ប្រជាពលរដ្ឋ​បញ្ចេញ​កំហឹង​ទៅលើ​ឃាតករ​ដែល​រំលោភ​ក្មេងស្រី​ម្នាក់ រួច​សម្លាប់​ប្លន់​យក​ម៉ូតូ​នៅ​ស្រុក​ម៉ាឡៃ​

2227
ចែករម្លែក
  • 43
    Shares

(​បន្ទាយមានជ័យ​)៖ ប្រជាពលរដ្ឋ​បញ្ចេញ​កំហឹង​ទៅលើ​ឃាតករ​ដែល​រំលោភ​ក្មេងស្រី​ម្នាក់​រួច​សម្លាប់​ប្លន់​យក​ម៉ូតូ​នៅ​ស្រុក​ម៉ាឡៃ​ខណៈពេល​​ដែល​សមត្ថកិច្ច​យក​ជនល្មើស​ទៅធ្វើ​ត្រាប់​។ សាកសព​ក្មេងស្រី ត្រូវបាន​ប្រទះឃើញ​នៅវេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា​ ឆ្នាំ​២០១៧ ក្បែរ​គម្ពោធ​ព្រៃ​ក្បែរ ស្ថិតនៅ​ភូមិប​ល័​ង្គ​ឃុំ​តា​គង់​ស្រុក​ម៉ាឡៃ​។​

​នារី​រងគ្រោះ​ដែល​ត្រូវ​រំលោភ​សំលាប់​មានឈ្មោះ ឈៀង ស្រី​ខួច អាយុ​១៨​ឆ្នាំ​(​ជា​កូនទោល​) រស់នៅ​ភូមិ​កើតហេតុ​ខាង​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា​នៅពេល​នារី​រងគ្រោះ​ត្រូវបាន​ឃាតករ​រំលោភ​សំលាប់​យក​ម៉ូតូ​១​គ្រឿង​គឺ​នារី​រងគ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក់​ហុងដា​សេរី​ឆ្នាំ​២០១៥​វ​បាន​ឌុប​ឱ​ពុក​ទៅធ្វើជា​កម្មករ​ធ្វើ​ស្មៅ​ដំឡូង​ហើយ​ត្រឡប់មកវិញ​ត្រូវបាន​ឃាតករ​សំលាប់​ដោយ​ចាប់​ស្ត្រី​រងគ្រោះ​ពា​ត់ដៃ​ទៅក្រោយ​ហើយ​យកមុខ​ខ្ព​ប់​ទៅ​និង​ភក់​ជាន់​ពីលើ​រហូតដល់​ដាច់ខ្យល់​ស្លាប់​ហើយ​យក​ម៉ូតូ​១​គ្រឿង​ទៅ​បាត់​។​

​ក្រោយពេល​ទទួល​ព័ត៌មាន​កម្លាំង​ជំនាញ​បាន​ទៅពិនិត្យ​សព​នារី​រងគ្រោះ​មាន​ស្នាក់​ស្នាម​រំលោភ​សំលាប់​នៅ​អំឡុង​ម៉ោង​៧​ទៅ​៨​ព្រឹក​ក្រោយពេល​ត្រឡប់​ពី​ជូន​ឱ​ពុក​ធ្វើ​មក​តាមផ្លូវ​ត្រូវបាន​ឃាត​ការរំលោភ​សំលាប់​តែ​មិនទាន់​ដឹង​ច្បាស់​ថា​៖​ស្ត្រី​រងគ្រោះ​ត្រូវបាន​ឃាតករ​រំលោភ​មុន​សំលាប់​រឺ​សំលាប់​ហើយ​រំលោភ​នៅឡើយ​ទេ​ក្រោយពេល​ពិនិត្យ​ហើយ​ត្រូវ​បានប្រគល់​សាកសប​ជនរងគ្រោះ​ជូន​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់ថា​៖​ចំពោះ​ឃាតក​ដែល​រំលោភ​សំលាប់​ស្ត្រី​រង​​យក​ម៉ូតូ​គឺ​បាន​ស្គាល់ឈ្មោះ​ជី​ម​ ​តាក់​ ​ភេទ​ប្រុស​ ​អាយុ​២៥​ឆ្នាំ​រស់នៅ​ភូមិ​ជាមួយគ្នា​កំពុង​រត់គេចខ្លួន​។​ទោះជា​យ៉ាងណា​ពេលនេះ​ជនសង្ស័យ​ត្រូវបាន​ជំនាញ​បាន​កំពុង​ស្រាវជ្រាវ និង​ចាប់​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕​ដោយ​៖​មុនី​រ័ត្ន​/(​រូបថត​ហ្វេ​ស​ប៊ុ​ក​)​