ប្រជាពលរដ្ឋ​បញ្ចប់​ការតវ៉ា​និង​វិល​ទៅ​កោះកុង​វិញ ក្រោយ​រកបាន​ដំណោះស្រាយ​

1521
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: បន្ទាប់ពី​ផ្ទុះ​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ជីខ ស្រុកស្រែ​អំបិល ខេត្តកោះកុង ដែលមាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន លី យ៉ុង​ផាត់ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​ចាត់​ក្រុមការងារ​សហការ​ជាមួយ​ក្រុមការងារ​រប​ស់​អាជ្ញាធរ​ខេត្តកោះកុង ដើម្បី​ពិនិត្យ​អត្តសញ្ញាណ​អ្នកកាន់កាប់ និង​ដី​ពាក់ព័ន្ធ​និង​ករណី​វិវាទ ចាប់ពី​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៨ រហូត​រួចរាល់​ជា​ស្ថាពរ​ឈានទៅ​ដោះស្រាយ​បញ្ចប់​។​

​ចំណែក​ប្រជាពលរដ្ឋ​ជាង​១០០​នាក់ តំណាងអោយ​៣០២​គ្រួសារ បាន​យល់ព្រម​ត្រឡប់​ទៅ​ខេត្តកោះកុង​វិញ ដើម្បី​រង់ចាំ​ក្រុមការងារ​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ចុះទៅ​ដោះស្រាយ​។​

​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​បញ្ជាក់ថា “​ដំណោះស្រាយ​ត្រូវបាន​បញ្ចប់​ដោយមាន​កា​រស​ម្រ​ប់​សម្រួល​ពី​ឯកឧត្តម ជា សុផារ៉ា ខណៈ​នេះ​ពួកគាត់​ឡើង​ឡាន​ទៅផ្ទះ​វិញ​”​។​

​យោងតាម​សេចក្តីប្រកាស​ព័​ត៍​មាន​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃទី​១៨ ខែឧសភា បាន​ឲ្យ​ដឹងថា យោងតាម​លិខិត​ចុះ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៨ របស់​រដ្ឋបាល​ខេត្តកោះកុង សំណូមពរ​របស់​ប្រជាពលរដ្ឋ​៣១៦​គ្រួសារ ស្ថិតនៅ​ស្រុកស្រែ​អំបិល ស្រុក​បទុម​សាគរ ខេត្តកោះកុង និង​សំណូមពរ​ប្រជាពលរដ្ឋ​១៧០​គ្រួសារ ស្ថិតនៅ​ស្រុកស្រែ​អំបិល ខេត្តកោះកុង ដែលមាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន Koh Kong Plantation Co,Ltd និង​ក្រុមហ៊ុន Koh Kong Sager Industry ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​ចាត់​ក្រុមការងារ​សហការ​ជាមួយ​ក្រុមការងារ​រប​ស់​អាជ្ញាធរ​ខេត្តកោះកុង ដើម្បី​ពិនិត្យ​អត្តសញ្ញាណ​អ្នកកាន់កាប់ និង​ដី​ពាក់ព័ន្ធ​និង​ករណី​វិវាទ ចាប់ពី​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៨ រហូត​រួចរាល់​ជា​ស្ថាពរ​ឈានទៅ​ដោះស្រាយ​បញ្ចប់​។​

​សូមជម្រាបថា កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា ប្រជាពលរដ្ឋ​បាន​ដើរ​ហែរ​ក្បួន​ពី​វត្ត​សាមគ្គី​រង្ស៊ី ដោយ​ថ្មើរជើង ដើម្បី​ធ្វើដំណើរ​ឆ្ពោះទៅ​ភូមិគ្រឹះ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ជិត​វិមានឯករាជ្យ ប៉ុន្តែ​នៅពេល​មកដល់​ស្តុ​ប​ពេទ្យ​ចិន ត្រូវ​សមត្ថកិច្ច​ហាមឃាត់ ដោយ​អោយ​ប្រជាពលរដ្ឋ​ទៅ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ដើម្បី​ដោះស្រាយ​៕ ល​