើរ​បានបង្ហាញ​ក្តី​រីករាយ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល ជ្រៅ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ដែល​បាន​គិតគូ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា និង​ជួយ​សំរួល​ដល់​បងប្អូន​ចំពោះ​ការចំណាយ​លើ​ការធ្វើដំណើរ​នេះ ហើយ​នេះ​ក៏​មិនមែនជា​លើក​ទី​១​ដែរ​ដែល​សម្តេច​តែង​បានគិត គូ​ចំពោះ​ផល​ប្រ​យោ​ជ​ន៏ និង​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​៕